ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អ៊ូ ច័ន្ទ​រ័​ត្ន ៖ គណបក្ស​កែទម្រង់​កម្ពុជា​នឹង​ធ្វើ​សមាជ​ប្រកាស​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅ​កំឡុង​ខែកក្កដា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អ៊ូ ច័ន្ទ​រ័​ត្ន បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា គណបក្ស​កែទម្រង់​កម្ពុជា​នឹង​ធ្វើ​សមាជ​ប្រកាស​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​នៅ​កំឡុង​ខែកក្កដា ឆ្នាំ​២០២១​ខាង​មុខ​នេះ ។ ការ​បញ្ជាក់​របស់​អតីត​គណបក្សប្រឆាំង​នេះ បន្ទាប់​ពី​បាន​ដាក់​លិខិត​សុំ​បង្កើត​គណបក្ស​នៅ​ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ លោក​អ៊ូ ច័ន្ទ​រ័​ត្ន បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា គណបក្ស​កែទម្រង់​កម្ពុជា​នឹង​ធ្វើ​សមាជ​ប្រកាស​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​នៅ​កំឡុង​ខែកក្កដា ឆ្នាំ​២០២១​ខាង​មុខ​នេះ ។

ការ​បញ្ជាក់​របស់​អតីត​គណបក្សប្រឆាំង​នេះ បន្ទាប់​ពី​បាន​ដាក់​លិខិត​សុំ​បង្កើត​គណបក្ស​នៅ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២១ ។ លោក អ៊ូ ច័ន្ទ​រ័​ត្ន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១ មិ​នា ឆ្នាំ​២០២១​ថា បាន​ដាក់​លិខិតស្នើ​សុំ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ឈ្មោះ​ថា​«​គណបក្ស​កែទម្រង់​កម្ពុជា​» ទៅ​កាន់​ក្រសួងមហាផ្ទៃ​រួច​ហើយ​នា​ព្រឹក​មិ​ញ​នេះ ។ ចំពោះ​ឈ្មោះ និង​រូប​សញ្ញា​សម្គាល់​គណបក្ស​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​ក្រសួង​នៅ​ពិនិត្យ​សមាជិក​ដែល​ចូលរួម​បង្កើត​គណបក្ស​ក្នុង​ទាំង​សមាជិក​តំណាង និង​ស្ថាបនិក​លើ​ស្នាម​មេដាយ និង​អត្តសញ្ញាណ​ប័ន​។

លោក​ក៏​បាន​លើក​ឡើង​ថា បើ​តាម​ក្រសួងមហាផ្ទៃ​ប្រកាស​នៅ​ស​ប្តា​ហ៍​ក្រោយ ហើយ​ក្រុម​លោ​កក​នឹង​ព្យាបាល​ដាក់​បន្ថែម​អ្វី​ដែល​នៅ​ខ្វះខាត​ទៅ​តាម​នីតិវិធី​តាម​ច្បាប់​នយោបាយ​តម្រូវ​ឲ្យ ។ បើ​តាម​លោក​អ៊ូ ច័ន្ទ​អះអាង​ថា ចំពោះ​ថ្នាក់ដឹកនាំ និង​រចនាសម្ព័ន្ធ​កំពុង​តែ​ជជែក​គ្នា​ថា អ្នក​ណា​ចូលរួម ហើយ​អ្នក​ណា​មេ​ដឹក​នៅ​ពេល​ខាង​មុខ​នេះ ។ លោក​ថា ដោយ​ស្ងា​នភា​ព​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​មានការ​ពិបាក​ក្នុង​ការ​ទាក់ទង​គ្នា ដើម្បី​ពិភាក្សា​ផង​ដែរ​។

ចំណែក​ចំពោះ​អ្នក​ដែល​នៅ​មាន​បំរាម​នយោបាយ​មួយ​ចំនួន​កំពុងធ្វើការ​សម្រេចចិត្ត​ក្នុង​ការ​ស្នើ​សុំ​សិទ្ធ​នយោបាយ ហើយ​អ្នកមួយ​ចំនួន​កំពុង​ក្រៅប្រទេស ។ លោក​បញ្ជាក់​ថា​«​យើង​នឹង​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​ហើយនឹង​ប្រកាស​ពេល​សមាជ​នៅ​ខែកក្កដា​» ។

សូម​ជម្រាប​ថា លោក​ច័ន្ទ​រ័​ត្ន​ធ្លាប់ បាន​អះអាង​ការ​បង្កើត​គណបក្ស​នយោបាយ​នេះ មិន​បាន​ប៉ះពាល់​នឹង​ករណី​ជាមួយ​លោក កឹ​ម សុខា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ។ លោក កឹ​ម សុខា តាម​រយៈ​មេធាវី​បាន​អះអាង​ថា លោក​មិន​ហាមឃាត​បុគ្គល ឬ​ក្រុម​ណា​បង្កើត​គណបក្ស​នយោបាយ​នោះ​ទេ ។

លោក ស្រី​ម៉េ​ង សុធា​រី មេធាវី​លោក កឹ​ម សុខា បាន​លើក​ឡើង​ថា លោក កឹ​ម សុខា មិន​បាន​ហាមឃាត់ ឬ​រារាំង ឬ​ចោទប្រកាន់ បុគ្គល ឬ​ក្រុម​ណា ដែល​បាន​បង្កើត​បក្សនយោបាយ ឬ​ចង់​បង្កើត​បក្សនយោបាយ​ថ្មី ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទេ ។ លោក​បញ្ជាក់​ថា​«​បំណង​របស់​ឯកឧត្តម កឹ​ម សុខា គ្រាន់តែ​មិន​ចង់អោយ​យកឈ្មោះ ឬ​ករណី​របស់​គាត់​ទៅ​ប្រើ ដូច​មាន​ក្នុង​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍ របស់​សហ​មេធាវី ចុះ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ