ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​បញ្ជា​ទិញ iphone 6S ចាប់ពី​ថ្ងៃ​ទី 11​កញ្ញា​ទៅ

8 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បរទេស GSMArena ឱ្យ​ដឹង​ថា ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​បារាំង​នឹង​ទទួល​សិ​ទិ្ធ​ដាក់​លក់​ផលិតផល iPhone 6S ជា​ផ្លូវការ​ពី​ថ្ងៃ​ទី ១១ កញ្ញា ២០១៥​តទៅ ពោល​គឺ​រយៈពេល​ពេល​២​ថ្ងៃ

យោង​តាម​គេហទំព័រ​បរទេស GSMArena ឱ្យ​ដឹង​ថា ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​បារាំង​នឹង​ទទួល​សិ​ទិ្ធ​ដាក់​លក់​ផលិតផល iPhone 6S ជា​ផ្លូវការ​ពី​ថ្ងៃ​ទី ១១ កញ្ញា ២០១៥​តទៅ ពោល​គឺ​រយៈពេល​ពេល​២​ថ្ងៃ បន្ទាប់​ពី​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៩ កញ្ញា ២០១៥ ។

ការ​ប្រកាស​របស់​ក្រុមហ៊ុន​បារាំង​នេះ​ធ្វើ​ឱ្យ​ផលិតផល​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Apple ទទួល​បាន​ទីផ្សារ​មួយ​កម្រិត​ទៀត ខណៈ​ពេល​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​ចំណេញ​ពី​អាជីវកម្ម​អេ​ឡិច​ត្រូ​និក​យ៉ាង​ក្រាស់ក្រែល ពោល​គឺ​មាន​ភាគហ៊ុន​ធំ​ជាងគេ​បំផុត​នៅ​អា​មេ​រិ​ក ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មាន​ព័ត៌មាន​មួយ​ចំនួន​និយាយ​ពី iPhone 6S ដូច​ជា​លេច​ពី​រូបរាង និង​ការ​រចនា​ថ្មី​ជាដើម ។ ព័ត៌មាន​មួយ​ដែល​អាច​យក​ជា​ផ្លូវការ​បាន​ពី​លក្ខណៈ​ពិសេស​របស់ iPhone 6S គឺ​ទំហំ​ដូច iPhone 6 បច្ចុប្បន្ន​ដែល​មាន​ទំហំ​៤.៧​អីុ​ញ និង​៥.៥​អីុ​ញ កាមេរ៉ា​ក្រោយ​១២ មេ​ហ្គា​ភិ​ច​ស៊ែ​ល RAM ២​ជី ភ្ជាប់​ដោយ​បន្ទះ Chip A9 ព្រមទាំង​ការ​ប៉ះ​ផ្ទាល់​លើ​ផ្ទៃ​អេ​ក្រង់​បច្ចេកវិទ្យា «Force Touch» ៕