ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​បារម្ភ​ខ្លាច​អស់​ទឹក​ប្រើប្រាស់ ខណៈ​​ឈ្មួញ​ដាក់​ម៉ាស៊ីន​បូម​ទាំង​ថ្ងៃ​ទាំងយប់​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​មក​ពី​សហគមន៍​ទំនប់​ព្រៃ​ពាយ ស្ថិត​នៅ​ក្នុង​សហ​គមន៍​ចំនួន​៣​ភូមិ គឺ ៖ ទី​០១.​សហគមន៍ ភូមិ​ព្រៃ​ពាយ ទី​០២.​សហគមន៍ ភូមិ​សង្គ្រាម​បូ​រណ៍…

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​មក​ពី​សហគមន៍​ទំនប់​ព្រៃ​ពាយ ស្ថិត​នៅ​ក្នុង​សហ​គមន៍​ចំនួន​៣​ភូមិ គឺ ៖ ទី​០១.​សហគមន៍ ភូមិ​ព្រៃ​ពាយ ទី​០២.​សហគមន៍ ភូមិ​សង្គ្រាម​បូ​រណ៍ និង​ទី​០៣.​សហគមន៍​ភូមិ​អង្គរ​ងាង ស្ថិត​នៅ​ក្នុង​ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ឈ្មួញ​បាន​ដាក់​ម៉ាស៊ីនបូមទឹក​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្នុង​ទំនប់​ព្រៃ​ពាយ ដែល​បន្សល់​ទុក​ពី​បុរាណ​មក​ម្ល៉េះ ដើម្បី​ទុក​ទឹក​សម្រាប់​ប្រើប្រាស់ ស្រោច​ស្រប់ ស្រែ​ចម្ការ ដំណាំ បន្លែបង្ការ និង​សម្រាប់​មនុស្ស​ហូប ព្រមទាំង​សត្វពាហនៈ គោ ក្របី ផឹក​ផង​ដែរ​។

ជា​ពិសេស​នៅ​ក្នុង​រដូវប្រាំង ក្តៅ​ហួតហែង ប្រឈម​ក្នុង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នោះ​រយៈពេល​ជាង​២​ខែ​មក​ហើយ ហើយ​ណាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​មួយ​នេះ ក៏​បាន​ដាក់​ម៉ាស៊ីន​ខ្នាត​ធំ​បូមទឹក​រាល់​យប់​ថ្ងៃ ឡើង​រីង​ជិត​អស់ហើយ ទើប​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា ដើម្បី​ឱ្យ​បញ្ឈប់​ការ​ដាក់​ម៉ាស៊ីន​បូម​តទៅ​ទៀត ដោយ​ខ្លាចក្រែង​គ្មាន​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទៀត ហើយ​ប្រជាពលរដ្ឋ​សង្ឃឹម​លើ​អស់លោក​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ធ្វើការ​ទប់ស្កាត់ ដើម្បី​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ផង។

បើ​តាម​ប្រជាពលរដ្ឋ​ឈ្មោះ គុយ ហឿ​ន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​សង្គ្រាម​បូ​រណ៍ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ បាន​និយាយ​ឲ្យ​ដឹង​ថា ទំនប់​ព្រៃ​ពាយ​នេះ​មាន​ទំហំ​១៩​ហិ​កតា​មានទឹក​ខួប​ប្រាំង ខួប​វស្សា ហើយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​មិន​ដែល​ខ្វះខាត​ឡើយ ទើបតែ​រយៈពេល​ជាង​២​ខែ​ចុង​ក្រោយ​នេះ​ឃើញ​ថា មាន​គេ​ដាក់​ម៉ាស៊ីន​បូម​យក​ទឹក​ទៅ​លក់​ឲ្យ​អ្នក​ភូមិ​ផ្សេង​ទៅ​វិញ ។

ប្រភព​ដដែល​បន្ត​ថា ហើយ​បើ​ទោះជា​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ ស្រុក ក៏​ដោយ ក៏​គ្មាន​ដំណោះស្រាយ​រហូត ដូច្នេះ​ហើយ​ទើប​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាចក្រែង​គ្មាន​ទឹក​ប្រើប្រាស់ ដើម្បី​ចិញ្ចឹមជីវិត​ក្នុង​ការ​រស់នៅ​។

ជា​សំណូមពរ សូម​ឲ្យ​ឈ្មួញ​បញ្ឈប់​ការ​បូមទឹក ជា​ហេតុ​ធ្វើ​ឱ្យ​ខ្វះ​ទឹក​ប្រើប្រាស់ បាត់បង់​ធម្មជាតិ​ធ្វើស្រែ​ប្រាំង ដាំ​ដំណាំ និង​បន្លែ​ជាដើម​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ