ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​២គ្រឿងបុកគ្នាលាន់កក្រើក​ដី អន្ត​រាយដល់ជីវិត​មនុស្ស

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​រថយន្ត​ដឹក​ប្រេងបាន​ព្រលះជាមួយរថយន្ត​ដឹក​ទំនិញ​យ៉ាងពេញទំហឹង បណ្តាល​ឱ្យអ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​បាត់បង់ជីវិត​កៀប​ជាប់​ក្នុង​រថយន្ត និង រួម​ដំណើរ របួស ស្រាល ធ្ងន់ ៣​នាក់…

ខេត្តសៀមរាប ៖ ​រថយន្ត​ដឹក​ប្រេងបាន​ព្រលះជាមួយរថយន្ត​ដឹក​ទំនិញ​យ៉ាងពេញទំហឹង បណ្តាល​ឱ្យអ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​បាត់បង់ជីវិត​កៀប​ជាប់​ក្នុង​រថយន្ត និង រួម​ដំណើរ របួស ស្រាល ធ្ងន់ ៣​នាក់ ខណៈ​បើកបរ​ច្រាបញ្ច្រាស​ទិស​គ្នា បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​លើ​ដងផ្លូវ​ជាតិ​ ​​កើតឡើង​នៅ​វេលា​ម៉ោង០៤​និង ៣០នាទីទៀបភ្លឺនៅថ្ងៃ​ទី​២៨ កុម្ភៈ ស្ថិតត្រង់​ចំណុច​មុខ​ផ្ទះ ឈ្មោះ ឡ​ន លី​ន ស្ថិត​ក្នុងភូមិ​ថ្នល់ ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ចន្លោះ​បង្គោលគីឡូម៉ែត្រ ២៤០-២៤១ លើ​ផ្លូវជាតិ​លេខ ៦ ។

បើ​តាម​លោក​វរសេនីយ៍ទោ តាំង លី​ហេង អធិការ​នគរបាល​ស្រុក​ជីក្រែង​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៨​ កុម្ភៈ ដដែល​​ថា នៅមុន​ពេល​កើតហេតុ មាន​រថយន្ត​ម៉ាក CHEG LONG ប្រភេទ​ក្បាល និង សឺ មី រឺ​ម៉ក សណ្តោង​ផលិត​ឆ្នាំ​២០១៧ ផ្លា​ក​លេខ​ពីមុខ​ភ្នំពេញ ៣E- 1075 ពណ៌​ស ផ្លា​ក​លេខ​ពីក្រោយ ភ្នំពេញ​4A-1331​អ្នកបើកបរ ឈ្មោះ សៀវ ឡុ​ង ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​(​ស្លាប់​)​និង​អ្នក​រួម​ដំណើរ​ម្នាក់ ឈ្មោះ លឹ​ម ប៊ុ​ន​ធី ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​(​របួសធ្ងន់​)​។​

អ្នក​ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​សេន​សុ​ន​ជើង ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត បាន​បុក​រថយន្ត​ម៉ាក HYUN DRI ប្រភេទ​ដឹក​ទំនិញ ឆ្នាំ​ផលិត​2002 ពណ៌​ស​ផ្លា​ក​លេខ​ក្បាល ព្រះ សី ហ​នុ 3A- 5880 ផ្លា​ក​លេខ​ក្រោយ​កំពង់ចាម 4A-0123 ក្រុមហ៊ុន L M H ដឹក​ជញ្ជូន បើកបរ​ដោយ ឈ្មោះ តុលា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​(​របួសស្រាល​)​មាន​ទីលំនៅ ភូមិ​ទួល​ព្រះ​ហា ឃុំ មិនដឹង ស្រុក​ត្បួ​ង​ឃ្មុំ ខេត្ត​ត្បូងឃ្មុំ អ្នក​រួម​ដំណើរ ឈ្មោះ ហ៊​ង់ សំណាង ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ របួសស្រាល​មាន​ទីលំនៅ​ជាមួយ​គ្នា ទិស​ដៅ​ពី​កើត​ទៅ​លិច​។​ បណ្តាល​ឱ្យ​ស្លា.ប់​០១​នាក់ ឈ្មោះ សៀវ ឡុ​ង អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង និង របួសស្រាល​២​នាក់ ធ្ងន់​០១​នាក់​។ខូចខាត : រថយន្ត​២​គ្រឿង ។

ចំពោះមូលហេតុ​ ត្រូវបានសង្ស័យថា អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​មិន​ប្រកាន់​ស្តាំ​ ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុពិនិត្យវាស់វែង វត្ថុ​តាង​ពាក់ព័ន្ធ​នៅ​និង​កន្លែង​កើតហេតុ​។ លោក​បាន​បញ្ជាក់​ថា ចំពោះ​អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​ស្លាប់ គៀប​ជាប់​នៅ​ក្នុង​រថយន្ត ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្តទាំង​២​គ្រឿង​អូស​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​រីឯ អ្នក​រង​របួស ធ្ងន់ ស្រាល កំពុង​ព្យាបាល​នៅ​ក្នុង​មណ្ឌល​សុខភាព​ស្រុក​ជីក្រែង​ ។

អត្ថបទសរសេរ ដោយ