បែកផ្សែង​! ក្រោយ​អាជ្ញាកណ្តាល​បដិសេធ​​បាល់​ប៉េ​ណា​ល់​ទី Man UTD – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បែកផ្សែង​! ក្រោយ​អាជ្ញាកណ្តាល​បដិសេធ​​បាល់​ប៉េ​ណា​ល់​ទី Man UTD

1 ខែ មុន

អង់គ្លេស ៖ ក្រុម Manchester United ខកចិត្ត​យ៉ាង​ខ្លាំង​ពី​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២៦ ដោយ​បាន​ត្រឹម​ទល់​នឹង​ក្រុម​ម្ចាសផ្ទះ Chelsea ដោយ​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី ដែល​លទ្ធផល​នេះ​ធ្វើ​ឱ្យ​ពួក​គេ​មាន​ត​គម្លាត​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង…

អង់គ្លេស ៖ ក្រុម Manchester United ខកចិត្ត​យ៉ាង​ខ្លាំង​ពី​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២៦ ដោយ​បាន​ត្រឹម​ទល់​នឹង​ក្រុម​ម្ចាសផ្ទះ Chelsea ដោយ​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី ដែល​លទ្ធផល​នេះ​ធ្វើ​ឱ្យ​ពួក​គេ​មាន​ត​គម្លាត​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Manchester City រហូត​ដល់​១២​ពិន្ទុ​។

ក្រោយ​ចប់​ការ​ប្រកួត​នេះ គេ​សង្កេត​ឃើញ​មានការ​វែកញែក និង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​ភ្ញៀវ ចំពោះ​បាល់​ប៉ះ​ដៃ​កីឡាករ Callum Hudson-Odoi របស់​ក្រុម​ម្ចាស់ផ្ទះ​ក្នុង​ប្រអប់​គ្រោះថ្នាក់​។ ប៉ុន្តែ​វា​ត្រូវ​បាន​បដិសេធ​ដោយ​លោក​អាជ្ញាកណ្តាល Stuart Attwell ក្រោយ​​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ VAR ម្តង​ហើយ​ម្តងទៀត​។

លោក Solskjaer បាន​និយាយ​ថា ដោយសារ​តែ​ឥទ្ធិពល​ខាងក្រៅ ដែល​តែងតែ​លើក​ឡើង​ពី​ការ​ឈ្នះ​បាល់​ប៉េ​ណា​ល់​ទី​របស់​ Man UTD ទើប​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេចចិត្ត​អាជ្ញាកណ្តាល​ក្នុង​ជំនួប​នេះ​។

ខណៈ​ខ្សែការពារ​ឆ្វេង Luke Shaw បាន​អះអាង​ថា ​គេ​បានលឺ​លោក Stuart Attwell ប្រាប់​ប្រធាន​ក្រុម Harry Maguire ថា «​ប្រសិនបើ​ខ្ញុំ​និយាយ​ថា​ជា​បាល់​ប៉េ​ណា​ល់​ទី​។ នោះ​នឹង​មានការ​លើក​ឡើងជា​ច្រើន​អំពី​រឿង​នេះ​»​។

ដោយឡែក​លោក Thomas Tuchel អ្នកចាត់ការ​ក្រុម Chelsea នៅ​តែ​ប្រកាន់​ជំហរ​ថា បាល់​នោះប៉ះដៃ Mason Greenwood ​មិន​មែន​ប៉ះ​ដៃ Hudson-Odoi ឡើយ​៕ (ដកស្រង់ចេញពី Dailymail)