ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកនឹង​ផ្តល់លុយ៣,៥ លាន​ដុល្លារដល់​ក្រុមហ៊ុន​ឯកជនសម្រាប់ការប្រកួតប្រជែងក្នុងវិស័យមួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាម​រយៈ​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក (USAID) បាន​រៀបចំ​បង្កើត​ការ​ប្រកួតប្រជែង​ថ្មី​មួយ​សម្រាប់​វិស័យ​ឯកជន ក្នុង​ភាព​ជា​ដៃគូ​ក្នុង​ផ្នែក​កសិកម្ម ទាក់ទង​នឹង​បញ្ហា​ប្រឈម​សំខាន់​ៗ នៅ​ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា ដូច​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​រក្សា​ភាព​ត្រជាក់…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាម​រយៈ​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក (USAID) បាន​រៀបចំ​បង្កើត​ការ​ប្រកួតប្រជែង​ថ្មី​មួយ​សម្រាប់​វិស័យ​ឯកជន ក្នុង​ភាព​ជា​ដៃគូ​ក្នុង​ផ្នែក​កសិកម្ម ទាក់ទង​នឹង​បញ្ហា​ប្រឈម​សំខាន់​ៗ នៅ​ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា ដូច​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​រក្សា​ភាព​ត្រជាក់ លទ្ធភាព​ក្នុង​ការ​ទុកដាក់​ក្នុង​ឃ្លាំង និង​ផ្នែក​ភស្តុ​ភារ​។

លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy បាន​មាន​ប្រសាសន៍​ថា​៖ «​សហរដ្ឋអាមេរិក​គឺជា​ដៃគូ​យូរអង្វែង​របស់​ប្រទេស​កម្ពុជា និង​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​នេះ​។ ការ​ប្រកួតប្រជែង​នេះ មាន​បំណង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អន្តរជាតិ​រក​ដំណោះស្រាយ​ថ្មី​ៗ ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដោយ​ពង្រីក​ទីផ្សារ កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ភស្តុ​ភារ ហើយ​និង​ជំរុញ​ការ​វិនិយោគ និង​ការ​ចូលរួម​របស់​វិស័យ​ឯកជន នៅ​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ទាំងមូល ក្នុង​វិស័យ​កសិកម្ម​»​។

ការ​ប្រកួតប្រជែង​នេះ ដែល​បាន​បើក​នៅ​ថ្ងៃ​ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១ នឹង​ផ្តល់​ជំនួយ​ក្នុង​ទឹកប្រាក់​ចំនួន ៣,៥ លាន​ដុល្លារ ដល់​ក្រុមហ៊ុន​ឯកជន​។ ក្រុមហ៊ុន​នានា ក៏​តម្រូវ​ឱ្យ​ផ្តល់​នូវ​ដៃគូ​ហិរញ្ញប្បទាន​មួយ​ទល់​នឹង​មួយ ហើយ​ធ្វើការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​បន្ទាន់​បំផុត ក្នុង​ការងារ​ទាក់ទង​នឹង​ប្រព័ន្ធ​រក្សា​ភាព​ត្រជាក់ លទ្ធភាព​ក្នុង​ការ​ទុកដាក់​ក្នុង​ឃ្លាំង និង​ផ្នែក​ភស្តុ​ភារ នៅ​ក្នុង​វិស័យ​កសិកម្ម​។ ការ​ប្រកួត​នេះ មាន​បំណង​ជួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​របស់​ប្រទេស​កម្ពុជា ឲ្យ​សម្រេច​ជោគជ័យ​លើ​អាទិភាព​ជា​យុទ្ធសាស្ត្រ​ក្នុង​ផែនការ​អភិវឌ្ឍ​ក្នុង​វិស័យ​កសិកម្ម ឆ្នាំ ២០១៩ – ២០២៣ របស់​ខ្លួន ជាមួយ​និង​ដំណោះស្រាយ​ផ្អែក​តាម​ទីផ្សារ​។

ការ​ប្រកួតប្រជែង​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ១៦ ខែមេសា ឆ្នាំ ២០២១​។ ភាគី​ពាក់ព័ន្ធ មាន​ចំណាប់អារម្មណ៍ សូម​ចូល​មើល​ក្នុង​គេហទំព័រ ៖ https://www.mspgrants.com/cambodia/

ដើម្បី​យល់​ដឹង​បន្ថែម​ពី​ឱកាស​មួយ​នេះ​។

ស្ថានទូត​សហរដ្ឋអាមេរិក កំពុង​ទាញ​ការ​ចាប់អារម្មណ៍​លើ​ការ​ដែល​កម្មវិធី​ដៃគូ​របស់​ខ្លួន រួមចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ កម្ពុជា​-​អា​មេ​រិ​ក ២០២១ ឬ «AmCam 2021» ។ នៅ​ត្រីមាស​ទី​១ នៃ​ឆ្នាំ​នេះ ស្ថានទូត ផ្តោត​លើ​ប្រធានបទ​វិបុលភាព និង​និរន្តរភាព​៕

អត្ថបទសរសេរ ដោយ