ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត មានអ្នកធ្វើចត្តាឡីស័ក ៤១នាក់ និងមិនមានអ្នកកើត​កូវីដទេ!

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត៖ ​នៅក្នុងដំណើរចុះសួរសុខទុក្ខ និងនាំសម្ភារៈ សម្រាប់បង្ការទប់​ស្កាត់ការ​ឆ្លងជំងឺកូវីដ១៩​ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋចំនួន ៤១នាក់ ដែល​កំពុង​សម្រាកធ្វើចតាឡីស័ក នៅក្នុងមណ្ឌលសាលាវិទ្យាល័យព្រះរាជសម្ភារ ក្រុងកំពត…

ខេត្តកំពត៖ ​នៅក្នុងដំណើរចុះសួរសុខទុក្ខ និងនាំសម្ភារៈ សម្រាប់បង្ការទប់​ស្កាត់ការ​ឆ្លងជំងឺកូវីដ១៩​ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋចំនួន ៤១នាក់ ដែល​កំពុង​សម្រាកធ្វើចតាឡីស័ក នៅក្នុងមណ្ឌលសាលាវិទ្យាល័យព្រះរាជសម្ភារ ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍បញ្ជាក់ថា បើទោះបីកម្ពុជាយើង មានករណីធ្វើតេស្តវិជ្ជមាន​ជំងឺកូវីដ១៩ ទៅលើប្រជាពលរដ្ឋ មកពីក្រៅប្រទេស ឬឆ្លងចូលដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ក្ដី ​ប៉ុន្តែរយៈពេលកន្លងមក រហូតដល់បច្ចុប្បន្ន ខេត្តកំពត នៅមិនទាន់​រកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋណាម្នាក់ ឬឆ្លងចូល​ក្នុងសហគមន៍ឡើយ។

លទ្ធផលនេះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងមោទកភាព ដោយលើកបញ្ជាក់ថា នេះជាការឆ្លុះបញ្ចាំង ផ្ដើមចេញឱ្យឃើញពីការចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់ពី​សំណាក់អាជ្ញាធរ មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកគ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល បានល្អ ស្របតាមការណែនាំ និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក៏ដូចការណែនាំរបស់ក្រសួងមហាផ្ទៃ និងវិធានការសុខាភិបាល ពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្ត។

ឯកឧត្តម ជាវ តាយ​ ក៏បាននាំនូវ​ការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ ដែលកុំពុង​សម្រាកធ្វើ​ចត្តាឡីស័កក្នុងមណ្ឌលទាំងអស់។ ជានិច្ចកាលសម្ដេច តែងតែមានការបារម្ភ និងយកចិត្តទុកដាក់អំពីសុខទុក្ខលំបាក ពិសេសក្នុងដំណាក់កាលបច្ចុប្បន្នពីបញ្ហាការ​ឆ្លង​រាត​ត្បាតជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈថ្មីៗនេះ។

ពាក់ព័ន្ធការវិលត្រឡប់របស់ប្រជាពរដ្ឋមកពីក្រៅប្រទេស ឯកឧត្តមអភិបាលខេត្ត ក៏បាន បញ្ជាក់ថា ក្នុងរយៈពេលធ្វើចត្តាឡីស័ក ១៤នេះ គឺអាជ្ញាធរខេត្ត ទទួលរ៉ាប់រងទាំងអស់ ទាំងកន្លែងស្នាក់នៅ អាហារ ៣ ពេល និងឧបត្ថម្ភថវិកា ២ ម៉ឺនរៀល ក្នុងមួយថ្ងៃ តាមកម្មវិធីផ្ដល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល ហើយបន្ទាប់ពីការធ្វើចត្តាឡីស័ក បានបញ្ចប់ដោយត្រឹមត្រូវ នោះអាជ្ញាធរអាចនឹងអនុញ្ញាតឱ្យបងប្អូនទាំងអស់ អាចចេញទៅប្រកបរបររកស៊ីជាធម្មតា។

ដូច្នេះឯកឧត្តម ស្នើសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ​មានការអត់ធ្មត់យកចិត្តទុក​ដាក់​ចូលរួមអនុវត្តតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល  ពិសេសការអនុវត្ត​តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គឺបីការពារ និង​បីកុំ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីយើងរួមគ្នាទប់ស្កាត់ការពារការរីករាលដាលជំងឺ​កូវិដ១៩ ចូលដល់សហគមន៍យើង ដល់ក្រុមគ្រួសារ សាច់ញាតិ ពិសេសខ្លួនឯងផ្ទាល់។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ជូនដល់មន្ទីរសុខាភិបាលខេត្ត នូវ​ទឹកអាល់កុលចំនួន ៦០លីត្រ ម៉ាស់ចំនួន ១០០ប្រអប់ ទឹកខ្ពល់មាត់ចំនួន ១០ដប រួមនឹងដប​បាញ់អាកុល សម្រាប់ប្រើប្រាស់ ក្នុងមណ្ឌលចត្តាឡីស័ក និងឧបត្តម្ភថវិកាដល់ក្រុមគ្រូពេទ្យ​ប្រចាំការចំនួន ៨នាក់ កម្លាំងសមត្ថកិច្ចយាមប្រចាំការចំនួន ៥នាក់ និងប្រជាពលរដ្ឋ ធ្វើចត្តាឡីស័កចំនួន ៤១នាក់ ក្នុងម្នាក់ ថវិកាចំនួន ៥ម៉ឺនរៀល​។

បន្ទាប់មក ឯកឧត្តម ជាវ តាយ ​និងសហការី ក៏បានទៅពិនិត្យទីតាំងត្រៀមរៀបចំ​មណ្ឌល​ចត្តាឡីស័កថ្មីបន្ថែមមួយកន្លែងទៀត សម្រាប់ធ្វើចត្តាឡីស័កអ្នកវិលត្រឡប់​ពីក្រៅប្រទេស ពិសេសក្នុងករណីការវិលត្រឡប់របស់ពលករ ក្នុងឱកាសនៃពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរខាងមុខនេះ៕ ដោយ៖ ប្រាក់ សារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ