ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា បង្កើតច្បាប់ ស្តីពី វិធានការទប់ស្កាត់​ការ​ឆ្លងរាល​ដាលនៃជំងឺកូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកិច្ច​ប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈនេះ។ ជាកិច្ចប្រជុំបន្ទាន់ ខណៈដែល​កម្ពុជា…

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកិច្ច​ប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈនេះ។ ជាកិច្ចប្រជុំបន្ទាន់ ខណៈដែល​កម្ពុជា កំពុងប្រឈមនឹង​ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ តាមរយៈព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ​។

កិច្ចប្រជុំបន្ទាន់នៅព្រឹកថ្ងៃអាទិត្យនេះ បានអនុម័តលើ​សេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ និងជំងឺឆ្លង​កាចសាហាវ និងប្រកបដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ផ្សេងទៀត​។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែល​ត្រូវ​អនុវត្តដើម្បីប្រយុទ្ធ​នឹងទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ​ផ្សេងទៀត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត សំដៅការពារ​អាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំង​កាត់បន្ថយ​ឲ្យបានជាអតិបរមា​នូវផលប៉ះពាល់​នៃការឆ្លងជំងឺនេះ ចំពោះវិស័យ​សង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រ​កម្ពុជា​។

សេចក្តីប្រកាសពីលទ្ធផលនៃកិច្ចប្រជុំនេះ បង្ហាញថា សេចក្តីព្រាងច្បាប់នេះ បង្កើត​ឲ្យមានមូលដ្ឋាន​គតិយុត្តមួយរឹងមាំ និង​គ្រប់ជ្រុងជ្រោយ​បន្ថែមទៀត ដល់ការគ្រប់គ្រង​ស្ថានការណ៍នៃការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា​។ សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង១៨មាត្រា ដែលមានចែង​អំពីទោសប្បញ្ញត្តិ ហើយត្រូវបាន​បញ្ជូន​ទៅសុំការ​អនុម័តពពីស្ថាប័ន​នីតិប្បញ្ញត្តិ​៕