មាន់ជល់​មួយក្បាលចា.ក់ស.ម្លា.ប់​ម្ចាស់​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មាន់ជល់​មួយក្បាលចា.ក់ស.ម្លា.ប់​ម្ចាស់​

1 ខែ មុន

ឥណ្ឌា ៖ យោង​តាម​ប្រភព​ពី Indian Express បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា មាន់​ជល់​ពាក់​ខ្នាយ​ដ៏​មុត​ស្រួច​១​ក្បាល​បាន​ចាក់​ស​.​ម្លា​.​ប់​ម្ចាស់​របស់​វា អំឡុង​ការ​បញ្ជល់មាន់​ខុសច្បាប់​១​កន្លែង​នៅ​ក្នុងភូមិ Lothunur រដ្ឋ…

ឥណ្ឌា ៖ យោង​តាម​ប្រភព​ពី Indian Express បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា មាន់​ជល់​ពាក់​ខ្នាយ​ដ៏​មុត​ស្រួច​១​ក្បាល​បាន​ចាក់​ស​.​ម្លា​.​ប់​ម្ចាស់​របស់​វា អំឡុង​ការ​បញ្ជល់មាន់​ខុសច្បាប់​១​កន្លែង​នៅ​ក្នុងភូមិ Lothunur រដ្ឋ Telangana ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​។

(រូបតំណាង​)

លោក Thanugula Satish អាយុ​៤៥​ឆ្នាំ​ ជា​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ ត្រូវ​បាន​ខ្នាយ​ដ៏​មុត​ស្រួច​ប្រវែង​៧​សង្ទី​ម៉ែត្រ​របស់​មាន់​គាត់​ចាក់​ចំ​ក្រលៀន​។ ហើយ​គាត់​ត្រូវ​បាន​រាយការណ៍​ថា ស្លា​.​ប់​នៅ​តាម​ផ្លូវ​ទៅ​កាន់​មន្ទីរពេទ្យ​ដោយសារ​បាត់បង់​ឈាមច្រើនពេក​​។

(រូបតំណាង​)

បច្ចុប្បន្ន​ប៉ូ​លី​ស​កំពុង​តាម​ចាប់​មនុស្ស​១៥​នាក់​បន្ថែម​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​បញ្ជល់មាន់​ខុសច្បាប់​ខាងលើ​។ ហើយ​បើ​តាម​សម្តី​មន្ត្រី​ប៉ូ​លី​ស​ប្រចាំ​តំបន់ Gollapalli គឺ​លោក Jeevan បានឱ្យ​ដឹង​ថា មាន់​បង្កហេតុ​ត្រូវ​រក្សា​ទុក​ព្រោះ​វា​នឹង​ក្លាយជា​ភស្តុ​តាង​ក្នុង​តុលាការ​។ ខណៈ​ដែល​អ្នក​រៀបចំ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ត្រូវ​ទទួលទោស​តាម​ច្បាប់ ចំពោះ​ការ​ស្លា.ប់​របស់​លោក Satish ដោយសារ​វា​ជា​ការ​ធ្វេសប្រហែស​មួយ​៕

(រូបតំណាង​)
(រូបតំណាង​)