ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារា​បាល់បោះផ្ទុះប្រតិកម្ម​​ ក្រោយ​ Zlatan លើកឡើងរឿង​មួយ

3 ឆ្នាំ មុន

អន្តរជាតិ ៖ កំពូល​តារា​បាល់បោះ​អា​មេ​រិ​ក LeBron James បាន​ចេញ​មុខ​ប្រតិកម្ម​នឹង​ពាក្យ​សម្តី​របស់​វីរបុរស​បាល់ទាត់​ស៊ុ​យ​អែ​ត Zlatan Ibrahimovic បន្ទាប់​ពី​ខ្សែប្រយុទ្ធ​ក្រុម AC…

អន្តរជាតិ ៖ កំពូល​តារា​បាល់បោះ​អា​មេ​រិ​ក LeBron James បាន​ចេញ​មុខ​ប្រតិកម្ម​នឹង​ពាក្យ​សម្តី​របស់​វីរបុរស​បាល់ទាត់​ស៊ុ​យ​អែ​ត Zlatan Ibrahimovic បន្ទាប់​ពី​ខ្សែប្រយុទ្ធ​ក្រុម AC Milan រូប​នេះ​បាន​និយាយ​ថា «​អត្ត​ព​លិ​ក​គួរតែ​កុំ​លុក​ដៃ​នឹង​រឿង​នយោបាយ​»​។

Ibrahimovic បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្មី​ៗ​នេះ តាម​រយៈ​ទូរទស្សន៍ Discovery+ ដោយ​បាន​លើក​ឡើង​ថា វា​គឺជា​កំហុស​មួយ​ដែល James និង​អត្ត​ព​លិ​ក​ដទៃ​ទៀត​បាន​ចូលរួម​ក្នុង​បុព្វហេតុ​នយោបាយ​។ ពួក​គេ​គួរតែ​ធ្វើ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត ជាង​ការ​លុក​ដៃ​ចូល​រឿង​នយោបាយ​។

James បច្ចុប្បន្ន​លេង​ឱ្យ​ក្រុម Los Angeles Lakers ដែល​ជា​អ្នកចូលរួម​យ៉ាង​សកម្ម​ដើម្បី​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍ និង​បញ្ហា​នយោបាយ​នានា​ក្នុង​សង្គម​បាន​វាយបក​វិញ​ថា «​ខ្ញុំ​នឹង​មិន​ឈប់​និយាយ​ពី​អ្វី​ដែល​ខុស​នោះ​ទេ​។ ខ្ញុំ​ផ្សព្វផ្សាយ​អំពី​ប្រជាជន​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​ផ្សព្វផ្សាយ​អំពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម​, ការ​រើសអើង​ពូជសាសន៍ និង​ការ​បង្ក្រាប​ក្រុម​អ្នកបោះឆ្នោត ដែល​វា​ជា​រឿង​ដែល​បាន​កើតឡើង​ក្នុង​សហគមន៍​របស់​យើង​»​។

James ក៏​បាន​រំលឹក​ថា Ibrahimovic ខ្លួនឯង​ក៏​ធ្លាប់​អត្ថាធិប្បាយ​កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ​ថា គេ​កំពុង​ស្ថិត​ក្រោម​ការ​រើសអើង​ពូជសាសន៍​ផង​ដែរ បន្ទាប់​ពី​រូបគេ​បាន​កើត​នៅ​ស៊ុ​យ​អែ​ត ប៉ុន្តែ​មាន​ឪពុក​ជា​ជនជាតិ​បូ​ស្នី និង​ម្ដាយ​ជា​ជនជាតិ​ក្រូ​អាត ហើយ​ឈ្មោះ​ចុង​ក្រោយ​របស់​គេ​មិនមែន​ជា​នាមត្រកូល​ប្រពៃណី​របស់​ស៊ុ​យ​អែ​ត​ឡើយ​៕ (​ដកស្រង់​ចេញពី The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ