ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​កុហកពេល​នាំ​មនុស្ស​ឆ្លង​ដែន ត្រូវអស់លក្ខណ៍​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនសង្ស័យ​នាំ​មនុស្ស​ឆ្លង​ដែន​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​បឹង​សាគូ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ សហ​ការជាមួយ​កម្លាំងយោធា​កងពលតូច​លេខ​៥១​ធ្វើការ​ឃាត់ខ្លួន​នៅ​បន្ទាត់​ព្រំដែន​ក្នុងភូមិ​ទំនប់​ក​៥ ​សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ​ខណៈ​អាជីវករ​ម្នាក់​ក្នុង​ហេតុ​ការណ៍​នេះ​​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​កាលពី​យប់​ថ្ងៃ​ទី​២៧ ​កុម្ភៈ ឆ្នាំ​​២០២១ ​។…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនសង្ស័យ​នាំ​មនុស្ស​ឆ្លង​ដែន​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​បឹង​សាគូ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ សហ​ការជាមួយ​កម្លាំងយោធា​កងពលតូច​លេខ​៥១​ធ្វើការ​ឃាត់ខ្លួន​នៅ​បន្ទាត់​ព្រំដែន​ក្នុងភូមិ​ទំនប់​ក​៥ ​សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ​ខណៈ​អាជីវករ​ម្នាក់​ក្នុង​ហេតុ​ការណ៍​នេះ​​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​កាលពី​យប់​ថ្ងៃ​ទី​២៧ ​កុម្ភៈ ឆ្នាំ​​២០២១ ​។

​ជនសង្ស័យ​និង​អាជីវករ​ខាងលើ​ រួម​មាន​​ ម្នាក់​​ឈ្មោះ​លី លី​ន ​ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​គប់ ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ (​​ជា​អ្នក​នាំ​ផ្លូវ​) និង​ម្នាក់ទៀត​ឈ្មោះ​ហោ ប៊ុ​ន​នី​ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ ជា​អាជីវករ​លក់​ស្បែកជើង​នៅ​ផ្សារ​រុង​ក្លឿ​ និង​មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​២ ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត​។​

លោក​វរសេនីយ៍ត្រី​រស់ ពិសិដ្ឋ​ នាយ​ប៉ុស្តិ​បឹង​សាគូ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ​​បាន​ឱ្យ​ដឹង​ថា​ យោង​តា​ម​ការ​សាកសួរ​ពី​បុរស​ឈ្មោះ​ហោ ប៊ុ​ន​នី​​ បាន​​ប្រាប់​​ឱ្យ​ដឹងថា​ គាត់​​បំុរង​​ឆ្លង​ដែន​ទៅ​ផ្សារ​រុង​ក្លឿ​ក្នុង​ទឹកដី​ថៃ​ដើម្បី​លក់ដូរ​ទំនិញ​នៅ​ទីនោះ​ ។​ បុរស​រូប​នេះ​​បាន​បន្ត​​ថា ​គាត់​​ត្រូវ​ចំណាយ​ប្រាក់​៣៥០០​បាត​ ដើម្បី​បាន​ឆ្លង​ដែន​ តាម​រយៈ​បុរស​ម្នាក់​ឈ្មោះ​ភ័​ក្រ​ ប៉ុន្តែ​មិន​ទាន់​ដល់​គោលដៅ​ផង​ក៍​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​​តែ​ម្តង​។

​លោកនាយ​ប៉ុស្តិ៍​បន្ត​ថា​ ជនសង្ស័យ​ឈ្មោះ​លី លី​ន មុន​​ដំបូង​បាន​ឆ្លង​ដែន​ពី​ថៃ​មក​កម្ពុជា​លុះ​សមត្ថ​កិ​ច្វ​ចម្រុះ​ឃាត់​សួរនាំ​ គេ​ព្យាយាម​កុហក់​ថា​ជា​អ្នក​រស់នៅ​ម្តុំ​កន្លែង​កើត​ហេតុ តែ​សមត្ថកិច្ច​បាន​ថតរូប​ទុក​ ប៉ុន្តែ​ដឹង​អី​នៅ​វេលា​ម៉ោង​២១​យប់​ថ្ងៃ​ដដែល ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​រូប​នេះ​នាំ​បុរស​ទី​២​បម្រុង​ឆ្ល​ដែន​ទៅ​ទឹកដី​ថៃ ​ក៍​ត្រូវ​សមត្ថកិច្ច​ឃាត់​សាកសួរ​តែ​ម្តង​។​

ជនសង្ស័យ​ឈ្មោះ​លី លី​ន បាន​​ប្រាប់​សមត្ថកិច្ច​ថា ​ខ្លួន​បាន​កម្រៃ​ពី​ការ​នាំ​បុរស​ទី​២​ឆ្លង​ដែន​ត្រឹមតែ​៤០០​បាតប៉ុណ្ណោះ ​គឺ​ឈ្មោះ​ភ័​ក្រ​ ជា​អ្នក​ឲ្យ​ខ្លួន​មក​ទទួល​ឈ្មោះ​ហោ ប៊ុ​ន​នី​ ពី​ដី​ខ្មែរ​យក​ទៅ​ផ្សារ​រុង​ក្លឿ ​ហើយ​សារភាព​ថា​ខ្លួន​ទើប​ចេញពី​ទឹកដី​ថៃ​ក្នុង​ថ្ងៃ​ដដែល​មែន​​។​

ក្រោយពេលកើតហេតុ បុរស​ទី​២​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​តាម​រថយន្ត​យោធា​ទៅ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​បឋម​សិក្សា​ព្រហ្ម​និមិត្ត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ខណៈ​ជន​ស​ង្ស័​យ​ជាអ្នក​នាំ​ផ្លូវ ត្រូវ​បាន​បញ្ជូន​ទៅ​ទី​បញ្ជា​វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ ដើម្បី​សាកសួរ​បន្ត​មុន​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ