ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! អ៊ិ​ន សុខ​លី​ដា ពេល​នេះ​ជីវិត​យ៉ាងណា​ហើយ ក្រោយ​បាត់​មុខ​ពី​សិល្បៈ​​ជាង​១០​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​បវរកញ្ញា​ទេសចរណ៍​ឆ្នាំ​២០០០ អ្នក​នាង អ៊ិ​ន សុខ​លី​ដា ត្រូវ​បាន​គេ​ដឹង​ថា នាង​កំពុង​សម្ងំ​រស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ស្វា​មីនា​ទឹកដី​សហរដ្ឋអាមេរិក ក្រោយ​ពី​នាង​បាន​បោះបង់​អាជីព​សិល្បៈ​អស់​ប្រមាណ​ជាង​១០​ឆ្នាំ​មកនេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ ៖ អតីត​បវរកញ្ញា​ទេសចរណ៍​ឆ្នាំ​២០០០ អ្នក​នាង អ៊ិ​ន សុខ​លី​ដា ត្រូវ​បាន​គេ​ដឹង​ថា នាង​កំពុង​សម្ងំ​រស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ស្វា​មីនា​ទឹកដី​សហរដ្ឋអាមេរិក ក្រោយ​ពី​នាង​បាន​បោះបង់​អាជីព​សិល្បៈ​អស់​ប្រមាណ​ជាង​១០​ឆ្នាំ​មកនេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក Movie star Research របស់​អ្នក​នាង ស៊ិ​ន ឧត្តម​ផល្លា​។

ផេ​ក​ខាងលើ​នេះ បាន​បញ្ជាក់​ថា អស់​រយៈកាល​១៥​ឆ្នាំ​មក​ហើយ ដែល​តារា​រូប​នេះ​បាត់​ខ្លួន​ចេញ​ពី​ពិភព​សិល្បៈ​ខ្មែរ ហើយ​ក៏​មិន​មាន​អ្នកដឹង​ច្រើន​ឡើយ​ពី​សុខទុក្ខ និង​ការ​រស់នៅ​របស់​នាង ។ អ្នក​នាង អ៊ិ​ន សុខ​លី​ដា គឺជា​តារា​សម្ដែង​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​ទសវត្សរ៍ ២០០០ ដែល​តារា​រូប​នេះ មាន​ប្រភព​ចេញពី​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ ជាប់​ចំណាត់ថ្នាក់​លេខ​៣ កាលពី​ឆ្នាំ​២០០២ និង​បន្ទាប់​មក​ដោយ​មើលឃើញ​ថា អ្នក​នាង អ៊ិ​ន សុខ​លី​ដា មាន​សម្រស់​ស្រស់​ស្អាត​មិនធម្មតា រួម​ជាមួយ​កម្ពស់​ខ្ពស់ស្រឡះ​លំដាប់​អន្តរជាតិ អ្នក​នាង​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យទៅ​ប្រកួត​ក្នុង​កម្មវិធី Miss Tourism international ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​អ្នក​នាង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ឆ្នាំ​២០០៣​។

បន្ទាប់​មក អ្នក​នាង ក៏​ត្រូវ​បាន​បណ្តា​ផលិតកម្ម​ភាពយន្ត​មួយ​ចំនួន​ក្នុងស្រុក អញ្ជើញ​អ្នក​នាង​ឱ្យ​ចូលរួម​សម្តែង​ភាពយន្ត រួម​ទាំង Karaoke ផង​ដែរ ហើយ​អ្នក​នាង​ក៏​ជា​តួឯក​ស្រី​ក្នុង​រឿង (​ខ្មោច​ប្រពន្ធ​អា​ទុ​យ​) ផង​ដែរ ។

អ្នក​នាង អ៊ិ​ន សុខ​លី​ដា បាន​បញ្ជាក់​ថា អ្នក​នាង​លាឈប់​ពី​សិល្បៈ​វិញ​ក្នុង​ឆ្នាំ​២០០៦ និង​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​ឯ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១០ ។ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ អ្នក​នាង​មាន​ស្វាមី​ហើយ និង​កំពុង​ពរ​ពោះ​កូនស្រី​ដំបូង​ជិត​ដល់​ថ្ងៃ​ប្រ​សូត្រ​ទៀត​ផង​។ ដោយ​អ្នក​នាង​បញ្ជាក់​ថា នៅ​សល់​២​ស​ប្ដា​ហ៍​ទៀត​ប៉ុណ្ណោះ​។

បើ​តាម​ការ​សង្កេត​មើលឃើញ​ថា អ្នក​នាង​ពិតជា​មាន​សុភមង្គល​ជាមួយ​ក្រុម​គ្រួសារ​ដ៏​តូច​មួយ​នេះ​ណាស់ ព្រោះ​ជា​និច្ច​ជា​កាល អ្នក​នាង​តែងតែ​បង្ហោះ​រូបភាព​ផ្អែម​ល្អែ​ម​ជាមួយ​ស្វាមី មិន​ដែល​ដាច់​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ