ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយគ្មានទីផ្សារសេដ្ឋីកសិកកម្មស្រុកខ្មែរឧកញ៉ាម៉ុង ឬទ្ធី បេះ​អោយ​សត្វសុី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកដាំស្វាយបានរងគ្រោះដោយសារគ្មានទីផ្សារទិញ ។ អ្នករងគ្រោះ មានពីកសិក​រ​ធម្មតារហូត​ដល់សេដ្ឋីកសិកម្មនៅពេលនេះ ។ នៅពេលស្វាយអោយផលឲ្យគ្រប់កន្លែង តែបើជាគ្មានទីផ្សារទទួលទិញ​នោះ ។…

រាជធានីភ្នំពេញ ៖ អ្នកដាំស្វាយបានរងគ្រោះដោយសារគ្មានទីផ្សារទិញ ។ អ្នករងគ្រោះ មានពីកសិក​រ​ធម្មតារហូត​ដល់សេដ្ឋីកសិកម្មនៅពេលនេះ ។ នៅពេលស្វាយអោយផលឲ្យគ្រប់កន្លែង តែបើជាគ្មានទីផ្សារទទួលទិញ​នោះ ។ លោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងជាសេដ្ឋីកសិកម្មដ៍ធំនៅស្រុកខ្មែរផង បាននិយាយថាដោយសារមិនអាចនាំស្វាយ​ទៅអឺរ៉ុបបានដូចរាល់ឆ្នាំពីព្រោះជំងឺកូវីដ ១៩ នៅឆ្នាំនេះលោកនឹងសល់ស្វាយ​គ្មានទីផ្សារប្រមាណ ៣០០តោន ។

លោកបានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា «ល្ងាចនេះ​ប្រមូលផល​ផ្លែស្វាយ​កែវរមៀត​យកទៅអោយ​សត្វសុីវិញម្តង​ ដែលកន្លងទៅ​ពេលនេះ​យេីងកំពុងតែ​ប្រមូលផល​នាំចេញទៅ​សហគមន៍​អឺរ៉ុប​ ដោយសារតែ​វិបត្តិ​កូវិដ-​១៩ ផ្លែស្វាយ​ធ្លាក់​ចុះ​តម្លៃ​រហូត​ដល់​ពេលនេះ​គ្មាន​អ្នកទិញ​តែម្តង​» ។

ជាមួយរូបភាពបង្ហាញពីចម្ការស្វាយ និងផ្លែស្វាយដែលលោកបានបេះយកទៅឲ្យ​សត្វចិញ្ចឹម របស់លោកស៊ីនោះ សេដ្ឋីម៉ុង ឬទ្ធីបានសសេរបន្តថា «ចម្ការស្វាយ​របស់​ខ្ញុំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​មានចំនួន​ ៥០.០០០ដេីម ​អាច​ប្រមូល​ផល​បាន​ ប្រមាណ​ជា ​300 Ton (បីរយតោន) ជារាង​រាល់ឆ្នាំ​ សម្រាប់ពេលនេះសត្វ​របស់​ខ្ញុំ​មិនអាចស៊ីអស់ទេមាន​ចំនួន​​ច្រើន​ខ្លាំង​ណាស់​» ។

មិនមែនមានតែលោកឧកញ៉ា ម៉ុង ឬទ្ធី នោះទេ ដែលមិនអាចលក់ស្វាយចេញ កសិករ​អ្នក​ដាំស្វាយ​ជាទូទៅបានសោកស្តាយជាខ្លាំងនៅពេលដែលស្វាយធ្លាក់ថ្លៃនិងគ្មាន​ទីផ្សារបែបនេះ ។ អ្នកដាំស្វាយជាច្រើន បេះស្វាយចាក់ជាគំនរ ថតបង្ហោះលេងដោយ​សារពួកគាត់បញ្ជាក់ថា «ពេលនេះបើចង់យំក៍យំមិនចេញដែរ» ។ កសិករម្នាក់នៅខេត្ត​កំពង់ចាម ថាស្វាយរបស់គាត់ក្នុងដីទំហំជាង ២ហិកតា គាត់បានទុកឲ្យវាជ្រុះចោល ។ លោកស្រីថាគ្មានអ្នកទិញទេ ហើយបើបេះយកមកផ្ទះ មិនដឹងថាយកមកធ្វើអ្វី ហូបមិនទាន់ហើយម្នាក់ៗនៅក្នុងតំបន់គាត់ដាំស្វាយគ្រប់គ្នា ។

ប្រឈមតម្លៃស្វាយធ្លាក់ចុះថ្លៃខ្លាំង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យ​កសិករអ្នកដាំស្វាយ ទៅចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់ការនាំ​ចេញនៅអគ្គនា​យ​កដ្ឋាន​កសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាល​បច្ចេក​ទេស ក្នុងការបង្កើនផលិតភាពនិងគុណភាពផ្លែស្វាយតាមស្តង់ដារ ព្រមទំាងរៀប​ចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់ទាំនក់ទំនងជាមួយក្រុមក្នុងស្រុក និងក្រៅ​ស្រុកដើម្បីចុះកិច្ចសន្យាប្រមូលទិញធ្វើការកែច្នៃ និងនាំចេញ ។

ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មនៅពាក់កណ្តាលកុម្ភៈ​នេះបានបញ្ជាក់​ថា តម្លៃស្វាយ​ប្រែប្រួល​មិនទៀតទាត់ ទៅតាមរដូវកាល  ទំហំផ្គត់ផ្គង់ តម្រូវការទីផ្សា​រជាដើម ។ ក្រសួងបាន​បញ្ជាក់ថាខ្លួនបានខិតស្វែងរកទីផ្សារឲ្យកសិករយ៉ាងខ្លាំង​នាពេលកន្លង ក្នុងនោះបានចរចាជាមួយសាធារណរដ្ឋកូរ៉េ ចិន និងជប៉ុនជាដើម ។ ប៉ុន្តែការនាំស្វាយ​ទៅ​កាន់ទីផ្សារអន្តរជាតិ ត្រូវគោរពតាមលក្ខណ្ឌតម្រូវភូតគាមអនាម័យ ប្រទេសនាំ​ចូល ។ ការងារនីតិវិធីក្រសួងបានធ្វើជាមួយប្រទេសទាំងនោះខ្លះ ហើយចំនុចខ្លះកំពុង​ដំណើរ​ការ ។ បើតាមក្រសួងថា ទីផ្សារអន្តរជាតពិសេស​នៅប្រទេសចិនតម្លៃស្វាយ​បានធ្លាក់ចុះ ដោយក្នុង​មួយគីឡូក្រាមថ្លៃជាងមួយ​ដុល្លារបន្តិចបន្តួចប៉ុណ្ណោះ ​។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានឲ្យដឹងថា ដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោម​ដំណាំក​សិ-ឧស្សាហកម្មផ្សេង​ទៀតដែលមានសក្តានុពលសម្រាប់ធ្វើការ​នាំចេញទៅកាន់ទីផ្សារ​អន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណៈស្រស់ និងក្រៀម ។

របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកាល​ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ បានឱ្យ​ដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហិកតា​ផ្ទៃ​ដីប្រមូល​ផលមានចំនួន ៩១ ៣៩៨ហិកតា ដោយទទួលទិន្នផលជា​មធ្យមចំនួន​ ១៦តោនក្នុងមួយហិកតា​នៅមួយរដូវ ដែលមានបរិមាណផលសរុបចំនួន១ ៤៤៨ ៦៧៧តោន ។

កសិករខ្លះបានទទួចដល់រដ្ឋាភិបាលពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរមានវិធានការណាមួយ ដែលអាចជួយពលរដ្ឋមិនឲ្យខាតបង់ធ្ងន់ធ្ងរពេក ដូចជាជួយ​ទិញស្វាយពលរដ្ឋយកទៅកែច្នៃធ្វើជាអ្វីផ្សេង​ៗ ជាដើមនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ