ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកសុី និងធ្វើការខាងទេសចរណ៍ត្រូវឆាប់រកច្រករស់ ខណៈកូវីដ ១៩ នៅតែអុកឡុកខ្លាំង

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការផ្ទុះសហគមន៍លើកទី ៣ នៅខែកុម្ភៈមានសភាពធ្ងន់ធ្ងរខ្លាំងដោយមានអ្នកឆ្លងច្រើននិងបង្ខំអោយរដ្ឋាភិបាលប្រកាសបិទកន្លែងជាច្រើនដូចជាសាលារៀន ក្លឹបកម្សាន្ត កន្លែងហាត់ប្រាណ និងទីតាំងមួយចំនួនទៀត ។ ភាពមិនអាចទស្សន៍ទាយបាននៃមេរោគកូវីដ…

រាជធានីភ្នំពេញ ៖ ការផ្ទុះសហគមន៍លើកទី ៣ នៅខែកុម្ភៈមានសភាពធ្ងន់ធ្ងរខ្លាំងដោយមានអ្នកឆ្លងច្រើននិងបង្ខំអោយរដ្ឋាភិបាលប្រកាសបិទកន្លែងជាច្រើនដូចជាសាលារៀន ក្លឹបកម្សាន្ត កន្លែងហាត់ប្រាណ និងទីតាំងមួយចំនួនទៀត ។ ភាពមិនអាចទស្សន៍ទាយបាននៃមេរោគកូវីដ ១៩ នឹងដាក់សម្ពាធកាន់តែធ្ងន់ និងយូរចំពោះសេដ្ឋកិច្ចកម្ពុជាពិសេសវិស័យទេសចរណ៍ ។

រហូតមកដល់ពេលនេះ គេនៅតែមិនប្រាកដនៅឡើយថា តើការរាតត្បាតកូវីដ ១៩ នឹងចប់ពេលណា ហើយថា តើពេលណាសេដ្ឋកិច្ចកពិភពលោកនឹងអាចវិលត្រឡប់មកដូចដើមវិញ ។ នៅប្រទេសកម្ពុជា ស្ថានភាពកូវីដ ១៩ ក៏មិនអាចទស្សន៍ទាយបាន ប៉ុន្តែគេគិតថា វានឹងបន្តប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចពិេសសវិស័យទេសចរណ៍ និងផ្នែកពាក់ព័ន្ឋផ្សេងទៀតយូរពេលទៀត ។

ដរាបណាកូវីដ ១៩ នៅតែបន្តផ្ទុះចុះឡើងបែបនេះ វិស័យទេសចរណ៍នឹងពិបាកដកដង្ហើម ។ ដូច្នេះវាក៏បន្តបំផ្លាញឆ្នាំងបាយអ្នករកស៊ី និងអ្នកធ្វើការខាងទេសចរណ៍ និងផ្នែកកម្សាន្ត ។ ទេសចរណ៍កម្ពុជានឹអាចងើបឡើងវិញបាន តែនៅពេលដែលមនុស្សក្នុងពិភពលោកចាប់ផ្តើមធ្វើដំណើរឡើងវិញ ។ ប៉ុន្តែគ្មាននរណាដឹងឡើយថា ពេលណាមនុស្សអាចធ្វើដំណើរដូចដើមវិញ ។ វាមិនទំនងឡើយថា ការធ្វើដំណើររបស់មនុស្សក្នុងពិភពលោកនឹងចាប់ផ្តើមល្អឡើងវិញនៅក្នុងឆ្នាំនេះ ។

ដូច្នេះអ្នករកស៊ី និងអ្នកធ្វើការផ្នែកទេសចរណ៍ ពិសេសមគ្គុទេសតេសចរណ៍  អ្នកបម្រើការតាមក្លឹបកម្សាន្ត និងនារីខារ៉ាអូខេ ជាដើមត្រូវឆាប់រកច្រករស់នៅក្នុងស្ថានភាពមិនប្រាកដប្រជាបែបនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ