ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tablet ថ្មី​របស់ Apple គឺ <> នឹង​បំពាក់ Force Touch

8 ឆ្នាំ មុន

ក្រុមហ៊ុន Apple នឹង​បញ្ចេញ Tablet ជំនាន់​ថ្មី​គឺ «iPad Pro» លើ​ទីផ្សារ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ​ដោយ​ភ្ជាប់​មុខងារ​ពិសេស​ជាមួយនឹង​បច្ចេកវិទ្យា Force Touch ។ ផលិតផល​ស៊េរី​ថ្មី​មួយ​នេះ​នឹង​ក្លាយជា​ស៊េរី Tablet

ក្រុមហ៊ុន Apple នឹង​បញ្ចេញ Tablet ជំនាន់​ថ្មី​គឺ «iPad Pro» លើ​ទីផ្សារ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ​ដោយ​ភ្ជាប់​មុខងារ​ពិសេស​ជាមួយនឹង​បច្ចេកវិទ្យា Force Touch ។ ផលិតផល​ស៊េរី​ថ្មី​មួយ​នេះ​នឹង​ក្លាយជា​ស៊េរី Tablet អេ​ក្រង់​ធំ​ជាងគេ​បង្អស់​ប្រចាំ​ក្រុមហ៊ុន Apple ពោល​គឺ​ទំហំ​ចាប់ពី ១២.២​អីុ​ញ និង​១២.៩​អីុ​ញ ។ 

ក្រៅពី​នេះ iPad Pro នឹង​បំពាក់​ដោយ CPU A9, បច្ចេកវិទ្យា Force Touch ដែល​ធ្វើ​ឱ្យ​ផលិតផល​ឆាប់​ទទួលយក​រំញោច​នៃ​ការ​ប៉ះ​លើ​ផ្ទៃ​អេ​ក្រង់​ណាមួយ ហើយ​វា​នឹង​ឆ្លើយ​តប​មក​វិញ​បើ​ទោះជា​កម្លាំង​សង្កត់​នោះ​មាន​លក្ខណៈ​ខ្លាំង ឬ​ស្រាល​ក៏​ដោយ ។ ប្រព័ន្ធ Near Field Communication (NFC) ដែល​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ដទៃ​ផ្សេង​ទៀត​បាន​យ៉ាង​ឆាប់រហ័ស និង​ឌុ​យ​ដោត USB TypeC​។

«iPad Pro» នឹង​ប្រកាស​ជា​ផ្លូវការ​នៅ ខែកញ្ញា ឬ​ដើមខែ វិច្ឆិកា ២០១៥ ដែល​ជា​អំឡុង​ពេល​នៃ​រដូវ​កាល​ទិញ​ឧបករណ៍​ប្រើប្រាស់​ក្នុង​ហាង ទំនើប​ៗ ។

អ្នកវិភាគ​លោក​មីង ជី​ឈី​ឃូ និយាយ​ថា លោក​ចូល​ចិត្ត​ផលិតផល​របស់​ក្រុមហ៊ុន Apple ហើយ​លោក​ចង់​ឃើញ​ក្រុមហ៊ុន​មួយ​នេះ​កែប្រែ​សង្វា​ក់​ផលិតកម្ម​ជំនាន់​ថ្មី​ឈាន​ទៅ​រក​ការ​ច្នៃប្រឌិត និង​កា​រវិ​វ​ឌ្ឍ​ទៅ​រក​បច្ចេកវិទ្យា​កាន់តែ​ទំនើប ៕