ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់បាន​ពលករ​វិល​ត្រឡប់​ពី​ថៃ​ទៀតហើយ មិន​គួរ​ដើរ​​កាត់​ព្រៃ​​ទេ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​ចម្រុះ​ជួរ​មុខ​ប្រចាំ​នៅ​បន្ទាត់​ព្រំដែន​ភូមិ​ទំនប់​ក​៥​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឃាត់​ពល​ការិនី​វិល​ត្រឡប់​ពី​ថៃ​ចំនួន​៣​នាក់​ បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សៀល​ថ្ងៃ​ទី​២៧ ​កុម្ភៈ នេះ​។ ​ពល​ការិនី​ទាំង​៣​នាក់​ខាងលើ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​ចម្រុះ​ជួរ​មុខ​ប្រចាំ​នៅ​បន្ទាត់​ព្រំដែន​ភូមិ​ទំនប់​ក​៥​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឃាត់​ពល​ការិនី​វិល​ត្រឡប់​ពី​ថៃ​ចំនួន​៣​នាក់​ បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សៀល​ថ្ងៃ​ទី​២៧ ​កុម្ភៈ នេះ​។

​ពល​ការិនី​ទាំង​៣​នាក់​ខាងលើ​ ១-ឈ្មោះ​ញ៉ែ​ត យ៉ា​ អាយុ​៤១​ឆ្នាំ​, ២-​ឈ្មោះ​ម៉ី ភក្ត្រា ​អាយុ​៣៧​ឆ្នាំ​ ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​សាលា​ដែង​ ឃុំ​ប្ញស្សី​ក្រោក ​ស្រុក​មង្គល​បូ​រី​ ខេត្ត​បន្ទាយមានជ័យ ​និង​៣-​ឈ្មោះ​ឈី​ន សៀង​ហៃ ​អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តា​ណា​ល​ឃុំ​ក្តឿង​រាយ​ ស្រុក​ក​ញ្ច្រៀ​ច​ ខេត្តព្រៃវែង​។​

លោក​អនុសេនីយ៍ឯក ​ស៊ា​សៅ​ឌី ​នាយ​ប៉ុស្តិ​ព្រៃ​គប់​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ប្រាប់​កោះសន្តិភាព​ថា ​យោង​កា​សាកសួរ​ពល​ការិនី​ទាំង​៣​នាក់​ប្រាប់​ថា​ ពួក​គាត់​ទើប​វិល​ត្រឡប់​ពី​ក្រុង​បាងកក​ដោយ​ខ្លួនឯង​គ្មាន​អ្នក​នាំ​ផ្លូវ​ទេ​។​

ប្រភព​ថា​ ពួក​គាត់​បាន​នាំ​គ្នា​ជិះ​រថយន្តឈ្នួល​ពី​ក្រុង​បាងកក​ មក​កាន់​ព្រំដែន​ ។ លុះ​មក​ដល់​ផ្លូវ​កៅស៊ូ​ទី​២ ​ជិត​ព្រំដែន​ក្នុងស្រុក​អារញ្ ខេត្ត​ស្រះ​កែវ ​ឈម​ទឹកដី​កម្ពុជា ​ក្រុង​ប៉ោយ​ប៉ែ​ត ​អ្នកបើកបរ​រថយន្តឈ្នួល​ថៃ​ឲ្យ​ចុះ​ដើរមក​ប្រទេស​ដោយ​ខ្លួនឯង​ ទើប​ជួប​សមត្ថកិច្ច​ចម្រុះ​ឃាត់​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​សាលា​បឋម​សិក្សា​ព្រហ្ម​និមិត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​តែ​ម្តង​។

​ការ​ឆ្លង​ព្រំដែន​ចេញ-ចូល​ប្រទេស​ទាំង​ប្រថុយប្រថាន​បែប​នេះ ​និង​មាន​ហានិភ័យ​ខ្ពស់​នៅ​ពេល​ណាមួយ​មិន​ខាន​ព្រោះ​កន្លង​មក​ធ្លាប់​មាន​ពលករ​ជួប​គ្រោះ​អកុសល​ជាន់​មីន​បន្សល់​ពី​សម័យ​សង្គ្រាម​រង​របួស​រួច​ទៅ​ហើយ​៕​​

អត្ថបទសរសេរ ដោយ