ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការងារថ្មីច្រើនជាង ៥ពាន់​កន្លែងចូលក្នុងទីផ្សារនាខែកុម្ភៈ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះបីកម្ពុជាកំពុងឈមនឹងបញ្ហាជំងឺកូវីដ ១៩ ឆ្លងក្នុងសហគមន៍ក្តី ក៍ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាទទួលសំណើវិនិយោគបន្តបន្ទាប់ ។ ប៉ុន្មានថ្ងៃមុននេះ ស្ថាប័នអ្នកអនុម័ត​លើគម្រោងវិនិយោគ​សំខាន់មួយរបស់កម្ពុជានេះទើបចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុនចំនួន​ពីរបន្ថែម ដែលក្រុមហ៊ុនទំាងនោះនឹងអាចផ្តល់ការងារដល់ពលរដ្ឋជាងប្រមាណ២…

រាជធានីភ្នំពេញ ៖ ទោះបីកម្ពុជាកំពុងឈមនឹងបញ្ហាជំងឺកូវីដ ១៩ ឆ្លងក្នុងសហគមន៍ក្តី ក៍ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាទទួលសំណើវិនិយោគបន្តបន្ទាប់ ។ ប៉ុន្មានថ្ងៃមុននេះ ស្ថាប័នអ្នកអនុម័ត​លើគម្រោងវិនិយោគ​សំខាន់មួយរបស់កម្ពុជានេះទើបចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុនចំនួន​ពីរបន្ថែម ដែលក្រុមហ៊ុនទំាងនោះនឹងអាចផ្តល់ការងារដល់ពលរដ្ឋជាងប្រមាណ២ ៥០០កន្លែង ។

គម្រោងវិនិយោគទំាងពីរនោះ មានទី ១ ការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ១ ផ្លូវជាតិលេខ ៤ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣០០កន្លែង ។

គម្រោងបង្កើតទី២ គឺការបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា នៅក្នុងទីតាំង តំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង, មានទុនវិនិយោគប្រមាណ ៧,៨លាន​ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩០កន្លែង ។

បើតាមមន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថាចំនួនសូមវិនិយោគនៅឆ្នាំ ២០២១ នេះ មានលក្ខណៈល្អប្រសើជាងឆ្នាំ ២០២០ ហើយឆ្នាំ ២០២១ ក្នុងការទាក់ទាញអ្នកវិនិយោគឲ្យបានច្រើនកម្ពុជានឹងបង្កើតច្បាប់វិនិយោគជាច្រើនទៀត ។

នៅក្នុងខែកុម្ភឆ្នាំ ២០២១ នេះ មានរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ពីឈើ​នាំចូល ដែល​បង្កើតការងារបានចំនួន ១៨៨កន្លែង គម្រោងបង្កើតរោងចក្រផលិត​គ្រឿងបន្លាស់ រថយន្ត គ្រឿងចក្រ គ្រឿងយន្ត អាចបង្កើតការងារបានចំនួន ២០០កន្លែង គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ រោងចក្រកាត់ដេរ​សម្លៀក​បំពាក់ អាចបង្កើតការងារបានចំនួន ១.៣៥១កន្លែង ជាដើមត្រូវបាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ