ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូ​កាយសម្ព័ន្ធ​​ម្នាក់​​បញ្ចប់ជីវិត​ ក្រោយ​​ផ្ទុះរឿង​អាស្រូវពាក់​ព័ន្ធ​ករណី​​មួយ​​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន CNN បានឱ្យ​ដឹង​ប៉ុន្មាន​ម៉ោង​មុន​ថា អតីត​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​អូ​ឡាំ​ពិ​ក​អា​មេ​រិ​ក​គឺ​លោក John Geddert បាន​សម្រេច​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុ​ម្ភៈ…

សហរដ្ឋអាមេរិក ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន CNN បានឱ្យ​ដឹង​ប៉ុន្មាន​ម៉ោង​មុន​ថា អតីត​គ្រូបង្វឹក​កីឡា​កាយសម្ព័ន្ធ​អូ​ឡាំ​ពិ​ក​អា​មេ​រិ​ក​គឺ​លោក John Geddert បាន​សម្រេច​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ (​ពេលវេលា​នៅ​សហរដ្ឋអាមេរិក​) ពោល​គឺ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​គាត់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំ.លោ.ភ​ផ្លូ.វភេ.ទ និង​ការ​ជួញដូរ​មនុស្ស​។

អគ្គមេធាវី​នៃ​រដ្ឋ​មី​ឈី​ហ្គេ​ន (Michigan) គឺ​លោកស្រី Dana Nessel បាន​ចេញ​មក​ប្រកាស​ពី​ការ​ស្លា​.​ប់រប​ស់លោក John Geddert​។ ខណៈ​ដែល​លោកស្រី​ក៏​ជា​អ្នកចោទ​ប្រកាន់​លើ​បទឧក្រិដ្ឋ​ចំនួន ២៤​ករណី​ដាច់​ដោយឡែក​ពី​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ដដែល ប្រឆាំង​នឹង​អតីត​គ្រូបង្វឹក​វ័យ​៦៣​ឆ្នាំ​ខាងលើ ដោយ​ក្នុង​រួម​មាន ការ​រំ.លោ.ភ​ផ្លូ.វភេ.ទ​លើ​អ្នក​ហាត់​កាយសម្ព័ន្ធ​វ័យក្មេង​រាប់រយ​នាក់​ផង​ដែរ​។

លោកស្រី Dana Nessel

រំលឹក​ជូន​ថា​លោក John Geddert បាន​ក្លាយជា​គ្រូ​កីឡា​កាយសម្ព័ន្ធ​ចាប់​តាំង​ឆ្នាំ​១៩៨៤ នៅ​ក្លិប Great Lakes Gymnastics ក្នុង​រដ្ឋ​មី​ឈី​ហ្គេ​ន​។ លោក​បាន​សាង​ស្នាដៃ​ជា​ច្រើន​នា​ពេល​កន្លង​មក ហើយ​ក៏​ធ្លាប់​ឈ្នះ​ពាន​គ្រូបង្វឹក​បុរស​ឆ្នើម​ប្រចាំឆ្នាំ សម្រាប់​សហព័ន្ធ​កាយសម្ព័ន្ធ​សហរដ្ឋអាមេរិក​ផង​ដែរ មុន​ពេល​ផ្ទុះ​រឿងអាស្រូវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​រំ.លោ.ភ​ផ្លូ.វភេ.ទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ