កូវីដ១៩អាចឲ្យសកម្មភាពរក​លុយ​របស់មនុស្សថយចុះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូវីដ១៩អាចឲ្យសកម្មភាពរក​លុយ​របស់មនុស្សថយចុះ

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ មិននិយាយដល់ការជួញដូរ សកម្មភាពសេដ្ឋកិច្ចធំៗ ដែលជាទូទៅគេដឹងថា កូវីដ ១៩ បាន​បង្ក​ផលប៉ះពាល់​ទៅហើយនោះទេ ។ អ្វីដែលចង់លើកយកមកនិយាយ​នាពេលនេះគឺសកម្មភាពរបស់មបុគ្គលម្នាក់ៗ…

រាជធានីភ្នំពេញ ៖ មិននិយាយដល់ការជួញដូរ សកម្មភាពសេដ្ឋកិច្ចធំៗ ដែលជាទូទៅគេដឹងថា កូវីដ ១៩ បាន​បង្ក​ផលប៉ះពាល់​ទៅហើយនោះទេ ។ អ្វីដែលចង់លើកយកមកនិយាយ​នាពេលនេះគឺសកម្មភាពរបស់មបុគ្គលម្នាក់ៗ នៅក្នុងជីវភាពប្រចំាថ្ងៃ នៅពេល​មានការរាតត្បាតជំងឺកូវីដ ១៩ ដូច្នេះ បានធ្វើឲ្យពលរដ្ឋជាច្រើន​បាន​ចំណាយ​ពេលនិយាយពីបញ្ហានេះ ចំណាយពេលច្រើនតាម​ដានព័ត៌មាន​អំពីជំងឺកូវីដ ១៩ នេះ ដែលចុងក្រោយធ្វើឲ្យពួកគាត់បាត់បង់ពេលវេលាក្នុងការធ្វើការងារ និងរកចំណូល ។

ការលើកឡើងដូច្នេះ មិនខុសពីអ្វីដែលគេតែងតែនិយាយនៅមុននេះនោះទេ ថា Facebook បានធ្វើឲ្យមនុស្សមួយចំនួនខាតបង់ពេលវេលាធ្វើការ ដោយសារការញៀន​នឹងលេង ឬតាមដាន Facebook ។ មានការលើកឡើងថាក្រុមហ៊ុនឯកជន ឬស្ថាប័នរដ្ឋ បានខាតបង់មិនតិចទេនៅពេលមានបុគ្គលិកនិងមន្រ្តីលេង Facebook ច្រើននោះ ។ កូវីដ១៩នាពេលនេះក៍អាចអញ្ចឹងដែរ ដោយ​សារម្នាក់ៗបានចំណាយពេលនិយាយ បានចំណាយពេលតាមដានពីកូវីដ ១៩ ដូច្នេះចង់មិនចង់ការងារនិងការរកចំណូល​របស់មនុស្សមួយចំនួននឹងធ្លាក់ចុះដោយសារកូវីដ ១៩ ​។

លើសពីនេះទៅបើនិយាយដល់សុខភាពផ្លូវចិត្តវិញ កូវីដ ១៩ អាចបង្ករឲ្យមនុស្សកើត​ជំងឺផ្លូវចិត្តទៀតផង ។ អ្នកជំនាញជំងឺផ្លូវចិត្ត បានលើកឡើងថាដោយសារតែការភ័យខ្លាច ក្តីបារម្ភ ការបាត់​ការបង់សេរីភាពដើរហើរ ដោយត្រូវរស់នៅក្នុងរបត់ថ្មី ដែលមិនទាន់​ទម្លាប់ ការប៉ះពាល់ចំណូល ការងារ ដោយសារជំងឺផ្លូវកូវីដ ១៩ ។ បញ្ហាប្រចំាថ្ងៃក្នុងពេល​កូវីដ ១៩ ទំាងអស់នោះ អាចធ្វើឲ្យមនុស្សមានបញ្ហាសុខភាពផ្លូវចិត្ត ។

អង្គការដែលធ្វើការខាងសុខភាពផ្លូវចិត្តធំមួយនៅកម្ពុជាគឺអង្គការ TPO បានលើក​ទឹកចិត្តឲ្យពលរដ្ឋនិយាយចេញពីអារម្មណ៍ ដែលខ្វល់ខ្វាយពីកូវីដ១៩ទំាងអស់មក​ចេញមក ដើម្បីកុំបញ្ហាធ្ងន់ធ្ងរឡើង ។ ការនិយាយចេញពីបញ្ហានឹងជួយកាត់បន្ថយ​ភាពភ័យខ្លាច និងការថប់បារម្ភរបស់អ្នក ។

លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយក​ប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្ដរ​វប្បធម៌ ហៅគាត់ថា TPO នេះ បានលើកឡើងថាបញ្ហាតានតឹង ការបារម្ភរបស់ពលរដ្ឋជា​ប្រតិកម្មធម្មតា​របស់នុស្សទៅនឹងហេតុការណ៍ដែលមិនធម្មតា ។ តែលោកថាបញ្ហា​ទំាងអស់នេះ គេមិនគួរបណ្តោយឲ្យវាចេះកើតមានយូរទៅ​ដោយមិនបានគ្រប់គ្រង​នោះទេ វាអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ។

បើស្តាប់ការពន្យល់របស់អ្នកឯកទេស កូវីដ ១៩ អាចធ្វើឲ្យប៉ះពាល់ដល់ការរ​ក​ចំណូលរបស់ពលរដ្ឋ ដោយសារកូវីដ ១៩ ធ្វើឲ្យប៉ះពាល់ផ្លូវចិត្ត សកម្មភាពប្រចំាថ្ងៃ​របស់មនុស្ស គឺធ្វើឲ្យ​មនុស្ស ក្រៀមក្រំ បារម្ភ គិតច្រើនពីរឿងដែលមិនទាន់កើត ។ មួយទៀតកូវីដ ១៩ ប៉ះពាល់ផ្លូវកាយ ដែលធ្វើអ្នកខ្លះ ភ័យបារម្ភ រហូតទទួលទាន​បាយមិនបាន ទឹកមិនចូល គេងមិលក់ជាដើម ។ កូវីដ ១៩ ក៍នឹងធ្វើឲ្យមនុស្សផ្លាស់​ប្តូរអាប្បកិរិយា ពីមនុស្សដែលរួសរាយទៅជាមនុស្សមិនសប្បាយចិត្ត គិតច្រើនជាដើម។ ហេតុទំាងអស់ដែលបណ្តាលមកពី កូវីដ ១៩ នេះ ទំនងតិចឬច្រើន ធ្វើឲ្យសកម្មភាពរក​លុយឬប្រកបការងាររបស់មនុស្សធ្លាក់ចុះ ៕