ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយការព្រមានធ្ងន់របស់យោធា! ​សារព័ត៌មានដ៏ល្បីមួយនៅមីយ៉ាន់ម៉ាផ្អាកការផ្សាយ​

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កាលពី​ប៉ុន្មាន​ថ្ងៃមុន រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​បាន​តែងតាំង​ដោយ​របប​យោធា មី​យ៉ា​ន់​ម៉ា ធ្លាប់​បាន​ព្រមាន​លើ​កាសែត​ឬ​សារព័ត៌មាន​ល្បី​ៗ មួយ​ចំនួន​ដែល​បាន​ហៅ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន ថា​ជា​របប​យោធា និង​មិន​ត្រូវ​មានការ​ផ្សព្វផ្សាយ ពាក្យ​ចចាមអារ៉ាម​តាម​បណ្តាញ​សង្គម…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កាលពី​ប៉ុន្មាន​ថ្ងៃមុន រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​បាន​តែងតាំង​ដោយ​របប​យោធា មី​យ៉ា​ន់​ម៉ា ធ្លាប់​បាន​ព្រមាន​លើ​កាសែត​ឬ​សារព័ត៌មាន​ល្បី​ៗ មួយ​ចំនួន​ដែល​បាន​ហៅ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន ថា​ជា​របប​យោធា និង​មិន​ត្រូវ​មានការ​ផ្សព្វផ្សាយ ពាក្យ​ចចាមអារ៉ាម​តាម​បណ្តាញ​សង្គម ឬ​ញុះញង់​ឱ្យ​មាន​ភាព​ចលាចល​នោះ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ដែល​លោក​អ្នក​ចង់​ស្វែងរក​ព័ត៌មាន​ពី​គេហទំព័រ​អ៊​ន​ឡាញ មី​យ៉ា​ម៉ា ថា​ម​ស៍ នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​ឬ​សារ​ជូនដំណឹង​ថា ក្រុមហ៊ុន​ Myanmar Consolidated Media Co.,Ltd នឹង​ផ្អាក​ការ​ផ្សាយ​បណ្តោះអាសន្ន រយៈពេល ៣​ខែ នូវរាល់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដូចជាសារព័ត៌មាន Myanmar Times ជាភាសជាតិមីយ៉ាន់ម៉ា និងភាសាអង់គ្លេស ក៏ដូចជាការផ្អាកវេបសាយ Myanmar Times Daily ទាំងពីរភាសា, Myanmar Times Weekend, ការបិទផេក Twitter របស់ខ្លួននិងបិទផេកហ្វេសប៊ុក និងការបិទរោងពុម្ភផងដែរ ។

ការផ្អាកនូវ​ប្រតិបត្តិការ​ផ្សាយព័ត៌មានលើទម្រង់ផ្សេងៗដែលបានរៀបរាប់ខាងលើនឹងចាប់ផ្តើមអនុវត្តពី​ថ្ងៃ​ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅ​ម៉ោង ១០ ព្រឹក​តទៅ​។
ហើយ​ប្រសិនជា​លោក​អ្នក​ចុច​បិទ​ទៅ​លើ​ផ្ទាំង​ដែល​បាន​ជូនដំណឹង​នោះ នោះ​លោក​អ្នក​អាច​រក​ព័ត៌មាន​បាន​តែត្រឹម​ថ្ងៃ​ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ ប៉ុណ្ណោះ​។

គួរ​រំលឹក​ថា យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន មី​យ៉ា​ម៉ា ថា​ម​ស៍ (Myanmar Times) ចេញផ្សាយ​ថ្ងៃ​ទី​០៣ ខែ កុម្ភៈ ឆ្នាំ ២០២១ បានឱ្យ​ដឹង​ថា ក្រសួង​ព័​ត៌​នៃ​ប្រទេស​មី​យ៉ា​ម៉ា បាន​ចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​ព្រមាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ពលរដ្ឋ​មួយ​ចំនួន​កុំឱ្យ​ផ្សព្វ​ផ្សាយពាក្យ​ចចាមអារ៉ាម​តាម​បណ្តាញ​សង្គម ឬ​ញុះញង់​ឱ្យ​មាន​ភាព​ចលាចល ដោយ​ជំរុញ​ឱ្យ​ប្រជាជន​សហការ​ជាមួយ​រដ្ឋាភិបាល ។

សូមរម្លឹកថារលកនៃការតវ៉ានៅប្រទេសមីយ៉ាន់ម៉ាប្រឆាំងនឹងរបបយោធាក្រោយការធ្វើរដ្ឋប្រហារនិងចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមន្ត្រីលោកស្រីជាច្រើនរូបផ្សេងទៀតនោះ បាននឹងកំពុងឡើងកំដៅយ់ាងខ្លាំងក្លារហូតឈានដល់ការប្រើប្រាស់រូបភាពអហឹង្សាតវ៉ាមិនទៅធ្វើការនាំឲ្យប៉ះពាល់ដ៉ណើរការផលិតនានា និងធ្វើឲ្យគាំងដល់សេដ្ឋកិច្ចប្រទេសផងដែរ ៕

អត្ថបទសរសេរ ដោយ