ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ Leicester ទទួលកំហុស​ទាំងអស់​ក្រោយ​ក្រុម​ធ្លាក់​ពី Europa League

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Brendan Rodgers អ្នកចាត់ការ​ក្រុម Leicester City ទទួលយក​ការ​ស្តីបន្ទោស​ទាំងអស់ បន្ទាប់​ពី​ត្រូវ​ក្រុម…

អង់គ្លេស ៖ លោក Brendan Rodgers អ្នកចាត់ការ​ក្រុម Leicester City ទទួលយក​ការ​ស្តីបន្ទោស​ទាំងអស់ បន្ទាប់​ពី​ត្រូវ​ក្រុម Slavia Prague ទម្លាក់​ចេញពី​ក្រប​ខណ្ឌ Europa League ត្រឹម​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​។

កាលពី​ជើង​ទី​១​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អ៊ី​តា​លី ក្រុម​ទាំង​២​​បញ្ចប់​ទៅ​ដោយ​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា​។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ជើង​ទី​២ ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន King Power ចក្រភព​អង់គ្លេស ក្រុមភ្ញៀវ Slavia Prague បាន​យកឈ្នះ​ដោយ​លទ្ធផល ២-០ ​ធ្វើ​សម្រេច​បាន​ដោយ​កីឡាករ Lukáš Provod និង Abdallah Sima​។

លោក Brendan Rodgers បាន​ថ្លែង​ក្រោយ​ចប់​ការ​ប្រកួត​ថា «​វា​ជា​ទំនួល​ខុស​ត្រូវ​របស់ខ្ញុំ ដែល​ជ្រើសរើស​កីឡាករ​សម្រាប់​ការ​ប្រកួត​នេះ​។ យើង​បាន​ផ្លាស់​ប្តូរ​សមាសភាព​ក្រុម​ញឹកញាប់​រដូវ​កាល​នេះ ដោយសារ​តែ​បញ្ហា​របួស​។ និយាយ​ជា​រួម​ពួក​គេ​ពូកែ​ជាង​យើង នឹង​សម​ឆ្លង​ទៅ​វគ្គ​បន្ត​។ វា​ជា​ការ​ខកចិត្ត​បំផុត ប៉ុន្តែ​យើង​ត្រូវ​តែ​រៀនសូត្រ​ពី​អ្វី​ដែលបាន​កើតឡើង​ក្នុងថ្ងៃនេះ​»​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ពានរង្វាន់​ខាងលើ បាន​ចប់​សព្វគ្រប់ ដោយ​ក្នុង​នោះ​រក​ឃើញ​សមាសភាព​ឆ្លង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ខណៈ​ដែល​ការ​ចាប់ឆ្នោត​វគ្គ​នេះ នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២១ ខាង​មុខ​៕ ដកស្រង់​ចេញពី (Dailymail)

https://www.youtube.com/watch?v=xa5lZjTFkGM

លទ្ធផលសរុបវគ្គ៣២ក្រុមចុងក្រោយ ៖

សមាសភាពក្រុមឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ ៖