ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចផ្សា​! ឪពុក Alisson ជួប​គ្រោះ​អកុសល​នៅ​ស្រុក​កំណើត

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ យោង​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ កន្លង​ទៅ​ថា លោក Jose…

ប្រេ​ស៊ី​ល ៖ យោង​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ កន្លង​ទៅ​ថា លោក Jose Agostinho Becker ដែល​ត្រូវជា​ឪពុក​​អ្នកចាំទី​ដៃ​ទី​១ Alisson Becker របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​ទទួល​ម​.​រ​.​ណ​.​ភា​.​ព​ហើយ ​ក្នុង​អាយុ​៥៧​ឆ្នាំ​នៅ​ឯ​ប្រទេស​ប្រេ​ស៊ី​ល​។

តាម​ការអះអាង​ពី​​ប៉ូ​លី​ស​ក្នុង​តំបន់ Lavras do Sul គឺ​លោក Doroteo Machado Filho បាន​និយាយ​ថា​លោក Jose បាន​លង់ទឹក​រហូត​បាត់​បង់ជីវិត​ នៅ​ឯ​ទំនប់​មួយ​កន្លែង​ក្បែរ​ផ្ទះ​លំហែកាយ​របស់​គាត់​ក្នុង​តំបន់​នោះ​។

ក្រោយ​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ ក្លិប​បាល់ទាត់ ជា​ពិសេស​ក្លិប​នៅ​ក្រប​ខណ្ឌ Premier League រួម​នឹង​កីឡាករ​រួម​អាជីព​ជា​ច្រើន បាន​នាំ​គ្នា​បង្ហោះ​សារ​ដើម្បី​ចូលរួម​រំលែក​ទុក្ខដល់​អ្នកចាំទី​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ខាងលើ និង​ក្រុម​គ្រួសារ​ចំពោះ​ការ​បាត់បង់​មួយនេះ​។

ដោយឡែក Alisson Becker ក៏​បាន​បង្ហោះ​សា​រលើ​បណ្តាញ Twitter ផងដែរថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​រាល់គ្នា និង​សូម​ឧទ្ទិស​ជូន​ឪពុក​ជាទី​ស្រឡាញ់​របស់ខ្ញុំ ។ គ្រួសារ​របស់​យើង​មាន​អារម្មណ៍​ថា​ទទួល​បានការ​ស្រលាញ់​ពី​មនុស្ស​គ្រប់​គ្នា​»៕