ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក! ចាប់​​​​​គ្រឿងញៀ.ន​​ដល់​ជាង​២៣​​តោន​​​ក្នុង​ទូ​កុងតឺន័រ​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់​-​បែ​ល​ហ្ស៊ី​ក ៖ រដ្ឋ​អាជ្ញាហូឡ​ង់រាយការណ៍​នា​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ២០២១ ថា ភ្នាក់ងារគយ​ក្រុង HAMBOURG អា​ល្លឺ​ម៉​ង់ ​និង​ក្រុងANVERS…

ប្រទេស​អា​ល្លឺ​ម៉​ង់​-​បែ​ល​ហ្ស៊ី​ក ៖ រដ្ឋ​អាជ្ញាហូឡ​ង់រាយការណ៍​នា​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ២០២១ ថា ភ្នាក់ងារគយ​ក្រុង HAMBOURG អា​ល្លឺ​ម៉​ង់ ​និង​ក្រុងANVERS បែ​ល​ហ្ស៊ីក ចាប់​បាន​គ្រឿង​ញៀនក្នុង​ចំនួន​ដ៏​ច្រើន​បំផុត គឺ​កូ​​កា​អ៊ី​ន រហូត​​ដល់​ជាង​២៣​តោន ដែល​បញ្ជូន​ទៅ​ប្រទេស​ហូ​ឡង់​ក្នុង​​ឱកាស​នៃ​ប្រតិបត្តិការ​២​ដែល​មាន​ក្នុង​ខែ​នេះ ។

គ្រឿងញៀន​ក្នុង​ទំហំ​ដ៏​ច្រើន​នោះ​តំណាង​ឲ្យទឹកប្រាក់​ដល់​ប្រមាណ​ជា​៦០០​លាន​អឺ​រ៉ូ​បើ​លក់
ចេញ ។ ជនជាតិ​ហូ​ឡង់​ម្នាក់​អាយុ​២៨​ឆ្នាំ​ដែល​ជាអ្នក​ចុះបញ្ជី តំណាង​ឲ្យ​កុង​តឺ​ន័​រ​២​ដែល​ផ្ទុក​គ្រឿង​ញៀន​​រក​ឃើញ​បាន​ត្រូវ​ចាប់ខ្លួន​នា​ថ្ងៃ​ទី​២៤ កុម្ភៈ ។

នៅ​ទីក្រុង HAMBOURG ភាគ​ខាងជើង​អា​ល្លឺ​ម៉​ង់ កូ​កា​អ៊ី​ន​ដល់​១៦,១៧​តោន​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រអប់​ជាង​១.៧០០ ដែល​ដាក់​ក្នុងកុង​តឹ​ន័​រ​មួយ​មក​ពី​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ។ នៅ​ក្រុង
កំពង់​​ផែ ANVERS បែ​ល​ហ្ស៊ិក កូ​កា​អ៊ី​ន​៧,២តោន​ត្រូវ​បាន​រក​ឃើញ​ក្នុង​កុងតឺន័រ​មួយ​មក​ពី
ប៉ា​ណា​ម៉ា ។

កាលពី​ថ្ងៃ​ទី​២៣ ​កុម្ភៈ ​គយ​ហូ​ឡង់ បាន​ប្រកាសពី​ការ​ចាប់​បាន​គ្រឿងញៀន​កូ​កា​អ៊ី​ន​១.៥០០
គីឡូក្រាម​ក្នុង​កំពង់​ផែ​រ៉ូ​ត​ទ័​រ​ដាម ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ