ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​​ប្រាប់ពី​ស្ថានភាពកំពូល​កីឡាករ​វាយ​កូន​ហ្គោ​ល ក្រោយ​ជួបគ្រោះ​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​បញ្ជាក់​ពី​អ្នកជំនាញ​វេជ្ជសាស្ត្រ​បានឱ្យ​ដឹង​ថា ក្តី​សង្ឃឹម​សម្រាប់​កំពូល​កីឡាករ​វាយ​កូន​ហ្គោ​ល​អា​មេ​រិ​ក Tiger Woods គឺ​ការ​ជា​សះស្បើយ​អាច​ដើរ​ដូច​ដើម​ឡើង​វិញ ក្រោយ​ទទួល​ជោគជ័យ​ជំហាន​ដំបូង​លើ​ការ​វះកាត់​ជើង​ខាងស្តាំ​របស់​គាត់​។ នេះ​បើ​យោង​តាម​ការ​ចេញពី​ផ្សាយ​ពី​គេហទំព័រ New…

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​បញ្ជាក់​ពី​អ្នកជំនាញ​វេជ្ជសាស្ត្រ​បានឱ្យ​ដឹង​ថា ក្តី​សង្ឃឹម​សម្រាប់​កំពូល​កីឡាករ​វាយ​កូន​ហ្គោ​ល​អា​មេ​រិ​ក Tiger Woods គឺ​ការ​ជា​សះស្បើយ​អាច​ដើរ​ដូច​ដើម​ឡើង​វិញ ក្រោយ​ទទួល​ជោគជ័យ​ជំហាន​ដំបូង​លើ​ការ​វះកាត់​ជើង​ខាងស្តាំ​របស់​គាត់​។ នេះ​បើ​យោង​តាម​ការ​ចេញពី​ផ្សាយ​ពី​គេហទំព័រ New York Post​។ គួររំលឹកថា ក្តៅ​ៗ! កំពូល​កីឡាករ​វាយ​កូន​ហ្គោ​ល​ដ៏​ល្បី​១​រូប​ជួប​គ្រោះ​ក្រឡាប់​រថយន្ត

លោក Tiger Woods ត្រូវ​បាន​រក​ឃើញ​ថា​ប៉ះទង្គិច​ជើង​ស្តាំ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​របស់​គាត់ នៅ​ក្បែរ​ទីក្រុង​ឡូ​សអាន់​ជឺ​លេស (Los Angeles) រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា (California) កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លង​ទៅ​។ ដោយ​តម្រូវ​ឱ្យធ្វើ​ការ​វះកាត់​ភ្លាម​ៗ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ហើយ​ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ​។

ក្នុង​នោះ​សំនួរ​ជា​ច្រើន​បាន​ចោទសួរ​ថា តើ​បញ្ហា​របួស​នេះ អាច​នឹង​បញ្ចប់​អាជីព​របស់​កំពូល​អ្នក​វាយ​កូន​ហ្គោ​ល ដែល​ឈ្នះ​ជើងឯក​១៥​លើក​វ័យ​៤៥​ឆ្នាំ​រូប​នេះ​ដែរ​ឬទេ?

លោក​វេជ្ជបណ្ឌិត Andrew Brief នៅ​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Harbor-UCLA បាន​ប្រាប់ New York Post ឱ្យ​ដឹង​ថា Tiger Woods កំពុង​ប្រឈម​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ក្នុង​ការ​ជា​សះស្បើយ​ឡើង​វិញ ដែល​រួម​មាន​ទាំង​ការ​ព្យាបាល​ដោយ​ចលនា​រយៈពេល​វែង និង​ការ​វះកាត់​ជំហាន​បន្តបន្ទាប់​ទៀត លើ​បញ្ហា​របួស​បាក់ជើង​ខាងស្តាំ​របស់​គាត់​ដែល​ប៉ះពាល់​ដល់​ការ​ហើម​សាច់ដុំ​ផង​ដែរ​។ ហើយ​ជំហាន​ដំបូង​យើង​មិន​អាច​គិតដល់​ការ​អាច​បន្ត​អាជីព​របស់​គាត់​នៅឡើយ​ទេ អ្វី​ដែល​យើង​កំពុង​គិត​គឺ​ការ​ជួយ​គាត់​ឱ្យ​អាច​ដើរ​បាន​ដូច​ដើម​ឡើង​វិញ​។

សូម​បញ្ជាក់​ថា ជុំវិញ​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ ប៉ូលិស​បាន​អះអាង​ថា Tiger Woods មិន​ទទួល​រង​ការ​ចោទប្រកាន់​ណាមួយ​ឡើយ ដោយ​គ្រោះថ្នាក់​នេះ​មិន​ពាក់ព័ន្ធ​ក្នុង​បទឧក្រិដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ