ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់ក្រោមមេឃតែមួយ តែ​វាស​នា​មនុស្ស​​មិន​​អាច​សំណាង​​ដូច​​​គ្នា​​ទេ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​គ្រួសារ​ចំនួន​២កំពុង​​រស់នៅ​ជិត​គ្នា​និង​កំសត់​ដូច​គ្នា​ ។ ដោយ​គ្រួសា​រមួយ​សុំ​សំ​យ៉ាប​ផ្ទះ​គេ​បាំង​កៅស៊ូ​តង់ ​ស្នាក់​នៅ​ជាមួយ​កូនប្រុស ដែល​​មាន​សតិ​មិន​គ្រប់ រីឯ​គ្រួសា​មួយទៀត​ បាំង​កៅស៊ូ​តង់​ធ្វើ​ជា​ជម្រក​ក្រោម​ដើម​ក្រខុប​ តែ​ប្រកប​របរ​ផ្សេង​គ្នា​រើស​អេ​ត​ចាយ…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​គ្រួសារ​ចំនួន​២កំពុង​​រស់នៅ​ជិត​គ្នា​និង​កំសត់​ដូច​គ្នា​ ។ ដោយ​គ្រួសា​រមួយ​សុំ​សំ​យ៉ាប​ផ្ទះ​គេ​បាំង​កៅស៊ូ​តង់ ​ស្នាក់​នៅ​ជាមួយ​កូនប្រុស ដែល​​មាន​សតិ​មិន​គ្រប់ រីឯ​គ្រួសា​មួយទៀត​ បាំង​កៅស៊ូ​តង់​ធ្វើ​ជា​ជម្រក​ក្រោម​ដើម​ក្រខុប​ តែ​ប្រកប​របរ​ផ្សេង​គ្នា​រើស​អេ​ត​ចាយ ​និង​ទូល​នំ​លក់​ប៉ុ​ណ្ណឹង ហើយ​មិន​ទទួល​បាន​ប័ណ្ណ​ក្រីក្រ​ទៀត​។

គ្រួសា​រទាំង​២​ខាងលើ ​រស់នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ដោយ​គ្រួសារ​​សុំ​សំ​យ៉ាប​ផ្ទះ​អ្នកស្រុក​រស់នៅ មាន​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​អាង​ភឿន​អាយុ​៦១​ឆ្នាំ និង​កូនប្រុស​សតិ​មិន​គ្រប់​អាយុ​៣០​ឆ្នាំ​ឈ្មោះ​អាង ​ភួយ​ ។

​ស្ត្រី​ចំណាស់​រូប​នេះ​អះអាង​ថា​ បច្ចុប្បន្ន​ជីវិត​ម្តាយកូន​គាត់​រស់​អាស្រ័យ​លើ​របរ​រើស​អេ​ត​ចាយ​ ដើម្បី​ដោះស្រាយ​ជីវភាព​រក​ព្រឹក​ខ្វះ​ល្ងាច​។​ចំណែក​គ្រួ​សារស់​ក្រោម​ដើម​ក្រខុប​ជា​ស្ត្រី​មេ​ម៉ា​ដូច​គ្នា​ឈ្មោះ​ទិ​ត្យ​ណា​វី​ និង​មានកូន​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ ​។ ​គ្រួសា​រ​មួយ​នេះ​អះអាង​ថា​ ម្តាយកូន​គាត់​រស់​អាស្រ័យ​លើ​របរ​ទូល​នំ​លក់​ ដើម្បី​ចិញ្ចឹម​កូន​រៀន​។

​អ្វី​ដែល​មើលទៅ​គួរ​ឲ្យ​ស​ង្វែ​គនោះ ​គឺ​គ្រួសា​រទាំង​២​គ្មាន​ទីជម្រក​ និង​ដី​រស់នៅ​ត្រឹមត្រូវ​ទេ​ហើយ​អះអាង​ដូច​គ្នា​ថា​ រស់នៅ​ប៉ោយ​ប៉ែ​ត​យូរហើយ​ តែ​មិន​ទទួល​បាន​ប័ណ្ណ​ក្រីក្រ​ទេ​ឬ​អំណោយ​ជា​គ្រឿង​ឧបភោគ​ ឬ​បរិភោគ​ពី​អាជ្ញាធរ​ម្តងណា​ឡើយ​ ។ ​គ្រួសា​រទាំង​២​ខាង​ដង្ហោយ​រក​អំណោយ​សង្គ្រោះ​ពី​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស ​ពិសេស​អាជ្ញាធរ​មេត្តា​ជួយ​ដល់​គ្រួសា​ពួក​គាត់​ផង​ព្រោះ​សម័យ​កូ​វី​ដ​នេះ​ជួប​ការ​លំបាក​ខ្លាំង​ណាស់​។​

ជុំវិញ​ករណី​នេះ ​លោក​អ៊ា​ន ​សា​រឿ​ន​ មេ​ភូមិ​ក្បាលស្ពាន​១ ​មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​បាន​ទេ​ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​ ប៉ុន្តែ​អនុ​ភូមិ​របស់​លោក​ប្រាប់​តាម​ទូរស័ព្ទ​ថា​អាច​គ្រួសា​ទាំង​២​ខាងលើ​ ជា​អ្នក​ចំណូល​ថ្មី​ឬ​ពេល​ក្រុមការងារ​ផ្តល់​ប័ណ្ណ​ក្រីក្រ​ចុះ​សម្ភាស​មិន​ជួប​។​

អនុ​ភូមិ​រូប​នេះ​បន្ត​ថា ​ម្យ៉ា​ហអ្នក​ដាក់​ពាក្យសុំ​ប័ណ្ណ​ក្រីក្រ​មាន​ចំនួន​ច្រើន​ហើយ​ប័ណ្ណ​ក្រីក្រ​ដែល​ថ្នាក់លើ​ទម្លាក់​ឲ្យ​មាន​តិច​។​ យ៉ាងណា​ក៏ដោយ​លោក​ថា បើ​មានការ​ផ្តល់​ប័ណ្ណ​ក្រីក្រ​លើក​ក្រោយ​ទៀត​ អ្នក​នៅ​សេសសល់​និង​បាន​សម្ភាសន៍​ទទួល​ប័ណ្ណ​ក្រីក្រ​បន្ត​ទៀត​ក៍ថា​បាន​។​

លោក​បញ្ជាក់​ថា​ លោក​និង​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​មើល​ដល់​ចំណុច​គ្រួសា​ទាំង​២​នេះ​រស់នៅ​ថា​តើ​ជា​អ្នក​ចំណូល​ថ្មី​ឬ​ចាស់​និង​ថា​តើ​ពួក​គាត់​បាន​ដាក់​ពាក្យ​ស្នើរ​សុំ​ប័ណ្ណ​ក្រីក្រ​ឬ​នៅ?

អត្ថបទសរសេរ ដោយ