ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន ២នាក់ លួចឆ្លងដែន​ទាំងយប់ ត្រូវចាប់​បញ្ជូន​ទៅធ្វើ​ចត្តាឡីស័ក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ យុវជន ២នាក់ វិលត្រឡប់ពីធ្វើកម្មករ នៅផ្សាររុងក្លឿ ស្រុកអារញ្ញាខេត្តស្រះកែវ បានឆ្លងដែន តាមច្រករបៀង ត្រូវបានកម្លាំងចម្រុះ រួមមាន…

បន្ទាយមានជ័យ៖ យុវជន ២នាក់ វិលត្រឡប់ពីធ្វើកម្មករ នៅផ្សាររុងក្លឿ ស្រុកអារញ្ញាខេត្តស្រះកែវ បានឆ្លងដែន តាមច្រករបៀង ត្រូវបានកម្លាំងចម្រុះ រួមមាន នគរបាលការពារព្រំដែនគោកលេខ៩១១ និងយោធាកងពលតូចលេខ៥១ ឈរជើង នៅចំណុចបន្ទាត់ព្រំដែន ក្នុង​ភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ឃាត់សួរនាំ និងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រហ្មនិមិត្ត ក្នុងក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ពលរដ្ឋទាំង ២នាក់នេះ ម្នាក់ឈ្មោះ ឡាយ ហ៊ុន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ក្នុង​ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត និងម្នាក់ ឈ្មោះ លី សុជា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ពេលសាកសួរពលរដ្ឋទាំង ២ នាក់ ប្រាប់សមត្ថកិច្ចថា ពួកគេជាកម្មករធ្វើស្បែកជើង នៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ទើបវិលត្រឡប់មកផ្ទះវិញ។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូរនៃនគរបាលការពារព្រំដែនគោក លេខ៩១១ បានប្រាប់កោះសន្តិភាព តាមទូរស័ព្ទថា ពលរដ្ឋទាំង ២នាក់នេះ ក្រោយសាកសួរ ក្រុមការងារចម្រុះ បានបញ្ជូនតាមរថយន្តយោធា ទៅមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាព្រហ្មនិមិត្ត ដើម្បីដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លងជំងឺកូវីដ ពីប្រទេសជិតខាង ចូលសហគមន៍។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ពោលគឺខណៈប្រទេសថៃ មានករណីរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍កាន់តែច្រើន កម្ពុជាក៏បានដាក់ពង្រាយកម្លាំងសមត្ថកិច្ចចម្រុះតាមព្រំដែនជាច្រើន ដើម្បីទប់ស្កាត់អ្នកលួចឆ្លងដែនខុសច្បាប់ និងឃាត់បានពលករជាបន្តបន្ទាប់ បញ្ជូនទៅធ្វើចត្តាឡីស័ក តាមមណ្ឌលនានាផងដែរ៕ ដោយ៖ មុត សារុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ