ត្រសក់ផ្អែម​ជិត​១០​ហិ​កតា​រក​ទីផ្សា​នាំ​ចេញ​មិន​បាន ទុំ​បែក​ខូច​៥០​ភាគរយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ត្រសក់ផ្អែម​ជិត​១០​ហិ​កតា​រក​ទីផ្សា​នាំ​ចេញ​មិន​បាន ទុំ​បែក​ខូច​៥០​ភាគរយ

1 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ ត្រសក់ផ្អែម​ជិត​១០​ហិ​កតា​រក​ទីផ្សា​នាំ​ចេញ​លក់​មិន​បាន​លើស​ថ្ងៃ​ទុំ​បែក​ខូច​៥០​ភាគរយ នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ ជួយ​ទិញ​៣​តោន និង​សម្រួល​នាំ​ចេញ​ទៅ​ថៃ​សម្រុក​បេះ​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នៅ​ឃុំ​ទួល​ពង្រ…


ខេត្តបន្ទាយមានជ័យ ៖ ត្រសក់ផ្អែម​ជិត​១០​ហិ​កតា​រក​ទីផ្សា​នាំ​ចេញ​លក់​មិន​បាន​លើស​ថ្ងៃ​ទុំ​បែក​ខូច​៥០​ភាគរយ នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ ជួយ​ទិញ​៣​តោន និង​សម្រួល​នាំ​ចេញ​ទៅ​ថៃ​សម្រុក​បេះ​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​។​ឈ្មោះ នួន ពៅ ប្រជា​កសិករ​ដាំ​ត្រសក់ផ្អែម​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​ថា​៖ ក្រោយ​ពេល​ដាំ​ត្រសក់ផ្អែម​រយៈពេល​២​ខែ​ត្រូវ​បាន​ទទួលផល​ដែល​ត្រូវ​បេះ និង​ប្រមូល​ផល​ដើមខែ​កុម្ភៈ ឆ្នាំ​២០២១ រហូត​ពេល​នេះ​ដោយ​រក​ទីផ្សា​នាំ​ចេញ​លក់​មិន​បាន​សើ​ល​ថ្ងៃ​បណ្តាល​ឲ្យ​ទុំ​បែក​ពេញ​ចំការ​បណ្តាល​ខូច​រហូត​ពេល​នេះ​ប្រមាណ​៥០​ភាគរយ​ព្រោះ​ស្ថានភាព​កូ​វី​ដ​-១៩ ស្ទើ​ចង់​ឆ្កួត​និយាយ​មិន​ចេញ​ចង់​គិត​ខ្លី​ម្តង​ៗ​ព្រោះ​ខាត​ច្រើន​រក​លុយ​សង​ធនាគារ​មិន​បាន​។

ម្ចាស់​ចំការ​បាន​បញ្ជាក់​ថា​៖ ក្រោយ​ទទួល​ព័ត៌មាន​ដល់​ថ្នាក់​ដឹក​កំពូល​ទាំង​ព្រឹក​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចម្ការ​តែ​ម្តង​មាន​វត្តមាន​លោកនាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ទី​៤ និង​ទី​៥ បាន​មក​ដល់​ចម្ការ​ត្រសក់ផ្អែម​ហើយ​ទាំង​សម្របសម្រួល​ជួយ​ដោះស្រាយ​ប្រជា​កសិករ​ដាំ​ត្រសក់ផ្អែម​ស្រុក​ម៉ា​ឡៃ​នាំ​ចេញ​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ​មក​ទទួល​ទិញ​ព្រំដែន​ដែល​កំពុង​សម្រុក​បេះ​ឲ្យ​អស់​។​ឈ្មោះ នួន ពៅ ម្ចាស់​ចម្ការ​ត្រសក់ផ្អែម​សូម​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​រក​អ្វី​មក​ផ្ទឹម​បាន​ឡើយ​ចំពោះ​ថ្នាក់ដឹកនាំ​កំពូល​ដែល​ជួយ​អន្តរាគមន៍​ដល់​ប្រជា​កសិករ និង​លោកនាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ បាន​ជួយ​ទិញ​ត្រសក់ផ្អែម​ចំនួន​៣​តោន​ដើម្បី​ជួយ​ដោះ​ទាល់​សម្រាប់​ជូន​ដល់​កងកម្លាំង​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ពង្រឹង​ការ​ទប់ស្កាត់​ពលករ​ចំណាកស្រុក​បង្ការ​ទប់ស្កាត់​កូ​វី​ដ​-១៩​។

ម្ចាស់​ចម្ការ​បាន​បញ្ជាក់​ថា​៖ ឆ្នាំ​២០២១​នេះ​គាត់​ដាំ​ត្រសក់​ផ្ងែ​ម​ប្រមាណ​ជិត​១០​ហិ​កតា​ដែល​ត្រូវ​បាន​ចាប់ផ្តើម​ដាំ​ខែធ្នូ ឆ្នាំ​២០២០ រហូត​ដល់​ដើមខែ​កុម្ភៈ ឆ្នាំ​២០២១​គឺ​រយៈពេល​២​ខែ​ត្រូវ​ប្រមូល​ផល​តែ​ឆ្នាំ​នេះ​ស្ថាន​ភាគ​កូ​វី​ដ​-១៩ នាំ​ចេញ​មិន​បាន​រហូត​លើស​ថ្ងៃ​ត្រសក់ផ្អែម​ប្រេះ​បែក​ខូច​ប្រមាណ​៥០​ភាគរយ តែ​សំណាង​ណាស់​ថ្នាក់​ដឹក​ទទួល​បាន​ព័ត៌មាន​ជួយ​អន្តរាគមន៍​រក​ទីផ្សារ​នាំ​ចេញ​លក់​ឲ្យ​ថៃ​មក​ទទួល​ទិញ​នៅ​ព្រំដែន និង​លោកនាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ ជួយ​ទិញ​៣​តោន​។

ម្ចាស់​ចម្ការ​បាន​បញ្ជាក់​ថា​៖ គាត់​ដាំ​ត្រសក់ផ្អែម​នៅ​ស្រុក​ម៉ា​ឡៃ​ព្រំដែន​នេះ​រយៈពេល​៥​ឆ្នាំ​មក​ហើយ ហើយ​មាន​ប្រជាពលរដ្ឋ​ដែល​ដាំ​ប្រមាណ​ជា​១០​គ្រួសារ​តែ​គាត់​ដាំ​ជិត​១០​ហិ​កតា ចំនួន​៥​គ្រួសារ​កាលពី​ឆ្នាំ​មុន​ដាំ​ទទួលផល​បាន​ក្នុង​១​ហិ​កតា​១០​តោន​លក់​ឲ្យ​ឈ្មួញ​ថៃ​១​គីឡូក្រាម​តម្លៃ​២០​បាត​ស្មើ​ប្រាក់​រៀល​២,៥០០​រៀល ហើយ​លក់​ក្នុងស្រុក​១​គីឡូក្រាម​តម្លៃ​៣.៥០០​រៀល​។ ហើយ​ជាក់ស្តែង​ឆ្នាំ​នេះ​ត្រសក់ផ្អែម​ទទួលផល​ល្អ​ជាង​ឆ្នាំ​មុន​តែ​រក​ទីផ្សា​នាំ​ចេញ​មិន​ព្រោះ​ស្ថានភាព​កូ​វី​ដ​-១៩ តែ​សំណាងល្អ​ថ្នាក់ដឹកនាំ​ជួយ​រក​ទីផ្សារ​សម្រុក​បេះ​ឲ្យ​អស់​យក​ទៅ​លក់​ឈ្មួញ​ថៃ​មក​ទទួល​ទិញ​ក្បែរ​ព្រំ​ដេ​ន​តែ​មិន​ទាន់​បានដឹង​តម្លៃ​នៅឡើយ​ទេ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន