ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​កា​.​ប់​ចា​.​ក់​គ្នា​ដូច​ក្នុង​រឿង​ទៅ​ហើយ នេះ​គ្រាន់តែ​ទាស់​ពាក្យ​សម្តី​នឹង​គ្នា(មានវីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​កម្ភៈ ឆ្នាំ​២០២១ កម្លាំង​កង​រាជ​ធា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ករណី​ចូល​កាប់សម្លាប់​គ្នា​ដល់​ក្នុងផ្ទះ​គ្រាន់តែ​រឿង​មើល​មុខ​គ្នា បណ្តាល​ឲ្យ​ទាស់​ពាក្យ​សម្តី​តិចតួច​នោះ ។ ជនសង្ស័យ​ម្នាក់​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​កម្ភៈ ឆ្នាំ​២០២១ កម្លាំង​កង​រាជ​ធា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ករណី​ចូល​កាប់សម្លាប់​គ្នា​ដល់​ក្នុងផ្ទះ​គ្រាន់តែ​រឿង​មើល​មុខ​គ្នា បណ្តាល​ឲ្យ​ទាស់​ពាក្យ​សម្តី​តិចតួច​នោះ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ពេជ្រ ប៉ី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រ​ឬក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ ដោយ​ម្នាក់​ឈ្មោះ រុន សុភា​ក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ បុរី​ភ្នំពេញ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​២​នាក់ តំណាង​អយ្យការ​កំពុង​បើក​ការ​សាកសួរ ។

សូម​បញ្ជាក់​សាច់​រឿង ៖ កម្លាំង​កង​រាជ​ធា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ​បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម ដែល​ផ្តើម​ចេញពី​ទំនាស់​ពាក្យ​សម្តី​តិចតួច គ្រាន់តែ​មើល​មុខ​គ្នា ភាគី​អ្នក​ខ្លាំង​ចូល​កាប់​ចាក់​សម្លាប់​ដល់​ក្នុងផ្ទះ កាលពី​វេលា​ម៉ោង​១០​និង​៣០ នាទី​យប់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​បាត់បង់​អាយុជីវិត និង​២​នាក់​ទៀត រង​របួស​ធ្ងន់ធ្ងរ បង្ក​ឡើង​ដោយ​ជនសង្ស័យ​៦​នាក់ ដោយ​កើតឡើង​នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ រួម​ជាមួយ​កម្លាំង អន្តរាគមន៍ និង​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ដល់ និង​បាន​បើក​ការ​ស៊ើបអង្កេត ស្រាវជ្រាវ​រយៈពេល​តែ​២​ម៉ោង​ក៏​ឈាន​ទៅ​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ (​ក្នុង​នោះ​២​នាក់ គឺជា​ជន​ដៃដល់​ក្នុង​ចំណោម​បក្ខពួក​៦​នាក់ និង​ម្នាក់​ទៀត​ត្រូវ​បាន​ជន​ដៃដល់​យក​ដាវ​ទៅ​ផ្ញើ​ក្នុង​បន្ទប់​) នៅ​ដី​ទំនេរ​មួយ​កន្លែង ដែល​សង់​ឲ្យ​កម្មករ​ស្នាក់​នៅ​ជាប់​ផ្លូវជាតិ​លេខ​៦​អា ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​នៅ​យប់​កើតហេតុ ក្រុម​របស់​ពួក​គេ​មាន​គ្នា​៦​នាក់ បាន​បបួល​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង ដោយ​មាន​ដាក់​ដាវ និង​កាំបិត​ទៅ​ជាមួយ និង​ម្នាក់​មួយ​ដើម​គ្រប់​ដៃ លុះ​ជិះ​ដល់​កន្លែង​កើតហេតុ ពួក​គេ​បានឃើញ​ជន​រង​គ្រោះ​មួយ​ក្រុម​កំពុង​ផឹកស៊ី​ចាក់​បាស់ ពេល​នោះ​ពួក​គេ​បាន​លើកដៃ​ហ៊ោ​ក​ញ្ច្រៀ​វ ស្រាប់តែ​មាន​ជន​រង​គ្រោះ​ម្នាក់​បាន​ស្រែក​ដាក់​ពួក​គេ​ថា ពួក​ហែង​មើល​អី ហើយ​ស្រែក​អី ក្បាល​មួយ​ស្បែកជើង​ឥឡូវ​ហើយ​! ភ្លាម​នោះ​ពួក​គេ​ទាំង​៦​នាក់​បាន​ជិះ​ហួស​បន្តិច ក៏​បាន​បត់​ម៉ូតូ​ត្រឡប់​មក​ក្រោយ​វិញ ហើយ​សួរ​ថា អម្បាញ់មិញ​ថា ឲ្យ​ពី​ណា​គេ0x017d7
ពេល​នោះ​ជន​រង​គ្រោះ​ម្នាក់​ក៏​បាន​ស្រែក​មក​វិញ​ថា ចុះ​ហែង​ចង់​យ៉ាងម៉េច0x017d7 ក៏​បង្ក​ឲ្យ​មាន​ជា​ទំនាស់​ពាក្យ​សម្តី ហើយ​ពួក​គេ​ក៏​បាន​ទាញ​ដាវ​ដែល​សៀត​ជាប់ជើង​ម្នាក់​មួយ​ដើម​ៗ​ចេញ​មក​ធ្វើ​សកម្មភាព​កាប់​ចាក់​ទៅ​លើ​ភាគី​ខាង​ជន​រង​គ្រោះ​តែ​ម្តង ។

ពេល​នោះ​ជន​រង​គ្រោះ​បាន​រត់​ចូល​ទៅ​ក្នុងផ្ទះ ពួក​គេ​ក៏​ដេញ​តាម ទៅ​កាប់ និង​ចាក់​បន្ថែម​បណ្តាល​ឲ្យ​ស្លាប់ និង​របួស ហើយ​ពួក​គេ​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើត​ហេតុតែ​ម្តង​ទៅ ។ ក្រោយមក​ពួក​គេ​បាន​ចូល​ដល់​កន្លែង​ស្នាក់​នៅ ប្រហែល​មួយ​ម៉ោង ក៏​ស្រាប់តែ​មាន​សមត្ថកិច្ច​តាម​ទៅ​ដល់ និង​ធ្វើការ​ឡោម​ព័ន្ធ​ចាប់ខ្លួន​ពួក​គេ​ទាំង​៣​នាក់ រីឯ​បក្ខពួក​ផ្សេង​ទៀត​បានដឹង​ទាន់​ក៏​រត់គេច​ខ្លួន​បាត់​អស់ ។

ជាមួយ​គ្នា​នេះ​ដែរ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​សូម​ធ្វើការ​អំពាវនាវ​ចំពោះ​សាធារណៈជន​ទាំងឡាយ​ណា​ដែល​បានឃើញ ឬ​ស្គាល់ ឬ​មាន​ដំណឹង​របស់​ជនសង្ស័យ​៤​នាក់​ដែល​បាន​រត់គេច​ខ្លួន មានឈ្មោះ​ដូច​ខាងក្រោម ៖
ជនសង្ស័យ​ទី​១ ឈ្មោះ រិ​ទ្ធ ដែល​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rith Sky ជនសង្ស័យ ទី​២ ឈ្មោះ ក្រឹម ដែល​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង​រិ​ត បង​រិ​ត ជនសង្ស័យ​ទី​៣ ឈ្មោះ រ៉ា ដែល​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង​រា និង​អា​ខោ​មួយទៀត​ឈ្មោះ Bro Raa​ជនសង្ស័យ​ទី​៤ ឈ្មោះ មិត្ត ហៅ​អា​បង ដែល​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Fii Boy និង​អា​ខោ​មួយទៀត​ឈ្មោះ Gk Co ។ សូម​រាយការណ៍ មក​កាន់​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ទូរស័ព្ទ​លេខ​៖

  • 012 383 383
  • 012 66 77 98
  • 017 81 81 71
    ឬ​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ដែល​នៅ​ជិត​លោក​អ្នក​បំផុត សមត្ថកិច្ច​នឹង​ធានា រក្សា​ការ​សម្ងាត់​ជូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ