ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បះបោរ​ក្នុង​ពន្ធនាគារ​៣​កន្លែង ​ឆក់​យក​ជីវិត​អ្នក​ទោស​យ៉ាងតិច​៧៥​នាក់ (វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​អេក្វាទ័រ ៖ យោង​តាម​អាជ្ញាធរ​បាន​ឱ្យ​ដឹង​​ថា អ្នកទោស​យ៉ាងតិច​៧៥​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​​​ក្នុង​ការ​បះបោរ​ដែល​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែ​​កុម្ភៈ ឆ្នាំ​២០២១ ក្នុង​ពន្ធ​គារ​​ចំនួន​៣​កន្លែង​ ដែល​មាន​អ្នកទោស​ពេញ​ណែន​នៃ​ប្រទេស​អេក្វាទ័រ​។ ការ​បះបោរ​​នេះ បណ្ដាល​មក​ពី​ការ​ឈ្លោះ​ទាស់​ទែង​​គ្នា​រវាង​ក្រុម​អ្នកទោស​រត់ពន្ធ​គ្រឿងញៀន​។…

ប្រទេស​អេក្វាទ័រ ៖ យោង​តាម​អាជ្ញាធរ​បាន​ឱ្យ​ដឹង​​ថា អ្នកទោស​យ៉ាងតិច​៧៥​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​​​ក្នុង​ការ​បះបោរ​ដែល​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែ​​កុម្ភៈ ឆ្នាំ​២០២១ ក្នុង​ពន្ធ​គារ​​ចំនួន​៣​កន្លែង​ ដែល​មាន​អ្នកទោស​ពេញ​ណែន​នៃ​ប្រទេស​អេក្វាទ័រ​។ ការ​បះបោរ​​នេះ បណ្ដាល​មក​ពី​ការ​ឈ្លោះ​ទាស់​ទែង​​គ្នា​រវាង​ក្រុម​អ្នកទោស​រត់ពន្ធ​គ្រឿងញៀន​។

ប្រទេស​នោះ​ជួប​ប្រទះ នឹង​វិបត្តិ​ពន្ធនាគារ ធ្ងន់ធ្ងរ​ពុំ​ធ្លាប់​មាន ដោយ​ការ​ប៉ះទង្គិច​គ្នា​លើក​នេះ បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​យ៉ាងតិច​៧៥​នាក់ ក្នុង​នោះ​៣៣​នាក់ ​នៅ​ពន្ធ​នា ​CUENCA, ៣៤​នាក់ ​នៅ​ពន្ធនាគារ ​GUAYAQUIL និង​៨​នាក់​​​ទៀត​នៅ​ពន្ធនាគារ LATACUNGA​។ នេះ​ជា​ការ​អះអាង​របស់​លោក​ EHMUNDO MONCAYO នាយក​ផ្នែក​សេវាកម្ម​ពន្ធនាគារ​។

លោក​មិន​បាន​និយាយ​ពី​អ្នក​បាត់​បង់​ជីវិត​ ក្នុង​ចំណោម​កងកម្លាំង​សន្តិសុខ​ឡើយ តែ​ប៉ូលិស​មួយ​ចំនួន​​រង​របួស​។ ហើយ​អយ្យការ​អេក្វាទ័រ​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ ចំពោះ​ការ​បះបោរ​នោះ​លើ​បណ្ដា​បន​ឧក្រិដ្ឋ​។

ចំណែក​ប្រធានាធិបតី​អេក្វាទ័រ លោក ​LENIN MOCRENO​ ក៏​បាន​បរិហារ​ពី​សកម្មភាព​របស់​បណ្ដា​អង្គការ​ឧក្រិដ្ឋ ដោយ​អះអាង​តាម ​TWITTER ​ថា កងកម្លាំង​សន្តិសុខ​បាន​ធ្វើ​អន្តរាគមន៍ ដើម្បី​ដណ្ដើម​ត្រួតត្រា​ពន្ធនាគារ​ទាំងនោះ​វិញ ។ ពេល​រាត្រីកាល​មក​ដល់ ប៉ូលិស​ និង​កង​ឆ្មាំ​អាច​ស្ដារ​ឡើង​វិញ​នូវ​របៀបរៀបរយ​។ កងទ័ព​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ច្រកចូល​ពន្ធនាគារ​ទាំង​នោះ​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ