ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ហ្ស​ង់​ទី​ន​កោះ​ប្រជុំ​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​ជុំវិញ​ការ​ស្លា​.​ប់​ស្តេច​បាល់ទាត់ Maradona

3 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន ៖ ការិយាល័យ​ច្បាប់​រដ្ឋ​អាជ្ញា​របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន នឹង​បើក​ការ​ប្រជុំ​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​នៅ​ដើមខែ​មីនា​ខាង​មុន​នេះ​ដើម្បី​សំរេច​ថា តើ​ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទី​ន Diego Maradona បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​ដែរ​ឬទេ? មុន​ពេល​គាត់​ទទួលមរណភាព​កាលពី​ឆ្នាំ​មុន​។ លោក…

អា​ហ្ស​ង់​ទី​ន ៖ ការិយាល័យ​ច្បាប់​រដ្ឋ​អាជ្ញា​របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន នឹង​បើក​ការ​ប្រជុំ​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​នៅ​ដើមខែ​មីនា​ខាង​មុន​នេះ​ដើម្បី​សំរេច​ថា តើ​ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទី​ន Diego Maradona បាន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​ដែរ​ឬទេ? មុន​ពេល​គាត់​ទទួលមរណភាព​កាលពី​ឆ្នាំ​មុន​។

លោក Maradona បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ ដោយសារ​ជំងឺ​គាំងបេះដូង ពោល​គឺ​ប៉ុន្មាន​ស​ប្តា​ហ៍​បន្ទាប់​ពី​គាត់​ទទួល​ការ​វះកាត់​យក​ឈាមកក​ក្នុង​ខួរក្បាល​។ ហើយ​រឿង​ចម្រូងចម្រាស​ជា​ច្រើន​បាន​កើតឡើង ក្រោយ​ការ​ស្លា​.​ប់​របស់​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Barcelona និង Napoli រូប​នេះ​។

ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​ព្យាយាម​ស្វែងរក​ពី​ការ​ធ្វេសប្រហែស លើ​ការ​ថែទាំ​សុខភាព​របស់​លោក Maradona មុន​ពេល​គាត់​បាត់​បង់ជីវិត​។ អ្នកជំនាញ​ចំនួន​៩​នាក់ រួម​ជាមួយ​អ្នក​ធ្វើ​កោសល្យវិច័យ​សព​របស់​គាត់ នឹង​ត្រូវ​ហៅ​ឱ្យ​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២១ ខាង​មុខ​នេះ​។

ពាក់ព័ន្ធ​រឿង​នេះ មនុស្ស​៥​នាក់​រួម​ទាំង​គ្រូពេទ្យ​ជំនាញ​ខាង​សរសៃប្រសាទ​គឺ​លោក Leopoldo Luque និង​គ្រូពេទ្យ​វិកល​ច​រិ​ក​គឺ​លោកស្រី Agustina Cosachov កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​លើ​បទ​ចោទ​ឃាតកម្ម​ដោយ​អ​ចេតនា​៕ (​ដកស្រង់​ចេញពី AFP)