ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ទៅ​លាយ​ទឹកដោះ ទុក​កូន​តូច​ចោល​ឲ្យ​លេង​ស្លាបព្រា ដាក់​ចូល​ឌុ​យ​ភ្លើង ឆក់​ស្លា​.​ប់

3 ឆ្នាំ មុន

ទីក្រុង​ម៉ានីល ៖ ការ​ធ្វេសប្រហែស​តែ​បន្តិច ធ្វើ​ឲ្យ​គ្រួសារ​មួយ​មានការ​សោកសៅ​យ៉ាង​ខ្លាំង នៅ​ពេល​កូនប្រុស​អាយុ​២​ឆ្នាំ កំពុង​ពេញ​ស្រលាញ់​ម្នាក់ ដោយសារ​តែ​ម្តាយ​រវល់​ទៅ​ឆុង​ទឹកដោះគោ បាន​ទុក​កូន​ឲ្យ​លេង​ម្នាក់ឯង ចៃដន្យ​ក្មេង​តូច កាន់​ស្លាបព្រា…

ទីក្រុង​ម៉ានីល ៖ ការ​ធ្វេសប្រហែស​តែ​បន្តិច ធ្វើ​ឲ្យ​គ្រួសារ​មួយ​មានការ​សោកសៅ​យ៉ាង​ខ្លាំង នៅ​ពេល​កូនប្រុស​អាយុ​២​ឆ្នាំ កំពុង​ពេញ​ស្រលាញ់​ម្នាក់ ដោយសារ​តែ​ម្តាយ​រវល់​ទៅ​ឆុង​ទឹកដោះគោ បាន​ទុក​កូន​ឲ្យ​លេង​ម្នាក់ឯង ចៃដន្យ​ក្មេង​តូច កាន់​ស្លាបព្រា ទៅ​ដោត​បញ្ចូល​ក្នុង​ព្រី​ភ្លើង បណ្ដាល​អោយ​ឆក់​ចរន្តអគ្គិសនី បាត់បង់​ជីវិត នេះ​បើ​យោង​តាម​សារព័ត៌មាន abs-cbn

ឧប្បត្តិ​ហេតុនេះ កើតឡើង​កាលពី​ថ្ងៃ​សុក្រ ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅផ្ទះ​ក្រុម​គ្រួសារ​មួយ​នៅ​ទីក្រុង​ឃ្វី​ហ្សុ​ន Quezon ប្រទេស​ហ្វី​លី​ពី​ន បើ​យោង​តាម​ឪពុក​ឈ្មោះ Mharc Louise Angara លោកបាន​ឲ្យ​ដឹង​ថា ស​.​ពកូន​ប្រុស ត្រូវ​បញ្ចុះ​នៅ​ថ្ងៃ​អង្គា​រ៍ ទី​២៣ ខែកុម្ភៈ​នេះ ។

អ្នកស្រី Eloisa Angara ម្តាយ​របស់​ក្មេង​ប្រុស​រង​គ្រោះ បាន​និយាយ​ថា «​នាង​កំពុង​រៀបចំ​លាយ​ទឹកដោះ សម្រាប់​កូនប្រុស ហើយ​នាង​បាន​ដាក់​ស្លាបព្រា​បាយ នៅ​តំបន់​មួយ ដែល​នៅ​ឆ្ងាយ​ពី​កូនប្រុស​ដែរ ។ ហើយ​នៅ​ពេល ដែល​រូប​នាង​ហៀបនឹង​បើកទ្វារ ក៏​បានឮ​សំឡេង​ផ្ទុះ​សេ​ខ្សែភ្លើង នាង​មានការ​តក់ស្លុត​ខ្លាំង ព្រោះថា បន្ទាប់​មក​នាង​ឮ​សូរ​សំឡេង​ដួល និង​សម្រែក​ប្ដី​របស់​នាង​បន្លឺ​ឡើង​! យំសោក​យ៉ាង​ខ្លាំង​នៅ​ក្បែរ​កូន ។ ក្រោយ​កើតហេតុ​ភ្លាម នាង​និង​ប្តី បាន​នាំ​កូនប្រុស​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។

ទោះជា​យ៉ាងនេះ​ក្តី ទោះបីជា​បុគ្គលិក​ពេទ្យ ព្យាយាម​ជួយ​សង្គ្រោះ​ជីវិត​ក៏​ដោយ ប៉ុន្តែ​ហួសពេល​ទៅ​ហើយ នៅ​ទី​បញ្ចប់ បេះដូង​កូនប្រុស Jake មិន​ដំណើរការ​ទេ បាន​លាចាក​ពិភពលោក​នេះ​ហើយ បន្ទាប់​ពី​ធ្វើ​ខួបកំណើត អាយុ​២​ឆ្នាំ បាន​រយៈពេល​១២​ថ្ងៃ ។

ម្តាយ​របស់​ក្មេង​ប្រុស​រង​គ្រោះ បាន​បង្ហោះ​សារ​ក្រៀមក្រំ នៅ​លើ​ហ្វេ​ស​ប៊ុ​ក អោយ​ដឹង​ថា “​កូនប្រុស​ម្តាយ បាន​ចាក​ចេញពី​ពួក​យើង​រហូត​ហើយ ក្នុងផ្ទះ​មិន​មាន​សំឡេង ​Jake រំខាន​ទេ​.. វា​ពិតជា​ឈឺចាប់​ខ្លាំង​ណាស់ ខ្ញុំ​គ្មាន​កម្លាំង​ថាមពល​ទៀត​ទេ ។ ខ្ញុំ​នឹក​អ្នក​ខ្លាំង​ណាស់ ។ ឪពុក​កូន​និង​ម៉ាក់​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់ ទេវតា​តូច​របស់​ម៉ាក់​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ