ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡដ្ឋាន​១​ក្នុង​តំបន់​អាស៊ានជាប់បេក្ខភាពប្រកួត​​​​ល្អ​ដាច់​គេ​ទូ​ទាំង​ពិភព​លោក

3 ឆ្នាំ មុន

អន្តរជាតិ ៖ យោង​តាម​ប្រភព​ពី StadiumDB ដែល​ជា​គេហទំព័រ​ប្រកួត​ពានរង្វាន់​កីឡដ្ឋាន​ល្អ​ដាច់​គេ​ដែល​ល្បី​បំផុត​លើ​ពិភពលោក បាន​បង្ហាញ​កាលពី​ថ្មី​ៗ​នេះ ដោយ​បាន​ជ្រើសរើស​កីឡដ្ឋាន​បាល់ទាត់​ល្អ​បំផុត​ទាំង​២០​នៅ​ជុំវិញ​ពិភពលោក ដែល​បើក​ដំណើរការ​កាលពី​ក្នុង​ឆ្នាំ​២០២០ មក​ធ្វើការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ស្វែងរក​កីឡដ្ឋាន​ល្អ​ដាច់​គេ​បំផុត​សម្រាប់​ឆ្នាំ​២០២០​។…

អន្តរជាតិ ៖ យោង​តាម​ប្រភព​ពី StadiumDB ដែល​ជា​គេហទំព័រ​ប្រកួត​ពានរង្វាន់​កីឡដ្ឋាន​ល្អ​ដាច់​គេ​ដែល​ល្បី​បំផុត​លើ​ពិភពលោក បាន​បង្ហាញ​កាលពី​ថ្មី​ៗ​នេះ ដោយ​បាន​ជ្រើសរើស​កីឡដ្ឋាន​បាល់ទាត់​ល្អ​បំផុត​ទាំង​២០​នៅ​ជុំវិញ​ពិភពលោក ដែល​បើក​ដំណើរការ​កាលពី​ក្នុង​ឆ្នាំ​២០២០ មក​ធ្វើការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ស្វែងរក​កីឡដ្ឋាន​ល្អ​ដាច់​គេ​បំផុត​សម្រាប់​ឆ្នាំ​២០២០​។

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ កីឡដ្ឋាន Sultan Ibrahim របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ជា​ទឹកដី​របស់​ក្លិប Johor Darul Ta’zim នៃ​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​ក៏​ស្ថិត​ក្នុង​នោះ​ផង​ដែរ​។ ហើយ​វា​ក៏​ជា​កីឡដ្ឋាន​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​តែ​១​គត់ ដែល​ជាប់​បេក្ខភាព​ប្រកួត​សម្រាប់​ឆ្នាំ​២០២០​។

សូម​បញ្ជាក់​ជូន​ថា សម្រាប់​កីឡដ្ឋាន​ល្អ​បំផុត​ទាំង​២០ គឺ​មាន​មូលដ្ឋាន​ចេញពី​ប្រទេស​ចំនួន​១៤ ដែល​មាន​ដូច​ជា​៖ កា​តា​, សហរដ្ឋអាមេរិក​, ហ្ស​ក​ហ្ស៊ី​, អ៊ី​ស្រា​អែ​ល​, អង់គ្លេស​, តួ​ក​គី​, ឈី​លី​, ជប៉ុន​, អូស្ត្រាលី​, ស្វី​ស​, កូដ​ឌី​វ័​រ​, រូ​ម៉ា​នី​, ម៉ា​ឡេ​ស៊ី និង​ចិន​។ ហើយ​ការ​បោះ​ឆ្នោត​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​៨ ខែ​កុ​ម្ភះ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ