ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NASA​ចេញផ្សាយ​វី​ដេ​អូ​ពី​ការ​ទៅ​ដល់​ភព​​ព្រះ​អង្គារ​៍របស់់​យាន​រ៉ូ​បូ ​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក​NASA​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣​កុម្ភៈ នូវ​វី​ដេ​អូ​មួយ​ពី​ការ​ចុះ​របស់​យាន​រ៉ូ​បូ​PERSEVERANCE​លើ​ភព​ព្រះ​អង្គារ ព្រមទាំង​ការ​ថត​សំឡេង​ដែល​គេ​អាច​ស្ដាប់​ឮ សំឡេង​បញ្ចេញ​ដោយ​យាន​នោះ និង​សំឡេង​ខ្យល់ ភព​ព្រះ​អង្គារ​។ NASA​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ​បាន​ចេញផ្សាយ​ឯកសារ​២ ដែល​ចាប់​បាន​ដោយ​យាន​រ៉ូ​បូ​នោះ​លើ​ភព​ព្រះ​អង្គារ​។…

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក​NASA​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣​កុម្ភៈ នូវ​វី​ដេ​អូ​មួយ​ពី​ការ​ចុះ​របស់​យាន​រ៉ូ​បូ​PERSEVERANCE​លើ​ភព​ព្រះ​អង្គារ ព្រមទាំង​ការ​ថត​សំឡេង​ដែល​គេ​អាច​ស្ដាប់​ឮ សំឡេង​បញ្ចេញ​ដោយ​យាន​នោះ និង​សំឡេង​ខ្យល់ ភព​ព្រះ​អង្គារ​។

NASA​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ​បាន​ចេញផ្សាយ​ឯកសារ​២ ដែល​ចាប់​បាន​ដោយ​យាន​រ៉ូ​បូ​នោះ​លើ​ភព​ព្រះ​អង្គារ​។

យាន​នោះ​មាន​បេសកកម្ម​ស្វែងរក​ភស្ដុ​តាង​នានា​នៃ​ជីវិត​នៅ​ភព​ព្រះ​អង្គារ បាន​ហោះ​ទៅ​ចុះ​លើ​ភព​នោះ​កាលពី​ស​ប្ដា​ហ៍​មុន ដែល​នោះ​ជា​ដំណាក់កាល​ដំបូង​ដែល​មាន​រយៈពេល​យ៉ាងតិច​២​ឆ្នាំ ដោយ​ក្នុង​រយៈកាល​នោះ យាន​នេះ​នឹង​ប្រមូល​បណ្ដា​គំរូ​ដី​ភព​ព្រះ​អង្គារ ដែល​នឹង​បញ្ជូន​មក​ផែនដី​តាម​រយៈ​បេសកកម្ម​មួយទៀត​នា​ពេល​ក្រោយ សម្រាប់​យក​មក​វិភាគ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ