ប្រទេសនូវែលហ្សេឡង់ ៖ អាជ្ញាធរនូវែលហ្សេឡង់ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រមូលកម្លាំងប៉ុនប៉ងជួយសង្គ្រោះ ត្រីដូហ្វាំងពីឡុត ជាច្រើនសិបក្បាល ដែលមកទើរនៅច្រាំងសមុទ្រនាចុងខាងជើងនៃកោះខាងត្បួង ជាកន្លែងជារឿយៗបណ្ដាក្រុមត្រីដូហ្វាំងតែងមកទើរនៅទីនោះ។
ក្រសួងអភិរក្សនូវែលហ្សេឡង់បញ្ជាក់ថា ត្រីដូហ្វាំងចំនួន៤៩ក្បាល ត្រូវបានរកឃើញនាព្រឹកថ្ងៃទី២២ កុម្ភៈ នៅ FAREWELL SPIT ចម្ងាយ៩០គីឡូម៉ែត្រខាងជើងទីក្រុងណែលសុន។ នាវេលារសៀលត្រីដូហ្វាំងយ៉ាងតិច៩ក្បាលបានត្រូវ.ងា.ប់ ហើយមនុស្សប្រមាណ៦០នាក់បានខិតខំជួយសង្គ្រោះបណ្ដាត្រីដែលនៅរស់ ក្នុងក្ដីសង្ឃឹមថា ពួកវាអាចវិលចូលក្នុងសមុទ្រវិញពេលទឹកជោរ។
បណ្ដាអ្នកឯកទេសបានចូលរួមក្នុងប្រតិបត្តិការ ជួយព្យាបាលនិងនាំពួកវាចូលក្នុងសមុទ្រវិញ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ