ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ ហួស ​អភិវឌ្ឍជំនាញ​សិ​ល្បៈ​ច្រើន​ទម្រង់ ​ដើម្បី​សម្រេចក្តីស្រម៉ៃដ៏៏ធំ​មួយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កូនស្រី​តែ​​ម្នាក់​​គត់​របស់​តារា​សម្តែង​ ដេ​នី ក្វា​ន់ គឺ​កុមារី ល្អ ហួស បាន​នឹង​កំពុង​វិ​វ​ឌ្ឃ​ន៍​ខ្លួន​លើ​ការ​សិក្សា​ផ្នែក​សិ​ល្បៈ​ជា​ច្រើន​ទម្រង់ និង​ចំណេះ​ដឹង​ទូទៅ​ជា​ច្រើន​ទៀត…

រាជធានីភ្នំពេញ ៖ កូនស្រី​តែ​​ម្នាក់​​គត់​របស់​តារា​សម្តែង​ ដេ​នី ក្វា​ន់ គឺ​កុមារី ល្អ ហួស បាន​នឹង​កំពុង​វិ​វ​ឌ្ឃ​ន៍​ខ្លួន​លើ​ការ​សិក្សា​ផ្នែក​សិ​ល្បៈ​ជា​ច្រើន​ទម្រង់ និង​ចំណេះ​ដឹង​ទូទៅ​ជា​ច្រើន​ទៀត ក្នុង​ដំណើរ​ឈាន​ឆ្ពោះ​​ទៅ​កាន់ការ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​ណាមួយ​នៃ​កញ្ញាឯក​លំដាប់ថ្នាក់​ពិភពលោក​។

កុមារី ល្អ ហួស ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​មាន​រូប​សម្រស់​ស្រស់​សោភា បូក​រួម​ជាមួយនឹង​ដុ​ង​សិ​ល្បៈផង​នោះ ទើប​ក្រុម​គ្រួសារ​របស់​នាង​បាន​ដាក់​គោលដៅ​ឲ្យ​នាង​សិក្សា​លើ​ជំនាញ​សិ​ល្បៈ​គ្រប់​ទម្រង់ ដើម្បី​នាំ​នាង​ឲ្យ​ចូលរួម​ប្រឡង​កញ្ញាឯក​នា​ពេល​អនាគត​។

ក្នុង​វ័យ​ប្រមាណ​ជា​១៣​ឆ្នាំ កុមារី ល្អ ហួស កំពុង​តែ​សិក្សា​ជំនាញ​សិ​ល្បៈ​ជា​ច្រើន​ទម្រង់​នៅផ្ទះ​របស់​នាង ដោយ​មានការ​បង្ហាត់បង្រៀន​យ៉ាង​ត្រឹមត្រូវ​ពី​អ្នក​គ្រូ​សិ​ល្បៈដែល​មាន​ជំនាញ ដោយនៅ​ក្នុង​នោះ​នាង​ក៏​កំពុង​តែ​សិក្សា​ភាសាបរទេស​ចំនួន​៣​ផង​ដែរ​។

លោក គី​ម សាន ដែល​ត្រូវជា​ពូ​របស់ ល្អ ហួស បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា មក​ទល់​បច្ចុប្បន្ន​នេះ ល្អ ហួស កំពុង​តែ​វិ​វ​ឌ្ឃ​ន៍​ខ្លួន​បាន​យ៉ាង​ល្អ ក្នុង​ការ​ទទួលយក​ការ​ហាត់រៀន​ពី​ទម្រង់​សិ​ល្បៈ​ខ្មែរ​ជា​ច្រើន​ប្រភេទ ដោយ​នាង​មាន​គ្រូ​មក​ពីសា​លា​វិចិត្រ​សិ​ល្បៈមក​ជួយ​បង្ហាត់បង្រៀន​។ លោក​បញ្ជាក់​ថា ល្អ ហួស នាង​មាន​ទេព​កោសល្យ​ច្រើន ដោយនៅ​ក្នុង​នោះ​នាង​អាច​រាំ​ចំនួន​ប្រហែល​៦​របាំ​ដែល​ស្ទាត់ជំនាញ​មានដូចជា​ របាំ​អប្សរា របាំ​រាំ​ជា​ជួរ បួងសួង និង​ថ្វាយព្រះពរ ក្នុង​នោះ​នាង​ក៏​អាច​ចេញ​ជំនាញ​សិ​ល្បៈច្រៀង សម្តែង និង​ដើរ​បង្ហាញ​ម៉ូត​ផង​ដែរ​។

បើ​តាម​លោក គឹ​ម សាន រៀងរាល់ថ្ងៃ ល្អ ហួស គឺ​មានការ​ខិតខំ​រៀន​យ៉ាង​ខ្លាំង​ផង​ដែរ​ទៅ​លើ​ជំនាញ​ភាសា​ចំនួន​៣​មាន​ដូច​ជា ភាសា​អង់គ្លេស ភាសា​ចិន និង​ភាសា​ថៃ ប៉ុន្តែ​សម្រាប់​ការ​ហាត់រៀន​ជំនាញ​របាំ​ខ្មែរ​នោះ​គឺ​នាង​មិន​ភ្លេច​ឡើយ ព្រោះ​នាង​ចូល​ចិត្ត​ហាត់​របាំ​ខ្មែរ​ជាង​ជំនាញ​ណា​ៗ​ទាំងអស់​។

លោក​បន្ថែម​ថា ក្នុង​មួ​យស​ប្តា​ហ៍​គឺ ល្អ ហួស ទទួល​ការ​ហាត់រៀន​ពី​ការ​ដើរ​ម៉ូត​ចំនួន​១​លើក និង​ការ​រៀបចំ​ខ្លួន​ឲ្យ​បាន​សាក​សម ព្រោះ​នាង​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​កញ្ញាឯក​ចក្រ​វា​ទ្យ​នា​ពេល​អនាគត ហេតុនេះ​នាង​ត្រូវ​តែ​ខំប្រឹង​ហាត់រៀន​ចាប់ពី​ពេល​នេះ​ទៅ​។ លោក​ថា ទម្រាំ​ដល់​ពេល​មួយ​ដែល​នាង​អាច​ចូលរួម​នៅ​ក្នុង​កម្មវិធី​ប្រឡង​កញ្ញាឯក​ណាមួយ​លក្ខ​ណះ​ពិភពលោក​នា​ពេល​អនាគត​នោះ គឺ​នាង​អាច​យល់​យ៉ាង​ច្បាស់​ពី​ចំណេះដឹង​ទូទៅ​ទាំង​ភាសា និង​ការ​បង្ហាញ​ពី​ចំណេះ​ជំនាញ​លើ​ការ​ដើរ​ម៉ូត និង​សម្តែង​ទម្រង់​សិ​ល្បៈ​របស់​ខ្មែរ​យើង​។

លោក គឹ​ម សាន បាន​ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ ល្អ ហួស បាន​នឹង​កំពុង​សិក្សា​ចំណេះ​ទូទៅ​ថ្នាក់​ទី​៦ នៅ​សាលា​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ឆ្លៀតពេល​ទំនេរ​ពី​ការ​សិក្សា​នាង​ក៏​ទទួល​ថត​ជា​ភាពយន្ត និង​ស្ព​ត​ពាណិជ​កម្ម​នានា​ផង​ដែរ តាម​ពេលវេលា​ដែល​អំណោយផល​។ លោក​ថា ល្អ​ហួស អាច​សម្តែង​តួ​បាន​គ្រប់​ទម្រង់​មិន​ថា តួ​ស្លូត តួ​កាច​នោះ​ឡើយ ហើយ​នៅ​ពេល​ដែល​នាង​សម្តែង​ម្តង​ៗ​គឺ​នាង​តែងតែ​ទទួល​បានការ​លើក​ស​សើរ​ពី​ម្ចាស់​ផលិតករ​ជា​បន្តបន្ទាប់ ពោល​គឺ​នាង​អាច​សម្តែង​បាន​ទាំងអស់​តាម​ការ​ចង់បាន​ពី​ផលិតករ​។

លោក​បញ្ជាក់​ថា ក្រុម​គ្រួសារ​របស់ ល្អ ហួស នៅ​តែ​រំពឹង​ខ្ល​ស់​ថា​នាង​នឹង​អាច​ចូលរួម​កម្មវិធី​ប្រឡង​កញ្ញាឯក​ណាមួយ​នា​ពេល​អនាគត ដោយ​សំអាង​ទៅ​លើ​ទេព​កោ​ល​ស្យ​សិ​ល្បះ​គ្រប់​ទម្រង់​របស់​នាង​មិន​ថា​បុរាណ​ឬ​សម័យ ហើយ​បូក​រួម​ចំណេះដឹង​ភាសាបរទេស និង​លក្ខ​ណះ​សម្បត្តិ​រូបរាង​ដែល​នាង​មាន​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ