ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​បីកូន​រើស​អេ​ត​ចាយ​ទទួល​អំណោយ​សប្បុរសពី​ឧកញ៉ា​​ចិត្ត​ធម៌

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​បន្ទាប់​ពី​ចេញផ្សាយ​ពី​ជីវិត​ពិត​របស់​គ្រួសារ​ក្រីក្រ​មួយ​ នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់ ​និង​ក្រុង​ប៉ោយ​ប៉ែ​ត ​ដែល​ស្ត្រី​ម្នាក់បាន​បីកូន​ផង​ជួយ​អូស​រទេះ​កូនស្រី​តូច​ផង ​និង​រើស​អេ​ត​ចាយ ​ដើម្បី​ដោះស្រាយ​ជីវភា ព​ថែម​ទាំង​គ្មាន​ប័ណ្ណ​ក្រីក្រ​ទៀតនោះ នៅ​ថ្ងៃ​ទី​២៣​…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​បន្ទាប់​ពី​ចេញផ្សាយ​ពី​ជីវិត​ពិត​របស់​គ្រួសារ​ក្រីក្រ​មួយ​ នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់ ​និង​ក្រុង​ប៉ោយ​ប៉ែ​ត ​ដែល​ស្ត្រី​ម្នាក់បាន​បីកូន​ផង​ជួយ​អូស​រទេះ​កូនស្រី​តូច​ផង ​និង​រើស​អេ​ត​ចាយ ​ដើម្បី​ដោះស្រាយ​ជីវភា ព​ថែម​ទាំង​គ្មាន​ប័ណ្ណ​ក្រីក្រ​ទៀតនោះ នៅ​ថ្ងៃ​ទី​២៣​ កុម្ភៈ​ ២០២១ ​នេះ​លោក​ជំទាវ ​និង​ឧក​ញ្ញាវីញ ហ៊ួ​រ​ នៅរាជធានី​ភ្នំពេញ ​បាន​ផ្តល់​អំណោយ​មួយ​ចំនួន​ដល់​គ្រួសារ​ខាងលើ ​តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តបន្ទាយមានជ័យ​ ។

​អំណោយ​ទាំងនេះ​ រួម​មាន​អង្ក​១​កា​រ៉ុ​ង ​ស្មើ​និង​៥០​គីឡូក្រាម​, ​ទឹកស៊ីអ៊ីវ​១​យួរ​,​​ទឹកត្រី​១​យួរ​, ​ត្រីខ​.២​យួរ​,​ មី​២​កេស​,​ អំបិល​១​គីឡូក្រាម​,​ ស្ករស​១​គីឡូក្រាម​,​ ប៊ី​ចេ​ង​១​គីឡូក្រាម​,​ ទឹក​សុទ្ធ​២​យួរ, ​ខ្ទឹម​១​គីឡូក្រាម​,​ ប្រេងខ្យង​១​ដប​ធំ​,​ សាប៊ូម្សៅ​១​គីឡូក្រាម​, ​សាប៊ូ​លាងចាន​១​ដប​ធំ​,​ សាប៊ូ​កក់សក់​១​ដប​ធំ​,​​ថ្នាំ​បាញ់​មូស​១​ដប​,​ ទឹកក្រូច​២​យួរ​ និង​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​។​

គ្រួសា​ក្រីក្រ​ខាងលើ​ បាន​សម្តែង​កា​ត្រេកអរ​យ៉ាង​ខ្លាំង​ ដោយ​ថ្លែងអំណរគុណ​និង​និយាយ​ថា​ ការ​ជួយ​របស់​លោក​ជំទាវ​ និង​លោក​ឧក​ញ្ញាចិត្ត​ធ​ម៌​ខាងលើ​នេះ ​គឺ​ចំ​ពេល​ពួក​គាត់​បាន​និង​កំពុង​ជួប​
កា​រ​ខ្វះខាត​ខ្លាំង​ ។ ​គ្រួសា​នេះ ​បាន​លើកដៃ​សំពះ​បួងសួង ​និង​ជួន​ពរ​ដល់​ម្ចាស់​អំណោយ​សូម​ឲ្យ​មាន​សុខភាព​ល្អ​និង​រកស៊ី​ទទួលទាន​កាន់តែ​មានបាន​និង​ជោគជ័យ​គ្រប់​ភារកិច្ច​ ។

គួរ​បញ្ជាក់​ថា​ គ្រួសារ​ក្រីក្រ​មួយ​នេះ ​មាន​ប្តី​ឈ្មោះ​ទី​ ពៅ​ អាយុ​៣០​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​ធឿ​ន​ សុផល​អាយុ​៣២​ឆ្នាំ​ មានកូន​ប្រុស-​ស្រី​៤​នាក់ ​ក្នុង​បន្ទុក​ដោយ​កូន​ទី​១​ អាយុ​១១​ឆ្នាំ​កូន​ទី​២ ​អាយុ​៧​ឆ្នាំ​កូន​ទី​៣​អាយុ​៥​ឆ្នាំ​ និង​កូន​ទី​៤​អាយុ​៧​ខែ​ដោយ​កូន​ៗ ​ច្បង​៣​នាក់​មិន​បាន​ចូល​សាលារៀន​ទេ ​ព្រោះតែ​ជីវភាព​ពួក​គាត់​ក្រីក្រ​ពេក​ ៕

អត្ថបទសរសេរ ដោយ