WhatsApp ដាក់​លក្ខខណ្ឌ​ថ្មី​សម្រាប់​អ្នក​​ប្រើប្រាស់ ប្រសិនជា​អ្នក​មិន​ឯក​ភាពនោះ​ ក្រុមហ៊ុន​នឹង​! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

WhatsApp ដាក់​លក្ខខណ្ឌ​ថ្មី​សម្រាប់​អ្នក​​ប្រើប្រាស់ ប្រសិនជា​អ្នក​មិន​ឯក​ភាពនោះ​ ក្រុមហ៊ុន​នឹង​!

1 ខែ មុន
  • Phnom Penh

បច្ចេកវិទ្យា ៖ កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​ទទួល​អ៊ីមែ​ល​ទាក់ទង​នឹង​លក្ខខណ្ឌ​ថ្មី របស់​កម្មវិធី WhatsApp ដែល​អ្នក​ប្រើប្រាស់​ត្រូវ​តែ​ឯកភាព​ចាប់ផ្ដើម​ពី​ពាក់​កណ្ដាលខែ ឧសភា ខាង​មុខ ដើម្បី​អាច​បន្ត​ប្រើប្រាស់​កម្មវិធី​នេះ​បាន​។…

បច្ចេកវិទ្យា ៖ កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​ទទួល​អ៊ីមែ​ល​ទាក់ទង​នឹង​លក្ខខណ្ឌ​ថ្មី របស់​កម្មវិធី WhatsApp ដែល​អ្នក​ប្រើប្រាស់​ត្រូវ​តែ​ឯកភាព​ចាប់ផ្ដើម​ពី​ពាក់​កណ្ដាលខែ ឧសភា ខាង​មុខ ដើម្បី​អាច​បន្ត​ប្រើប្រាស់​កម្មវិធី​នេះ​បាន​។

ក្រុមហ៊ុន​បាន​បញ្ជាក់​នៅ​ក្នុង​អ៊ីមែ​ល​នេះ​ថា ប្រសិនបើ​អ្នក​ប្រើប្រាស់​មិន​ឯកភាព​ជាមួយនឹង​លក្ខ​ខណ្ឌ​ថ្មី​នោះ ក្រុមហ៊ុន​នឹង​បិទ​មិន​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ទទួល និង​អាន​សារបាន ប៉ុន្តែ​ពួក​គេ​អាច​បន្ត​ទទួល​ការ​ហៅ​ចូល​មួយ​រយៈ​តូច ហើយ​ប្រសិនបើ​គណនី​ណា​មិន​មានដំណើរ​ការ​ក្នុង​រយៈ​ពេល ១២០​ថ្ងៃ ក្រុមហ៊ុន​និង​បិទ​គណនី​ទាំងនោះ​ចោល​។

កាលពី​ដើមខែ​មុន ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​ប្រកាស​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ថ្មី សម្រាប់​កម្មវិធី WhatsApp ដែល​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​ត្រូវ​តែ​យល់ព្រម ចែករំលែក​ទិន្នន័យ​ឯកជន​ភាព​​របស់​ពួក​គេ មាន​ដូច​ជា ឈ្មោះ លេខ​ទូរ​ស័ព្ទ បញ្ជី​អាសយដ្ឋាន លេខ​សំគាល់​អាសយដ្ឋាន​ទីតាំង (IP address) និង​ទិន្នន័យ​របស់​មាស​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ជាង​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ក៏​អាច​ទាញ​យក​ទិន្នន័យ​ពី​ក្នុង​សារ​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម ដែល​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។

ទាក់ទង​នឹង​ការ​ទាញ​យក​ទិន្នន័យ​ពី​ក្នុង​សារ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​មិន​ប៉ះពាល់​សារ​ដែល​ផ្ញើរ​រវាង​អ្នក​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន ប៉ុន្តែ​ប្រសិនបើ​លោក​អ្នក​ផ្ញើ​សារ​ទៅ​ក្រុមហ៊ុន​វិញ ទិន្នន័យ​នៅ​ក្នុង​សារ​ទាំងនោះ​អាច​ត្រូវ​បាន​ចែករំលែក​ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ធ្វើការ​វិភាគ ​និង​កំណត់​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​៕ ប្រភព ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា Anti Cyber Crime Department