Google កំពុង​តែ​សាកល្បង​ដាក់ឱ្យ​ប្រើ​ប្រាស់​មុខងារ​​ចាក់សោ​លើ​ទិន្នន័យ​របស់​វេ​ប​សាយ Chrome – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Google កំពុង​តែ​សាកល្បង​ដាក់ឱ្យ​ប្រើ​ប្រាស់​មុខងារ​​ចាក់សោ​លើ​ទិន្នន័យ​របស់​វេ​ប​សាយ Chrome

1 ខែ មុន
  • Phnom Penh

បច្ចេកវិទ្យា ៖ សម្រាប់​អ្នក​ប្រើប្រាស់​ដែល​មិន​ចង់ឱ្យ​ទិន្នន័យ​របស់​វេ​ប​សាយ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​កុំព្យូទ័រ ឬ​ទូរ​ស័ព្ទ​នោះ ពួក​គេ​តែងតែ​ប្រើ Incognito Tab ឬ Private…

បច្ចេកវិទ្យា ៖ សម្រាប់​អ្នក​ប្រើប្រាស់​ដែល​មិន​ចង់ឱ្យ​ទិន្នន័យ​របស់​វេ​ប​សាយ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​កុំព្យូទ័រ ឬ​ទូរ​ស័ព្ទ​នោះ ពួក​គេ​តែងតែ​ប្រើ Incognito Tab ឬ Private Tab ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​ប្រើ​កុំព្យួទ័រ​សាធារណៈ ឬ​ទូរ​ស័ព្ទ​របស់​អ្នក​ដទៃ​នោះ​។ វិធី​នេះ​គឺ​ដើម្បី​ចៀសវាង​កុំឱ្យ​អ្នក​ដទៃ ដែល​ប្រើ​ឧបករណ៍​ជាមួយ​លោក​អ្នក ដឹង​អំពី​វេ​ប​សាយ​ដែល​លោក​អ្នក​បាន​ចូល​ទៅ​មើល​។

ទោះបីជា Incognito Tab មិន​បាន​រក្សា​ទុក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ នៅ​ក្នុង​នៅ​ក្នុង​ទូរ​ស័ព្ទ​ក្ដី ប៉ុន្តែ​ប្រសិនបើ​លោក​អ្នក​ភ្លេច​បិទ​វា​នោះ អ្នក​ដទៃ​ទៀត​អាច​ចូល​ទៅ​មើល​វា​បាន ដូច្នេះ​ហើយ​បានជា​ក្រុមហ៊ុន Google កំពុង​តែ​សាកល្បង​មុខងារ​ថ្មី ជាមួយនឹង​កម្មវិធី Chrome ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ដែល​ប្រើ​ទូរ​ស័ព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិការ iOS អាច​ចាក់សោ Incognito Tab ជាមួយនឹង​ទិន្នន័យ​ជីវមាត្រ (Biometrics) មាន​ដូច​ជា​ក្រ​យ៉ៅ​ម្រាមដៃ និង​ផ្ទៃមុខ​ជាដើម​។ ជាមួយនឹង​មុខងារ​ថ្មី​នេះ​កម្មវិធី Chrome នឹង​មិន​បង្ហាញ​នូវ​ព័ត៌មាន​ដែល​មាននៅ​លើ​ស្គ្រី​ន ប្រសិនបើ​កម្មវិធី​មិន​អាច​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នក​ប្រើប្រាស់​ជា​ថ្មី​តាម​រយៈ​ទិន្នន័យ​ជីវមាត្រ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុខងារ​របស់ Incognito Tab គឺ​វា​គ្រាន់តែ​មិន​រក្សា​ទុក​ទិន្នន័យ​នៅ​ក្នុង​ទូរ​ស័ព្ទ​តែ​ប៉ុណ្ណោះ ហើយ​នេះ​មិន​មាន​ន័យ​ថា​គ្មាន​នរណា​ម្នាក់​អាច​ដឹង​ពី​ការ​ចូល​ទៅ​ប្រើប្រាស់​វេ​ប​សាយ​របស់​លោក​អ្នក​នោះ​ទេ ព្រោះ​អ្នកគ្រប់គ្រង​ប្រព័ន្ធ network និង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីន​ធឺ​ណិ​ត​អាច​ដឹង​ពី​ការ​ចូល​ទៅ​ក្នុង​វេ​ប​សាយ​ទាំង​អស់នោះ​បាន​៕

ប្រភព ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department