ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសពេលអើយរ៉ាពុកម៉ែ-បទអើយរ៉ា-ស្មូតបែបអើយរ៉ា

13 ឆ្នាំ មុន

១-អ្នកម៉ែអើយរ៉ាជួយដល់បុត្រ ចង្ហុតអើយរ៉ាអត់អាហារ
ពិបាកអើយរ៉ាចេញវាចា កើតការអើយរ៉ាដោយធ្លាក់ខ្លួន។

១-អ្នកម៉ែអើយរ៉ាជួយដល់បុត្រ           ចង្ហុតអើយរ៉ាអត់អាហារ
   ពិបាកអើយរ៉ាចេញវាចា                 កើតការអើយរ៉ាដោយធ្លាក់ខ្លួន។

២-លោកពុកអើយរ៉ាបានប្រដៅ          កូនចៅអើយរ៉ាអោយខ្ជាប់ខ្ជួន
ប្រឹងប្រែងអើយរ៉ាហើយមាំមួន           បំពួនអើយរ៉ាភាពក្រីក្រ។

៣-កាលក្មេងអើយរ៉ាមិនខ្ចីស្តាប់         បា្រយបា្រប់អើយរ៉ាថាមិនល្អ
ទេសនាអើយរ៉ាក្រិនក្រមរ                 ស្លន់ស្លអើយរ៉ាទើបនឹកចាំ។

៤-ដល់ពេលអើយរ៉ាកូនជាន់ក           ដឹងល្អអើយរ៉ានោះបណ្តាំ
អោយក្រោកអើយរ៉ាប្រើម្រាមបាំ្រ       សស្រាំអើយរ៉ាត្បិតជីវិត។

៥-ប្រព្រឹត្តអើយរ៉ាសុចរិត                   ក្រមក្រឹត្យអើយរ៉ាណាវរមិត្រ
រៀនសូត្រអើយរ៉ាខ្ចីវ័យពិត                បែងគិតអើយរ៉ាទាន់ព្រលឹម។

៦-ដឹងខ្លួនអើយរ៉ាស្ទើរផុតពេល         កូនរេលអើយរ៉ាដំណើរទ្រាម
ត្រូនត្រានអើយរ៉ាដើរស្ពាយយាម      គំរាមអើយរ៉ាដោយជម្ងឺ។

៧-ចាំហើយអើយរ៉ាមួយជីវី              សំភីអើយរ៉ាអាចរន្ទឺ
តិចណាស់អើយរ៉ាមិនកើតឈឺ          មិនឌឺអើយរ៉ានឹងវាសនា។

បណ្តៅ៖ញេចទៅខ្មេះខ្មោច    នាមស្វាយឆេះខ្លោច   តើនោះជាអ្វី?។
                                                ដោយ   វ៉ា    ប៊ុណ្ណនី
                                               អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា   កាណាដា  bunnyvar09@yahoo.ca