ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់បាន​ពលករ​​ត្រឡប់​ពី​ថៃ​​ទៀត​ហើយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ៖ ពលករ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ចំនួន​៥​នាក់ តែ​ត្រូវ​បាន​កម្លាំង​ចម្រុះ​នគរបាល​ការពារ​ព្រំដែន ​និង​យោធា​កងពលតូច​លេខ​៥១ កំពុង​ឈរជើង​នៅ​បន្ទាត់​ព្រំដែន​ក្នុងភូមិ​ព្រៃ​គប់ ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត ​ធ្វើការ​ឃាត់​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​យប់​នៅ​ថ្ងៃ​ទី​២២ ​កុម្ភៈ​ ២០២១​…

ខេត្តបន្ទាយ​មាន​ជ័យ៖ ពលករ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ចំនួន​៥​នាក់ តែ​ត្រូវ​បាន​កម្លាំង​ចម្រុះ​នគរបាល​ការពារ​ព្រំដែន ​និង​យោធា​កងពលតូច​លេខ​៥១ កំពុង​ឈរជើង​នៅ​បន្ទាត់​ព្រំដែន​ក្នុងភូមិ​ព្រៃ​គប់ ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត ​ធ្វើការ​ឃាត់​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​យប់​នៅ​ថ្ងៃ​ទី​២២ ​កុម្ភៈ​ ២០២១​ ។

​ប្រភពបានឱ្យដឹងថា ពលករ​ទាំង​៥​នាក់​ ១-ឈ្មោះ​ហ៊ី​ម ​ប៊ុ​ន​ហ៊ា​ង ​ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្តៅ ​ឃុំ​សំបួរ ​ស្រុក​ទ្រាំង ​ខេត្តតាកែវ​, ២-​ឈ្មោះ​ណាំ​ រ៉ាត់ ​ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ៣-ឈ្មោះ​សេង ​ឡី​ ភេទ​ស្រី ​អាយុ​៣៣​ឆ្នាំ​ ៤-ឈ្មោះ​ណាំ ​ស្រី​ពៅ ​ភេទ​ស្រី ​អាយុ​១២​ឆ្នាំ​ និង​៥- ឈ្មោះ​ណាំ​ ពៅ​ ភេទ​ប្រុស ​អាយុ​១១​ឆ្នាំ​ ដោយ​ពួក​គាត់​៤​នាក់ ​ជា​គ្រួសា​តែ​មួយ​ប្តី​ប្រពន្ធ​និង​កូន​រស់នៅ​ភូមិ​ព្រៃ​គប់​សង្កាត់​និង​ក្រុង​កើតហេតុ​។​

លោក​អនុសេនីយ៍ឯក​ស៊ា​ សៅ​ឌី​ នាយ​ប៉ុស្តិ​ព្រៃ​គប់​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ពលករ​ទាំង​៥​នាក់​នេះ​ត្រូវ​បាន​កម្លាំង​ចម្រុះ​ឃាត់​នៅ​២​ទីតាំង​ផ្សេង​គ្នា​ប៉ុន្តែ​ក្នុងភូមិ​កើត​ហេតុតែ​មួយ​។​

លោកនាយ​ប៉ុស្តិ​បន្ត​ថា​ ដំបូង​ឃាត់​ពលករ​ទី​១​ ទើប​វិល​ត្រឡប់​ពី​ក្រុង​បាងកក ​និង​លើក​ទី​២​ឃាត់​ពលករ​មួយ​គ្រួសា​ប្តី​ប្រពន្ធ​និង​កូន​៤​នាក់ ​ទើប​មក​ពី​ធ្វើការ​កាប់​អំពៅ​ក្នុងស្រុក​អារ​ញ្ញា ​ខេត្ត​ស្រះ​កែវ​ជាប់​ព្រំដែន​កម្ពុជា​។​

ក្រោយ​សាកសួរ​ចប់​ សមត្ថកិច្ច​ចម្រុះ​បាន​បញ្ជូន​ពលករ​ទាំង​៥​នាក់ ​តាម​រថយន្ត​យោធា​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​ព្រហ្ម​និមិត្ត​ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ ៕​

អត្ថបទសរសេរ ដោយ