ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ថៃ​រិះគន់​ កញ្ញាឯក ម៉ិ​ក​ស៊ិ​កូ ក្រោយ​ថតរូប​ក្នុង​ឈុត​ងូតទឹក ជាមួយ​ព្រះពុទ្ធ​បដិមា

3 ឆ្នាំ មុន

ក្រុង​បាងកក ៖ ប្រទេស​ថៃ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ការ​ប្រកួត Miss Grand International ឆ្នាំ​២០២០ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ដល់​២៧…

ក្រុង​បាងកក ៖ ប្រទេស​ថៃ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ការ​ប្រកួត Miss Grand International ឆ្នាំ​២០២០ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ដល់​២៧ ខែមីនា ឆ្នាំ២០២១ ខាង​មុខ​នេះ ហើយ​កញ្ញា​ឯក ជុំវិញ​ពិភពលោក នឹង​ទៅ​ដល់​ប្រទេស​ថៃ ដើម្បី​ចូលរួមប្រកួតប្រជែង ប៉ុន្តែ​ត្រូវ​ពិនិត្យ​សុខភាព​ភ្លាម​ៗ និង​ធ្វើ​ច​ត្ដា​ឡី​ស័ក នៅ​អាកាសយានដ្ឋាន​រយៈពេល ១៤​ថ្ងៃ ។

នាង Angela Yuriar ជា​កញ្ញាឯក​ដ៏​អស្ចារ្យ នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​កូ ថ្មី​ៗ​នេះ នាងបាន​ថតរូប​ក្នុង​ឈុត​ហែល​ទឹក​ បែប​សិ​.​ច​ស៊ី ឈរ​ជិត​ព្រះពុទ្ធ​បដិមា បង្ហោះ​ចូល​ទៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram ផ្ទាល់ខ្លួន​របស់​នាង ទន្ទឹម​នឹង​ការ​រៀបចំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ។

ប៉ុន្តែ​រូបថត​ប៉ុន្មាន​សន្លឹក​នេះ ធ្វើ​ឲ្យ​ប្រជាជន​ថៃ ដែល​កាន់សាសនា​ព្រះពុទ្ធ សម្តែង​ការ​មិន​ពេញចិត្ត និង​បញ្ចេញមតិ​រិះគន់​យ៉ាង​ខ្លាំង ក្នុង​(​ឈុត​ប៊ី​គី​នី​) សំលៀក​បំពាក់​ហែល​ទឹក ជាមួយ​ព្រះ​ពុទ្ធរូប​មួយ​អង្គ ។

ក្រោយ​បង្ហោះមានការិះគន់ច្រើន ថ្មី​ៗ​នេះ​នាង​បាន​លុប​ចោល​វិញ ប៉ុន្តែ​មាន​អ្នក​និយម​លេង​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថៃ មួយ​ចំនួន​នាំ​គ្នា​ស៊ែរ​ចែករំលែក និង​ចោទសួរ​ថា សកម្មភាព​របស់​កញ្ញាឯក​ដ៏​អស្ចារ្យ នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​កូ​ បែប​នេះ តើ​សមរម្យ ឫ​ទេ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ