ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញខ្មែរអ្វីខ្លះនឹងបង្ហាញឱ្យមនុស្ស ២៥លាននាក់ឃើញ​ក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ឌុយបៃ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មែនទែនទៅពិព័រណ៍ពិភពលោក ឌុយបៃ គ្រោងធ្វើនៅឆ្នាំ ២០២០ ប៉ុន្តែដោយ​សារ​ជំងឺកូវីដ ១៩ បានពន្យាពេលមកឆ្នាំ ២០២១នេះ…

រាជធានីភ្នំពេញ ៖ មែនទែនទៅពិព័រណ៍ពិភពលោក ឌុយបៃ គ្រោងធ្វើនៅឆ្នាំ ២០២០ ប៉ុន្តែដោយ​សារ​ជំងឺកូវីដ ១៩ បានពន្យាពេលមកឆ្នាំ ២០២១នេះ ។ បើគ្មានអ្វីប្រែប្រួលទេកម្ពុជានឹងចូលរួម​ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឌុយបៃនេះដែរ ។ ពិព័រណ៍ពិភពលោក ឌុយបៃ នឹងចាប់​ផ្តើមពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ ហើយ កាលបរិច្ឆេទបិទបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ មានប្រទេស និងអង្គការអន្តរជាតិធំៗ ចូលរួមប្រមាណជិត ២០០ ប្រទេស ។

ក្រសួងពាណិជ្ជកម្មកម្ពុជាឲ្យដឹងថា តាមការរំពឹងទុក ពិព័រណ៍នេះ នឹងមានអ្នកចូលរួម​ទស្សនាប្រមាណ ២៥លាននាក់ ក្នុងនេះ ៧០% មកពីបរទេស ។ ប្រទេសកម្ពុជា គ្រោងនឹងរៀបចំសាងសង់ពន្លាជាតិនៅលើផ្ទៃដីទំហំ ៣៨៤.៥ ម៉ែត្រការ៉េ មានកម្ពស់ ​២ជាន់ ។ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនា គណៈកម្មការនឹង​រៀបចំតុបតែងលម្អពីស្នាដៃស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្រ ដោយរួមបញ្ចូលសម័យ​កាលចំនួន ៤ គឺ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬឧត្តុង្គ និង សម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន រួមផ្សំដោយសម្រស់ធម្មជាតិ ប្រព័ន្ធ Ecosystem និងវិស័យកសិកម្ម ដែលនឹងធ្វើឲ្យពន្លាជាតិមានភាពលេចធ្លោ ស្របតាមប្រធានបទដែលបានជ្រើសរើសគឺ “ ចីរភាព Sustainability “ ។

ក្រៅពីនេះគេមិនដឹងថាកម្ពុជាត្រូវនាំយកទំនិញ ឬផលិតអ្វីទៅដាក់តំាងនៅក្នុងពិព័រណ៍ពិភពលោកឌុយបៃនេះនោះទេ ។ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ ។ អ្វីជាលទ្ធផលកិច្ចប្រជុំនោះ បានឲ្យដឹងថាគណៈកម្មការបានសម្រេចជ្រើសរើសយក ក្រុមហ៊ុន PICO International Malaysia ជាអ្នកទទួលការសាងសង់ រចនាតុបតែងពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោកឌុយបៃនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ