ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ! មនុស្សសម្រុកទៅ​ធ្វើតេស្ត​កូវីដ-១៩ ភាគ​ច្រើន​គឺ​​​​ចិន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី​២២ កុម្ភៈ នេះ បានឃើញបងប្អូននាំគ្នា​​​​ធ្វើ​ដំណើរមក​ធ្វើ​តេស្ត​​សំណាក ពិសេសគឺ​ពលរដ្ឋជាជនជាតិចិនតែម្តង​ ស្ថិតនៅ​ក្នុងមណ្ឌល​សុខភាព​ចាក់​អង្រែក្រោម តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ…

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី​២២ កុម្ភៈ នេះ បានឃើញបងប្អូននាំគ្នា​​​​ធ្វើ​ដំណើរមក​ធ្វើ​តេស្ត​​សំណាក ពិសេសគឺ​ពលរដ្ឋជាជនជាតិចិនតែម្តង​ ស្ថិតនៅ​ក្នុងមណ្ឌល​សុខភាព​ចាក់​អង្រែក្រោម តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌ​មានជ័យ ។

​កត់សម្គាល់​​ឃើញថា ពលរដ្ឋជាជនជាតិ​ចិន​មាន​​ស្រីមានប្រុស ​នាំគ្នា​ជិះ​ម៉ូតូកង់៣មក ហើយ​ខ្លះ​ឃើញ​ជិះ​យាន​យន្ត​​មក​ដោយខ្លួនឯង​​​។ ស្ថិតនៅកន្លែង​ធ្វើ​តេស្តសំណាក​ខាង​លើ គឺ​មានកងកម្លាំងអាជ្ញាធរ​សហការយាម​កាម​យ៉ាង​តឹង​រឹងបំផុត ហើយគិតត្រឹម​ម៉ោង​ជាង១០ព្រឹកថ្ងៃដដែលនេះ គឺ​​មិនមាន​បាតុភាពអ្វីកើតឡើងនោះ​ទេ ខណៈ​បង​ប្អូន​ទាំង​អស់បានឈរតម្រង់​ជួរចូល​​ជាបន្តបន្ទាប់គ្នា​ ។

​នៅក្នុងការ​ចូល​ធ្វើតេ​ស្ត​នេះ បន្ទាប់ពី​យកសំណាករួច គឺត្រូវ​បានអនុញ្ញាត​ឱ្យ​​ម្នាក់​​ៗទាំង​បងប្អូនជាជនជាតិខ្មែរនិងចិន​ អាចត្រឡប់ទៅលំនៅឋាន​​​វិញរៀងៗខ្លួន ។ ក៏ប៉ុន្តែ ក្នុង​ករណី​​ណា​​ដែល​ការពិនិត្យ​​ត្រូវរកឃើញ​មានសញ្ញាវិជ្ជមាន​​ជំងឺកូវីដ-១៩នោះ​ គឺនឹង​ត្រូវ​ចុះ​ទៅ​យក​​ដល់​លំនៅឋាន​​ពួកគាត់​តែម្តង ។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត​ទៀត ។

អត្ថបទសរសេរ ដោយ