ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥នាក់ធ្វើសកម្មភាព​លួច​កាត់ឈើ​ធ្នង់​ទាំង​យប់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ចំនួន​០៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២០ កុម្ភៈ ពេល​ពួក​គេ​កំពុង​លួច​កាត់​ដើមឈើ​ធ្នង់​ចំនួន​០២​ដើម​របស់​អ្នក​ភូមិ នៅ​ចំណុច​ដំណាក់​ដង្កោ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់​។…

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ចំនួន​០៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២០ កុម្ភៈ ពេល​ពួក​គេ​កំពុង​លួច​កាត់​ដើមឈើ​ធ្នង់​ចំនួន​០២​ដើម​របស់​អ្នក​ភូមិ នៅ​ចំណុច​ដំណាក់​ដង្កោ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់​។

យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៥​នាក់ នោះ​មាន ១-ឈ្មោះ
វិ​ន ពិសិដ្ឋ អាយុ​២១​ឆ្នាំ ២-ឈ្មោះ ប្រុស មក​រា អាយុ​២៦​ឆ្នាំ ៣-​ឈ្មោះ ត្រួយ រ​ដ្ឋា អាយុ​២៦​ឆ្នាំ ៤-ឈ្មោះ រ៉​ម បូ​រ៉ី អាយុ​៣២​ឆ្នាំ និង៥-​ឈ្មោះ សុទ្ធ ពិសី អាយុ​២៦​ឆ្នាំ​។ ជន​ទាំង​០៥​នាក់​នេះ រស់នៅ​ភូមិ​វត្ត​ក​ន្ទឺ ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់​។ ប្រភព​ដដែល​បាន​ប្រាប់​ថា ក្រុម​ចោរលួច​កាប់​ឈើ​មួយ​សំបុក​នេះ បាន​ប្រើប្រាស់​រណា​យន្ត​(​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​)០១​គ្រឿង លួច​កាត់​ដើមឈើ​ធ្នង់​ចំនួន​០២​ដើម​នៅ​ក្នុង​ស្រែ ដែល​ជា​របស់​ឈ្មោះ ភ​ន សុ​ខន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់​។

សមត្ថកិច្ច​បាន​និយាយ​ថា ម្ចាស់​ឈើ​បាន​តាមដាន​ដឹង​ពី​សកម្មភាព​ក្រុម​ចោរហារយ​នេះ ពេល​កំពុង​លួច​កាប់​ឈើ​របស់​គាត់​ទាំង​កណ្ដាល​យប់ ទើប​គាត់​រាយ​ការ​ណ៍ប្ដឹង​សមត្ថ​កិច្ច​ឱ្យ​ជួយ​អន្តរា​គម​ន៍ចុះ​ព័ទ្ធ​ចាប់​បាន​ទាំងអស់​តែ​ម្ដង​។ បើ​តាម​មន្ត្រី​នគរបាល​ដដែល​ថា ក្រុម​ចោរ​នេះ​បាន​រៀប​ផែនការ​លួច​កាប់​ឈើ​ជន​រង​គ្រោះ​ច្រើន​លើក​ហើយ តែ​គ្មាន​ឱកាស​លុះ​ពេល​នៅ​យប់​កើតហេតុ​ក៏​លើកគ្នា​ទាំង​ហ្វូង​ប្រដាប់​ដោយ​រណា​យន្ត​មួយ​គ្រឿង​ផង ទៅ​កាត់ឈើ​ធ្នង់​នោះ​ក៏​ត្រូវ​ម្ចាស់​តាម​ទាន់​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្ដង​។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ពួក​ចោរលួច​កាត់ឈើ​នៅ​ពេល​យប់​នេះ បើ​តាម​ប្រភព​ព័ត៌មាន​នានា​ថា នៅ​ខាង​ទឹកដី​ឃុំ​ស្នង ស្រុក​បាណ​ន់ នេះ​ក៏​សំបូរ​ក្រុម​ចោ​រលួយ​កាប់​ឈើ​យ៉ាង​ផុសផុល​ខ្លាំង​ណាស់​ដែរ​។ ប្រភព​បាន​និយាយ​ថា ក្រុម​ចោរ​ដែល​លួច​កាប់​ឈើ​គេ​តាម​ទូល​ចំការ​ឬ​នៅ​តាម​ស្រែ​ច្រើន​បំផុត នៅ​ភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង​។ បើ​តាម​អ្នក​ភូមិ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា ក្រុម​ចោរ​ទាំងនោះ​ក៏​ត្រូវ​បាន​ស្គាល់​មុខ​ទៀត​ផង ភាគច្រើន​នៅ​ក្នុង​មូលដ្ឋាន ហើយ​សុទ្ធតែ​ពួក​ប្រើប្រាស​ថ្នាំ​ញៀន​ទៀត​ផង​។

ក្រុម​នេះ​តែង​ធ្វើ​សកម្មភាព​លួច​កាប់​ដើមឈើ ឬ លួច​គាស់​គល់ឈើ​គេ​នៅ​ពេល​យប់ ហើយ​ប្រើប្រាស​គោ​យន្ត​កន្ត្រៃ​សម្រាប់​ដឹក​ជញ្ជូន​។ ពេល​ខ្លះ​ ក៏​ត្រូវ​បាន​ម្ចាស់​តាម​ទាន់ តែ​ម្ចាស់​បាន​ត្រឹម​សួរនាំ​ពួក​ចោរ តែ​មិន​ហ៊ាន​ប្ដឹង​ ឬ​ទាម​ទាយក​ដើមឈើ​នោះ​វិញ​ទេ ព្រោះ​ខ្លាច​ចោរ​តាម​ធ្វើបាប​ធ្ងន់​ជាង​បាត់​ឈើ​។ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ភូមិ​ក៏​បាន​រាយ​ការ​ណ៏​ជូន​សមត្ថកិច្ច​ដែរ តែ​ស្ងាត់ជ្រៀប​ដដែល មិនឃើញ​មាន​វិធានការ​អ្វី​ពី​សមត្ថកិច្ច​ទេ ដែល​ធ្វើ​ជនល្មើស​នៅ​តែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ទ្វេ​ដង​។

ទោះ​យ៉ាងណា ពាក់ព័ន្ធ​នឹង​ក្រុម​ចោរ​ដៃ​យ៉ៃ មួយ​ហ្វូង​ដែល​លួច​កាប់​ឈើ​ធ្នង់​ចំនួន​០២​ដើម​ខាងលើ​នេះ បើ​តាម​មន្ត្រី​នគរបាល​ស្រុក​បាណ​ន់ បាន​ប្រាប់​ថា មន្ត្រី​ជំនាញ​បាន​និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​០៥​នាក់ រួម​ទាំង​វត្ថុ​តាង​រណា​យន្ត​មួយ​គ្រឿង​ផង ទៅ​កាន់​ស្នងការ​ខេត្ត​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ