ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករវិលត្រឡប់ពីថៃ ២នាក់ ត្រូវបានចាប់ យកទៅដាក់មណ្ឌល​ចត្តាឡីស័ក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ពលករវិលត្រឡប់ពីថៃ តាមច្រករបៀង ២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍​បឹងសាគូនៃនគរបាលការពារព្រំដែនគោក លេខ៩១១ សហការ​ជាមួយកម្លាំងចម្រុះឈរជើងនៅបន្ទាត់ព្រំដែន ក្នុង​ភូមិព្រៃព្រិច សង្កាត់ និងក្រុងប៉ោយប៉ែត…

បន្ទាយមានជ័យ៖ ពលករវិលត្រឡប់ពីថៃ តាមច្រករបៀង ២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍​បឹងសាគូនៃនគរបាលការពារព្រំដែនគោក លេខ៩១១ សហការ​ជាមួយកម្លាំងចម្រុះឈរជើងនៅបន្ទាត់ព្រំដែន ក្នុង​ភូមិព្រៃព្រិច សង្កាត់ និងក្រុងប៉ោយប៉ែត ឃាត់ និងបញ្ជូនទៅធ្វើចត្តាឡីស័ក នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២១។

ពលករទាំង ២នាក់ខាងលើ ម្នាក់ ឈ្មោះ ហេង ពិន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិ និងឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងម្នាក់ទៀត ឈ្មោះ នឿន ឆាភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ក្នុង​ភូមិ និងឃុំគោកមន ស្រុកបន្ទាត់បោះ ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូនៃនគរបាលការពារព្រំដែនគោក លេខ៩១១ ប្រាប់កោះសន្តិភាពថា ពេលឃាត់សាកសួរដំបូង ពលករទាំង ២នាក់ ហាក់ចង់លាក់លៀមការពិត ដោយនិយាយកុហកថា ពួកគេទើបចេញពីកម្ពុជា តាមរយៈមេខ្យល់ ហើយពេលទៅដល់ដីថៃ ជួបនឹងទាហានឈុតខ្មៅថៃ ក៏រត់ត្រឡប់មកវិញ។

លុះសមត្ថកិច្ចធ្វើនីតិវិធីសាកសួរ ទើបពលករទាំង ២នាក់នេះ និយាយប្រាប់ពីការពិតថា ពួកគេជាពលករធ្វើការនៅរោងចក្រចិនមួយ ក្នុងខេត្តស្រះកែវ ប្រទេសថៃ និងទើបវិលត្រឡប់​ពីថៃ​។

ទោះជាយ៉ាងណា ពលករទាំង ២នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅមណ្ឌល​ចត្តាឡីស័កនៅ​សាលាបឋមសិក្សាព្រហ្មនិមិត្ត ក្នុងសង្កាត់ និងក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ ដោយមិនមានការផាកពិន័យ​តាមអនុក្រឹត្យថ្មី ទើបចេញនោះឡើយ៕ ដោយ៖ មុត សារុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ