សត្វ​​ភេ​ន​ឃ្វី​ន​ពណ៌​លឿង​ដ៏​កម្រ​បំផុត បង្ហាញវត្តមាន​លើកោះ​មួយ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សត្វ​​ភេ​ន​ឃ្វី​ន​ពណ៌​លឿង​ដ៏​កម្រ​បំផុត បង្ហាញវត្តមាន​លើកោះ​មួយ​

1 ខែ មុន

អន្តរជាតិ ៖ អ្នក​ថតរូប​សត្វព្រៃ​អាជីព​ជនជាតិ​បែ​ល​ហ្ស៊ិ​ក​ម្នាក់ បាន​ចាប់​យក​រូបភាព​ដែល​បាន​ធ្វើ​ឱ្យ​គាត់​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជាមួយ​វត្តមាន​សត្វ​ភេ​ន​ឃ្វី​ន (Penguins) ពណ៌​លឿង​​​​​ដ៏​កម្រ​បំផុត​ដែល​គាត់​មិន​ធ្លាប់​ឃើញ​ពី​មុន​មក អំឡុង​ពេល​ដំណើរ​កម្សាន្ត​នៅ​កាន់​ភាគ​ខាងត្បូង​កោះ​ហ្ស​ក​ហ្ស៊ី (South Georgia…

អន្តរជាតិ ៖ អ្នក​ថតរូប​សត្វព្រៃ​អាជីព​ជនជាតិ​បែ​ល​ហ្ស៊ិ​ក​ម្នាក់ បាន​ចាប់​យក​រូបភាព​ដែល​បាន​ធ្វើ​ឱ្យ​គាត់​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជាមួយ​វត្តមាន​សត្វ​ភេ​ន​ឃ្វី​ន (Penguins) ពណ៌​លឿង​​​​​ដ៏​កម្រ​បំផុត​ដែល​គាត់​មិន​ធ្លាប់​ឃើញ​ពី​មុន​មក អំឡុង​ពេល​ដំណើរ​កម្សាន្ត​នៅ​កាន់​ភាគ​ខាងត្បូង​កោះ​ហ្ស​ក​ហ្ស៊ី (South Georgia Island)​។

លោក Yves Adams និយាយ​ថា​គាត់​បាន​ប្រទះ​ឃើញ​ភេ​ន​ឃ្វី​ន​ដ៏​កម្រ​បំផុត​១​ក្បាល មើលទៅ​ខុស​ពី​ធម្មតា​ដោយ​វា​មាន​រោម​ពណ៌​លឿង​-​ស ខុស​ពី​ភេ​ន​ឃ្វី​ន​ធម្មតា​ដែល​មាន​រោម​ពណ៌​ខ្មៅ​-​ស​។ ការ​ប្រទះ​ឃើញ​រឿង​ដ៏​ចម្លែក​នេះ គឺ​នៅ​អំឡុង​ពេល​ដំណើរ​បេស​កម្ម​ថតរូប​រយៈពេល​២​ខែ​របស់​គាត់​នៅ​តំបន់​អង់តាក់ទិក និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ភាគ​ខាងត្បូង​។

អ្នក​ថត​វ័យ​៤៣​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា «​ខ្ញុំ​មិន​ដែល​ឃើញ​ឬលឺ​ពី​ភេ​ន​ឃ្វី​ន​ពណ៌​លឿង​ពី​មុន​មក​នោះ​ទេ​។ មាន​ភេ​ន​ឃ្វី​ន​ប្រមាណ​១២​ម៉ឺន​ក្បាល​នៅ​ទីនោះ​។ ហើយ​វា​គឺជា​ភេ​ន​ឃ្វី​ន​ពណ៌​លឿង​តែ​មួយ​គត់ ដែល​មាន​វត្ត​មាននៅ​ទីនោះ​។ វា​គឺជា​បទ​ពិសោធន៍​ដ៏​ចម្លែក និង​ប្លែក​មិន​គួរ​ឱ្យ​ជឿ​»៕ (​ដកស្រង់​ចេញពី Dailymail)