ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​៣នាក់ដែល​ចូល​ចា.ក់​ចិន​ម្នាក់​ក្នុង​ម៉ាត​​ត្រូវជាប់​ខ្នោះហើយ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​កាលពី​វេលា​ម៉ោង​៨ ព្រឹក​ថ្ងៃ​ទី​១៩ ​​កម្ភៈ ឆ្នាំ​២០២១ មាន​ករណី​អំពើ​លួច​​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​អាវុធ​ខ្លី​ភ្ជង់​ប្លន់ និង​ប្រើ​កាំបិត​ចា.ក់​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ជា​ទម្ងន់​) ប្រព្រឹត្តិ​ដោយ​ជនជាតិ​ចិនទៅ​លើ​ជនជាតិ​ចិននៅ​ចំណុច​ផ្ទះ​ល្វែង​បើក​ផ្សារ​ម៉ាត ​(​ម្ចាស់​ជនជាតិ​ចិន​)​…

ខេត្ត​ព្រះ​សីហ​នុ ៖ ​កាលពី​វេលា​ម៉ោង​៨ ព្រឹក​ថ្ងៃ​ទី​១៩ ​​កម្ភៈ ឆ្នាំ​២០២១ មាន​ករណី​អំពើ​លួច​​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​អាវុធ​ខ្លី​ភ្ជង់​ប្លន់ និង​ប្រើ​កាំបិត​ចា.ក់​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ជា​ទម្ងន់​) ប្រព្រឹត្តិ​ដោយ​ជនជាតិ​ចិនទៅ​លើ​ជនជាតិ​ចិននៅ​ចំណុច​ផ្ទះ​ល្វែង​បើក​ផ្សារ​ម៉ាត ​(​ម្ចាស់​ជនជាតិ​ចិន​)​ មួយ​កន្លែង​ស្ថិត នៅ​ក្រុម​ទី​១៧ ភូមិ​២ សង្កាត់​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។

តាម​សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹង​ថា អំពើ​ប្លន់​នោះ​បង្ក​ដោយ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់ ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​ក្នុងផ្ទះ​ល្វែង​បើក​ផ្សារ (​ម៉ាត​)​របស់​ជន​រង​គ្រោះ រួច​បាន​យក​អាវុធ​ខ្លី​ភ្ជង់​គំរាម និង​ប្រើ​កាំបិត​ចុង​ស្រួច ចាក់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​របួសរយះ​បាតដៃ​ខាងស្តាំ ម្រាមដៃ​កណ្តាល ចង្អុលដៃ​ខាងស្តាំ និង​របួស​ស្មងជើង​ខាងស្តាំ រួច​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​អស់ ។

បន្ទាប់​ពី​កើតហេតុ​នោះ​កើតឡើង លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរ​បាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​បទបញ្ជា​ទៅ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ នឹង​ដោយ​យកចិត្តទុក​ដាក់​បំផុត ។ លុះ​ពេល​កម្លាំង​ជំនាញ​នគរបាល​ព្រហ្ម​ទ​ណ្ទ​ចុះ​ទៅ ដោយ​ប្រើ​រយៈពេល​ជាង​៤ ម៉ោង គឺ​នៅ​វេលា​ម៉ោង​១២ នឹង​៣០​នាទី ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែ​កម្ភៈ សមត្ត​កិច្ច​បាន​បំបែក​សំណុំរឿង​នេះ​ឈាន​ដល់​ការ​បង្ក្រាប​បាន​ទាំងស្រុង ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង ៣​នាក់ ៖

១-ឈ្មោះ YANG BAO QIANG ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​សណ្ឋាគារ ហ្សុ​ង​ហ័​រ​វួ​យ ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​ជន​ដៃដល់​ប្រើ​កាំបិត​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​) ។
២-ឈ្មោះ XU DONG PING ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​ជន​ដៃដល់​ប្រើ​អាវុធ​ខ្លី​ភ្ជង់​គំរាម​ជន​រង​គ្រោះ​) និង​៣-ឈ្មោះ LI PEN ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​សមគំនិត​) ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ XU SHENXIANG ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ លិខិតឆ្លងដែន​លេខ EE9978999 មាន​ទីលំនៅ​ក្រុម​ទី​១៧ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ករណី​ខាង​លើង​នេះ គេ​នៅ​មិន​ទាន់​បានដឹង​ច្បាស់​ថា ជន​រង​គ្រោះ​បាត់បង់​ប្រាក់​អស់​ប៉ុន្មាន ដែល​ចោរ​ជនជាតិ​ចិន​៣ នាក់​ចូល​ទៅ​ចាក់​ប្លន់​នោះ ដោយសារ​ពេល​នេះ​ជន​រង​គ្រោះ​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ ។

តាម​ចម្លើយ​ជនសង្ស័យ​ទាំង​៣ នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ចូល​ចាក់​ជន​រង​គ្រោះ​ប៉ុនប៉ង​ប្លន់​នោះ មូលហេតុ​ពួក​គេ​ខ្វះខាត​លុយកាក់​ចាយវាយ ទើប​បបួល​គ្នា​រៀបចំ​គំរោង​ចេញ​ប្លន់​បែប​នេះ ។ ជនសង្ស័យ​ទាំង​៣​នាក់ សមត្ត​កិច្ច​បាន នឹង​កំពុង​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ