ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​កុំឱ្យ​​​ចម្លងជំងឺ​Covid-19​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​កុម្ភៈ ឆ្នាំ​២០២១ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្ដេច​តេ​ជោ (TYDA) ចំនួន​៤៣​នាក់ បាន​សហ​ការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ធ្វើ​ការ​អប់រំ​សុខភាព​មាត់​ធ្មេញ…

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​កុម្ភៈ ឆ្នាំ​២០២១ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្ដេច​តេ​ជោ (TYDA) ចំនួន​៤៣​នាក់ បាន​សហ​ការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ធ្វើ​ការ​អប់រំ​សុខភាព​មាត់​ធ្មេញ និង​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​​កុំឱ្យចម្លងជំងឺ Covid-19 ដល់​សិស្សានុសិស្ស​សរុប​ចំនួន​២៨៦​នាក់ និង​លោកគ្រូ​អ្នកគ្រូ​ចំនួន​២៥​នាក់ ស្ថិត​ក្នុង​អនុ​វិទ្យាល័យ ទួល​ស្នោរ ភូមិ​ស្នោរ​កើត សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

សមាគម​បាន​ផ្តល់​ជូន​សម្ភារ​ឧបត្ថម្ភ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដល់​សិស្សានុសិស្ស​ម្នាក់​ៗ​នូវ​សៀវភៅ​១​ក្បាល ប៊ិ​ច​១ និង​ឈុត​ច្រាស​ថ្នាំដុសធ្មេញ​២ ជាមួយ​គ្នា​នោះ​ផង​ដែរ​។

សិស្សានុសិស្ស​១​នាក់​ៗ បាន​ទទួល​ឧបត្ថម្ភ​ទឹកដោះគោ​ខាប់ ចំនួន ០២​កំប៉ុង និង​ទឹក​សុទ្ធ​១​ដប​ពី​អាជ្ញាធរ​ខណ្ឌ​កំ​បូល​ផង​ដែរ​។

ដោយឡែក​ សមាគម​បាន​ផ្តល់​បន្ថែម​នូវ​សម្ភារ​ឧបត្ថម្ភ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជូន​ដល់​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​ទួល​ស្នោរ ទទួល​បាន ឈុត​ថ្នាំ​ច្រាស​ដុសធ្មេញ​ចំនួន ១,៣៣៨ ប្រអប់ សៀវភៅ ២៤០​ក្បាល និង​ប៊ិ​ច​ចំនួន ២៤០ដើម ។

អត្ថបទសរសេរ ដោយ