ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿង​អ្វី?ទើប​បុរស​ចិន​ម្នាក់​នេះ​លោ.ត.​ពីលើ​អគារ​ជាន់​ទី​១០​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​និង​រន្ធត់​ជា​ខ្លាំង ខណៈ​ដែល​បុរស​ជនជាតិ​ចិនម្នាក់​ បាន​លោត​ទម្លាក់​ខ្លួន​ពីលើ​អគារ​ខ្ពស់​មួយ​កន្លែង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតឡើង កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ទី​២០ កុម្ភៈ នេះ…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​និង​រន្ធត់​ជា​ខ្លាំង ខណៈ​ដែល​បុរស​ជនជាតិ​ចិន
ម្នាក់​ បាន​លោត​ទម្លាក់​ខ្លួន​ពីលើ​អគារ​ខ្ពស់​មួយ​កន្លែង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតឡើង កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ទី​២០ កុម្ភៈ នេះ ស្ថិត​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ គេ​នៅ​មិន​ស្គាល់ឈ្មោះ​នោះ​ទេ ដោយ​សមត្ថកិច្ច​បាន​និង​កំពុង​ហ៊ុម​ព័ទ្ធ​ស​.​ព​និង​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​និង​ស្រាវ​ជ្រាវ ។

​ប្រភព​បន្ត​ទៀត​ថា តាម​រយៈ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​វិញ គឺ​ឃើញ​បុរស​ចិន​រូប​នេះ​ឡើង​ទៅ​លើ​អគារ​ហើយ​បាន​ឈរ​គិត​មួយសន្ទុះ​រួច​ឡើង​លើ​បង្កា​ន់​ម្តង ។ ឈរ​គិត​ហើយ​ម្តងទៀត​ក៏​ឡើង​លោត​ទម្លាក់​ខ្លួន​ចុះ​ដី​តែ​ម្តង ។

គិត​មក​ត្រឹម​ម៉ោងជាង​១​រសៀល​ថ្ងៃ​ដដែល ស្ថិត​តាម​ផ្លូវ​ទីតាំង​កើតហេតុ គឺ​បានឃើញ​មានការ​កកស្ទះ​ចរាចរណ៍​ជា​ខ្លាំង ដោយ​អ្នកដំណើរ​ជា​ច្រើន​សឹងតែ​មិន​អាច​វិល​កង់​បាន​ទេ ។

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ