ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធដើម​ថត​វី​ដេ​អូ​ផ្ទាល់ ម្តាយ​ទះ​ក្បាល​កូនប្រុស ខណៈ​ព្រះសង្ឃ​កំពុង​សូត្រធម៌​ឲ្យ​ពរ​ជ័យ រៀប​ការ​ប្រពន្ធ​ថ្មី

3 ឆ្នាំ មុន

ទីក្រុងបាងកក ៖ រឿង​កំពុង​ក្តៅ​គគុក​បំផុត នៅ​ពេល​នេះ ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​លាតត្រដាង​ពី​រឿងរ៉ាវ ក្នុង​ពិធី​មង្គលការ​របស់​ស្វាមី និង​ភរិយា ថ្មីថ្មោង…

ទីក្រុងបាងកក ៖ រឿង​កំពុង​ក្តៅ​គគុក​បំផុត នៅ​ពេល​នេះ ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​លាតត្រដាង​ពី​រឿងរ៉ាវ ក្នុង​ពិធី​មង្គលការ​របស់​ស្វាមី និង​ភរិយា ថ្មីថ្មោង ១​គូ ខណៈ​ដែល​កូនកំលោះ ជា​ជនជាតិ​ថៃ មានឈ្មោះ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​«​អេ​តា​ស៊ី​វិល​» ដែល​មិន​ទាន់​លែងលះ ត្រូវ​ម្តាយបង្កើត​មក​ជា​កូនប្រសា​ស្រី តាម​ដល់​រោងការ ប្រើ​បាត់ដៃ ទះ​ក្បាល​កូនប្រុស នៅ​មុខ​ព្រះសង្ឃ​កំពុង​សូត្រ​មន្ត ក្នុង​ពិធី​មង្គលការ ។

ហេតុការណ៍​នេះ កើតឡើង នៅ​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ក្នុង​ប្រទេស​ថៃ ។

បើ​តាម​សារព័ត៌មាន​ថៃ បាន​ចុះ​ផ្សាយ​ពី​ឃ្លី​ប​វី​ដេ​អូ ដែល​បង្ហាញ​ថា មាន​ស្ត្រី​ម្នាក់ បាន​អះអាង​ថា ជា​ម្ដាយបង្កើត​របស់​កូនកំលោះ ដែល​កំពុង​លួច​ទៅ​រៀប​ការ​ជាមួយ​ប្រពន្ធ​ថ្មី ដោយ​នាំ​មក​ជា​ស្រី្ត​ម្នាក់​ទៀត​កូនប្រសា​ស្រី បាន​កាន់​លិខិត​អាពាហ៍ពិពាហ៍​ស្របច្បាប់ ចូល​រោងការ ខណៈ​ដែល​ស្វាមី និង​ភរិយា​ថ្មីថ្មោង កំពុង​តែ​ក្រាប​សំពះ​ព្រះសង្ឃ​កំពុង​សូត្រធម៌ ឲ្យ​ពរ​ជ័យ​ដល់​កូនកំលោះ​កូនក្រមុំ ស្រាប់តែ​ស្ត្រី​ដែល​ជា​ម្ដាយ​ចូល​ទៅ​ទះ ប៉ុន្មាន​ដែរ និង​ជេរ​កូនប្រុស​របស់​ខ្លួន​ក្នុង​ពិធី​នោះ ។

ទន្ទឹម​នឹង​នេះ​ដែរ ស្ត្រី​ជា​ប្រពន្ធដើម​ស្របច្បាប់ បាន​និយាយ​ថា «​ខ្ញុំ​នៅ​តែ​ឈ្មោះ​ក្នុង​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​ប្តី​របស់ខ្ញុំ ។ ដោយ​ក្នុង​ដៃ​បាន​កាន់​បង្ហាញ​ជា​ភស្តុ​តាង​នៃ​សំបុត្រ​អាពាហ៍ពិពាហ៍ ជាមួយ​ម្តាយក្មេក ដែល​នាំ​រូប​នាង​ទៅ​ចូលរួម​ព្រឹត្តិការណ៍​នេះ​។ នាង​សួរ​ថា តើ​ពួក​អ្នក​រៀបចំ​ពិធី​មង្គលការ​បាន​យ៉ាងដូចម្តេច ? »

ក្រោយមក ប្ដី​បាន​បង្ហោះ​សារ​សុំ​ទោស ដោយ​បញ្ជាក់​ថា “​ខ្ញុំ​សុំ​ទោស​អ្នក​រាល់គ្នា ។ ខ្ញុំ​បាន​ធ្វើ​ខុស​ដោយ​ខ្លួន​ខ្ញុំ ហើយ​មនុស្ស​ម្នាក់​ទៀត​(​ប្រពន្ធ​ថ្មី​) មិនដឹង​អ្វី​អំពី​រឿង​នេះ​ទេ​” ។ លើស​ពី​នេះ​ទៀត​ឃ្លី​ប​មួយ​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​ថា ម្តាយ​របស់​បុរស​បាន​វាយ​ក្បាល​កូនប្រុស​របស់​នាង​ខណៈ​ពេល​ដែល​ព្រះសង្ឃ​កំពុង​សូត្រធម៌​។

នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ​នេះ ប្រពន្ធដើម បាន​បង្ហើប​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង ប្តី​របស់​នាង​បាន​ទាក់ទង តាម​ទូរស័ព្ទ ហើយ​ប្រាប់​នាង ឲ្យ​លុប​ឃ្លី​ប​វី​ដេ​អូ​(​ម្តាយ​របស់​កូនកំលោះ​បាន​វាយ​ក្បាល​កូនប្រុស​ខណៈ​ពេល​ដែល​ព្រះសង្ឃ​កំពុង​សូត្រធម៌​) ប៉ុន្តែ​រូប​នាង បញ្ជាក់​ថា មិន​បាន​លុប​ទេ ។ ការ​គំរាម​ឲ្យ​លុប​ឃ្លី​ប​វី​ដេ​អូ​មិនមែន​ជា​ការ​ព្រួយបារម្ភ​ទេ ។ បើ​រឿង​ផិតក្បត់ សម្រាប់​មនុស្ស​ពីរ​នាក់ ទើប​ជា​គួរ​ឲ្យ​ភ័យ​ខ្លាច ៕

សូម​ទស្សនា​វី​ដែ​អូ​ឃ្លី​ប មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ